+85561 777 090
Logo
North Park Condominium
Updated on: June 6, 2022, 5:02 p.m.
Published on: June 7, 2019, 6:17 a.m.

គម្រោង​ខុន​ដូ​ North Park បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ជាមួយកម្មវិធី "​ជួល-ក្លាយ​ជា​ម្ចាស់"


គម្រោង​ខុន​ដូ​ North Park ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​កម្ម​វី​ធី ប្រូ​ម៉ូ​សិន​ ថ្មី​​មួយ​ដែល​អាច​បង្កើត​ឱ​កាស​ដល់​​លោក​អ្នកសម្រេច​ក្តី​ប្រា​ថ្នា​ក្នុង​ការ​​ទទួល​​យក​​សំ​ណាង​​បាន​យ៉ាង​​ងាយ​ស្រួល​​តាម​រយៈ​​​គម្រោង​ខុនដូរ​ North Park សែន​សុខ។

ខណ្ឌសែន​ សុខ​គឺ​ជា​តំ​បន់​អភិវឌ្ឍន៍​ថ្មី​មួយ​​ដែល​ពោ​ពេញ​ដោយ​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប អគា​ពាណិជ្ជ​កម្ម និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក៏​ជា​ទី​តាំង​ដែល​ខុន​ដូ​របស់​ North Park ដាក់​ទី​តាំង​នៅ​ផង​ដែរ។ កម្ម​វិ​ធី​ ប្រូមូ​សិន​ថ្មី​របស់​យើង នឹង​ចាប់​ផ្តើម​ដំ​ណើរ​ការ​ចាប់​ពីពេល​នេះ​ ដែល​លោក​អ្នក​អាច​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ តាម​រយៈ​ការ​ទិញ​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពិ​សេស។​ សូម​បន្ត​អាន​ព័ត៌មាន​ខា​ង​ក្រោម​ ដើម្បី​ស្វែង​យល់​ពី​លក្ខខណ្ឌ​​​លម្អិត។

គម្រោងខុនដូ​​ North Park មាន​ទី​តាំង​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ ១.២ ហិចតា ហើយត្រូវ​ការ​​ធ្វើ​ដំណើរ​ត្រឹម​តែ​ពីរ​ទៅ​បី​នា​ទី​ប៉ុណ្ណោះ​ពី​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ។ ចំ​ណុច​សំ​ខាន់​របស់​គម្រោងខុនដូ​​ North Park គឺ​ទាក់​ទង​នឹង ការ​រច​នា​តុប​តែង​ ជាមួយទំហំធំទូលាយ ដែល​លោក​អ្នក​មិន​អាច​រក​បា​ន​នៅកណ្តាលទី​ក្រុង។ រាប់​ចាប់​តាំង​ពីការ​រចនា​ក្នុង​ផ្ទះ​បាយដ​ល់កន្លែង​ស្នាក់​នៅ និង​ការ​តុបតែង​កន្លែងផ្សេងៗ​ខាង​ក្រៅជំ​វិញ​អគារ។ គម្រោងខុនដូ​​ North Park គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត​សម្រាប់ក្រុម​​គ្រួសារ​របស់​អ្នក​ក្នុង​ការ​ស្នាក់​នៅ និងលម្ហែ​។

ភាពទាក់​ទាញ​ខ្លាំង​បំ​ផុត​របស់គម្រោង​ខុន​ដូ​ North Park គឺ​ការ​រចនា​តុបតែង​បែប​ទំ​នើប​ជាមួយជម្រើសផ្សេងៗគ្នា ដែលមាន​ដូចជា៖ ​​ខុន​ដូ​ ១ បន្ទប់គេង ខុនដូ ២ បន្ទប់គេង  ឬ​ ៣​ បន្ទប់​គេង​។ ការ​សាង​សង់​​បាន​បញ្ចប់​រួច​រាល់ ហើយ​បន្ទប់​ខុន​ដូ​ទាំង​នេះ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ស្វា​គមន៍លោក​អ្នក​ដែល​ជា​ម្ចាស់​ថ្មី​​។

អ្វី​ដែល​ពិសេស​នោះ​គឺ​ថា យូនីតខុនដូនៅក្នុងអគារ​ B ​នៅ​សល់​តែ ៥ យូនីត​ប៉ុណ្ណោះ ហើយ​ប្រ​សិន​បើ​លោក​អ្នក​ទិញ​ឥលូវ​នេះ លោក​អ្នក​នឹង​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ក្នុង​មួយ​យូ​នីត។ សូម​ចាំ​ថា លេខ​ប្រាំ​បីជា​លេខនាំ​សំ​ណាង​ដល់​លោក​អ្នក​ណា!!!!​

ជួល​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ North Park

បន្ថែម​លើ​នេះ North Park បើក​កម្ម​វិ​ធី​ប្រូមូ​សិនឈ្មោះ «​​ពី​ជួល​ ក្លាយ​ជា​ម្ចាស់​» ហើយ​តាម​រយៈ​កម្ម​វិ​ធី​នេះ​ លោក​អ្នក​អាច​ចូល​មក​រស់​នៅ​ខុន​ដូ​ដំ​បូង​តាម​រយៈ​ការ​ជួលដោយ​គ្រាន់​តែ​ចុះ​កុង​ត្រា​ជួល​រយៈ​ពេល​មួយ​ឆ្នាំ។ បន្ទាប់​ពី​លោក​អ្នក​ស្នាក់​នៅ​ខុនដូ​ទំ​នើប​នេះ​រយៈ​ពេល​ ៦ ខែ  លោក​អ្នក​មាន​​​​​ជម្រើស​​ក្នុង​ករណី​ប្តូរ​ចិត្ត​ចង់​​ក្លាយ​ជា​ម្ចាស់​​វិញ​។ កម្ម​វី​ធី​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​សម្រាប់​លោក​​​អ្នក​ដែល​ពេល​ខ្លះ​លោក​អ្នក​មិន​ទាន់​មាន ​គម្រោង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​នា​ពេល​នេះទេ​ តែ​បន្ទាប់​ពី​ស្នាក់​នៅ​បាន​មួយ​រយៈ​ក៏​ប្តូរ​ចិត្ត​ចង់រស់​នៅ​អចិន្ត្រៃ​យ៍​វិញ។

ប្រ​សិន​បើ​ចុង​ក្រោយ​ទៅ​លោក​អ្នក​ ចង់​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​វិញ​ លោក​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ការ​បង់​ប្រាក់​សម្រាប់​ថ្លៃ​ជួល​ក្នុង​រយៈ​ពេល​ដែល​សេស​សល់។ បន្ទាប់​មក​ពេល​លោក​អ្នក​បង់​ផ្តាច់​អស់​ហើយ លោក​អ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ដ៏​ប្រ​ណិត​ ដែល​លោក​អ្នក​អាច​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​ជា​ង​ពេល​ទិញ​ យ៉ាង​ពិត​ប្រា​កដ ​ក្នុង​រយៈ​ពេល​ខ្លី។

យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​បើ​លោក​អ្នក​ចង់ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ឥលូវ​នេះ លោក​អ្នក​អាច​ធ្វើ​បាន​ភ្លាម។​ គម្រោង​អគារ ខុន​ដូ North Park អគារ B​ បាន​សា​ងសង់​រួច​រាល់​ហើយ។​ មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​ខុន​ដូ​មួយ​ក្នុង​ចំ​ណោម​ខុន​ដូ​ទាំង​ប្រាំ​ លោក​អ្នក​អាច​ចូល​ស្នាក់​នៅ​បាន​ភ្លាមៗ។ ឬ​ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​វិនិយោគផ្នែក​អចល​ន​ទ្រព្យ​ លោក​អ្នក​អាច​គួរ​ទិញ​ដើម្បី​ទទួល​បាន​ចំ​ណូល​ពី​ការ​ជួល​សិន។ សែន​សុខ គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត។​

វា​ជា​រឿង​ដែល​គ្រប់​គ្នា​ដឹង​រួច​ហើយ​ថា សែន​ សុខ គឺ​ជា​តំបន់​ដែល​រីក​ចម្រើន​ខ្លាំង​ជាង​គេ​នៅ​ភ្នំពេញ។ មាន​សា​លា​ជា​ច្រើន សា​ខា​ធនាគារ ​ស្ថា​ប័ន​រដ្ឋា​ភិ​បាល​ ភោជនីយដ្ឋាន បាន​ដាក់​ទី​តាំង​នៅ​ទី​នេះ។

ប្រាកដ​ណាស់ ផ្សារ​ទំនើប​អ៊ី​អន​២ ផ្សារ​លក់​ឥវ៉ាន់​បោះ​ដុំ ម៉ា​ក្រូ សុទ្ធ​សឹង​ដាក់​ទី​តាំង​ និង​អភិវឌ្ឍន៍​នៅ​ទី​នេះ​រួច​ស្រេច​ទៅ​ហើយ។ North Park គឺ​​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​របស់​តំ​បន់​នេះ។ ទិញ​ខុន​ដូ​របស់​យើង​នៅ​តំ​បន់​ដែល​មាន​វិ​ស័យ​អចល​ន​ទ្រព្យ​លូត​លាស់​និង​មាន​ភាព​រស់​រ​វើក​ តំបន់​រស់​នៅ​មាន​សុវត្ថិ​ភាពខ្ពស់ និង​មាន​ភាព​ងាយ​ស្រួល​នៅ​កម្ពុជា។

ទាក់​ទង​មក​យើង​ថ្ងៃ​នេះ​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​មួយ​គម្រោង One Park! ឬ ចង់បានទិញអចលនទ្រព្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា

Comments