+85561 777 090
Logo
Vue Aston គ្រោងនឹងបើកដំណើរការណ៍ព្រមគ្នាជាមួយ នឹងស្ពានតភ្ជាប់ពីកោះពេជ្រនិងកោះនរា
Updated on: June 6, 2022, 5:01 p.m.
Published on: October 8, 2020, 4:20 a.m.

Vue Aston គ្រោងនឹងបើកដំណើរការណ៍ព្រមគ្នាជាមួយ នឹងស្ពានតភ្ជាប់ពីកោះពេជ្រនិងកោះនរា


យោងតាមប្រសាសន៍របស់លោក Du Sangnam , អនុប្រធានក្រុមហ៊ុនសាជីវកម្មវិនិយោគចិន-កម្ពុជានៅក្រៅប្រទេស(OCIC) ស្ពានខ្សែកាបដែលភ្ជាប់ពីកោះពេជ្រនិងតំបន់អភិវឌ្ឍន៍កោះនរាបានចាប់ផ្តើមជាផ្លូវការកាលពីខែតុលាឆ្នាំ ២០២០ កន្លងទៅ។ គម្រោងទាំងមូលរំពឹងថានឹងប្រើប្រាស់រយៈពេល ៣២ ខែ ដែលនឹងចំណាយទឹកប្រាក់ប្រហែល ៥០ លានដុល្លារអាមេរិក។

ស្ពានខ្សែកាបនេះមានបណ្ដោយប្រវែង ៥០០ម៉ែត្រ និងទទឹងប្រវែង ២៤.៥ ម៉ែត្រ ដោយមានរចនាបទបែបខ្មែរ។ លើសពីលើការតភ្ជាប់ទីក្រុងរណបទាំងពីរ​ ស្ពាននេះក៏នឹងភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ផងដែរ។

ដំបូងឡើយក្រុមហ៊ុន OCIC បានស្នើសុំសាងសង់គម្រោងចំនួន ២ ផ្សេងគ្នា គឺផ្លូវរូងក្រោមទឹក និងស្ពានខ្សែកាប។ គម្រោងក៏ត្រូវបានកែសម្រួលវិញ ដោយគេចាត់ទុកថាស្ពានខ្សែកាបមួយផ្សេងទៀតអាចឈរជាសក្ខីភាពនៃទេសភាពដែលកំពុងរីកចម្រើននៅភ្នំពេញ។

ស្ពានថ្មីនេះអាចនឹងកាត់បន្ថយនូវការកកស្ទះចរចា និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកទៅកាន់ទីក្រុងភ្នំពេញ។ តំបន់មាត់ទន្លេអាចមើលឃើញពីការកើនឡើងនេះអ្នកទេសចរណ៍ស្របពេលដែលតំបន់នោះក្លាយជាតំបន់ដែលមានមនុស្សរស់នៅច្រើន។

លើសពីនេះទៀត ការតភ្ជាប់តំបន់កោះពេជ្រ និងតំបន់ច្បារអំពៅ នឹងអាចជួយបង្កើនតម្លៃលំនៅឋាន និងពាណិជ្ជកម្មនៅក្នុងតំបន់ទាំងពីរនេះ។ ទីក្រុងរណបដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការកើនឡើងនូវតម្លៃនិងការវិនិយោគថ្មីនៅពេលបញ្ចប់គម្រោង។ Vue Aston ស្ថិតនៅក្នុងទីតាំងដែលអាចទុកចិត្តបាន ព្រោះថាការផ្តល់ជូនលំនៅឋានតាមការសន្យាត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងដោយហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់ នឹងមកដល់តំបន់ច្បារអំពៅក្នុងពេលឆាប់ៗនេះ។

——ក្រោយពេលគម្រោងរួចរាល់, តម្លៃជាមធ្យមរបស់Vue Aston នឹងឡើងដល់ ២៣៨០ ដុល្លារ​ ហើយការបង់រំលោះអាចដល់៥%! គម្រោងដដែលនេះដែលក៏មានគោលការណ៍ជួលត្រលប់វិញក្នុងអត្រា៥%-៩%(កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ)។
——ចំពោះការបង់ប្រាក់ទាំងស្រុង, ឥណទាន, បញ្ចាំ និងវិធីសាស្រ្តបង់ប្រាក់ជាច្រើនទៀតក៏អាច​ អនុវត្តបានផងដែរក្នុងការប្រើប្រាស់អានុភាពដើមទុនរបស់លោកអ្នកប្រកបដោយប្រសិទ្ធភាពដើម្បីទទួលបានមកវិញនូវអតិបរិមា។

Vue Aston គឺជា"Tomson Yipin"បន្ទាប់

Vue Aston លិចរូបរាងឡើងដែលជាអ្វីដែលអ្នកស្វែងរក ឬអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្វែងរក។ អាចនិយាយបានថាវាជាលំនៅឋានមួយដែលល្អប្រណិតដែលសាកសមតម្លៃ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះកំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថាតំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។

គម្រោង Vue Aston ឈរយ៉ាងស្កឹមស្កៃនៅតាមបណ្ដោយមាត់ទន្លេ ហើយផ្ដល់ជូននូវទស្សនីយយ៉ាងស្រស់ត្រកាលដល់អគារដែលសាងសង់នៅជុំវិញនោះ។ គម្រោងនេះគិតគូដល់ការរស់នៅប្រកប ដោយគុណភាពខ្ពស់ និងភាពពេញចិត្តចំពោះអតិថិជនកម្ពុជាឲ្យកាន់តែទំនើបឡើង។ Vue Aston កំពុងត្រូវបានគេជ្រើសរើសជាជម្រើសមួយសម្រាប់ឥស្សរជនទីក្រុងដែលកំពុងស្វែងរក ការរស់នៅបែបប្រណីតនៅខាងក្រៅភាពអ៊ូអរនៃកណ្តាលទីក្រុង។

ចំណុចរួមនៃភាពមានបាន និងទន្លេ

ទីតាំងរបស់ Vue Aston គឺបានជ្រើសរើសយ៉ាងសំរិទ្ធិសម្រាំងដោយPeninsula Capital ដើម្បីទទួលបានទេសភាពដ៏វិចិត្ររវាងទន្លេបាសាក់ និងទន្លេមេគង្គ។ ជាទិដ្ឋភាពមាត់ទឹកដ៏ស្រស់ស្អាតមួយ បំពេញបន្ថែមដោយការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលធ្វើឲ្យគម្រោងនោះមានការដំណើរការណ៍ទៅមុនមិនចេះ ឈប់ឈរ។ ហើយVue Aston ផ្ដល់ជូនលោកអ្នកនូវអារម្មណ៍ពិសេសជាច្រើន។

Vue Aston មិនបញ្ចប់ការខិតខំរបស់គេត្រឹមទីក្រុងភ្នំពេញនោះទេ។ នៅក្នុងកិច្ចព្រមព្រៀងថ្មីមួយរវាងរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា និងវៀតណាម បានបញ្ជាក់ថាចំពោះទីភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ នឹងត្រូវជួយសម្រួលដល់ការស្ថាបនាគម្រោងផ្លូវល្បឿនលឿនរួមគ្នាមួយដែលហៅថា​ “ផ្លូវល្បឿនលឿនពីទីក្រុងហូជិមីញ-ភ្នំពេញ”។ នៅពេលដែលគម្រោងត្រូវបានបញ្ចប់ ត្រូវបានគេរំពឹងថាប្រើប្រាស់រយៈពេលត្រឹម២ម៉ោងប៉ុណ្ណោះក្នុងការធ្វើដំណើរពីVue Aston ទៅទីក្រុងហូជិមីញ។

ប្រសិនបើគម្រោងអភិវឌ្ឍន៍នៅជុំវិញVue Astonនិងសំភារៈសំខាន់ៗ នៅមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកក្នុងការពិចារណាពីគុណតម្លៃនៃលំនៅដ្ឋានទេ នោះកិច្ចការដ៏ធំធេងរវាងប្រទេសទាំងពីរនឹងអាចធ្វើឲ្យអ្នកកែប្រែគំនិតរបស់អ្នក។

ស្នាដៃនៃការរស់នៅបែបប្រណីតទំនើប

គម្រោងនេះត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ វាគឺជាអគារដែលអាចសម្គាល់រាជធានីភ្នំពេញដែលរួមបញ្ចូលទាំងអាផាតមិន​ សណ្ឋាគារ និងអគារជាច្រើន។ ត្រូវបានចូលរួមដោយ US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International វាមានលក្ខណៈបុរាណ និងមិនដែលមាននៅក្នុងរាជធានីភ្នំពេញ។

ពីការបោះជំហានចូលបន្ទប់ទទួលភ្ញៀវរហូតដល់ជ្រុងជ្រៅបំផុតនៃផ្ទះ អាផាតមិនVue Aston ត្រូវបានច្នៃមកយ៉ាងល្អិតល្អន់នៅគ្រប់ជ្រុងជ្រូយភាពកក់ក្ដៅសម្រាប់អ្នក​និងគ្រួសារ។ ជាន់ទី៣ ដល់ទី៦នៃគម្រោងគឺជាអាផាតមិនដែល រចនាបែបជាសណ្ឋាគារ,​ ជាន់ទី៧ ​ដល់ទី៣២ គឺមានលក្ខណៈធំទូលាយ និងជាន់ទី៣៥ ដល់ទី៣៨ គឺជាអាផាតមិនដែលប្រណិតទំនើប។ ចំពោះអគារទាំងមូលប្រកាន់ខ្ជាប់នូវស្ទីលរចនាម៉ូតបែប សាមញ្ញជាមួយ នឹងបរិយាកាសទាន់សម័យ។

ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំន់ើបដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតឆ្កាយប្រាំ។ ធាតុរចនានេះបង្កើតការផ្លាស់ប្តូរ និងលទ្ធភាពគ្មានទីបញ្ចប់ នៅពេល ច្បារអំពៅកំពុងមានការរីកចម្រើន។

បង្កើតសម្រាប់អ្នកស្វែងរកនូវលំនៅដ្ឋានបែបប្រណិតនៅក្នុងរាជធានីភ្នំពេញ

ច្រកចូលដើរតួយ៉ាងសំខាន់ក្នុងការបែងចែកប្រភេទគម្រោងលំនៅដ្ឋានដែលនឹងផ្ដល់ជូន។ Vue Aston បានផ្ដល់ជូននូវវិធីសម្រាប់អ្នករស់នៅក្នុងការចេញ និងចូលផ្ទះរបស់ពួកគេ គឺកន្លែងទទួលភ្ញៀវ និងច្រកចូលឡាន។​ កន្លែងទទួលភ្ញៀវគឺគ្រប់ដណ្ដប់ដោយស្មៅខៀវខ្ចី ទេសភាពទឹកធ្លាក់ និងដល់ជូនអ្នករស់នៅនូវអារម្មណ៍ជាផ្ទះ។ ចំពោះអ្នកដែលបើកបររថយន្តកាន់ នឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងមិនមានការបារម្មណ៍អំពីហានិភ័យដែលអាចកើតមានឡើងនៅពេលយប់។

ចំពោះកន្លែងទទួលភ្ញៀវរបស់អាផាតមិនមានទំហំ ២០០ម៉ែត្រការ៉េ និងកំពស់ ៧.៨ម៉ែត្រ វារួមបញ្ជូលទាំងកន្លែងប្រជុំ កន្លែងគិតលុយ និងកន្លែងផ្ដល់ព័ត៌មាន២៤ម៉ោង ហើយការរចនានេះប្រើប្រាស់នូវកម្រាលថ្មម៉ាប ជញ្ជាំងគ្របដណ្តប់ដោយសូត្រពិតៗ ពិដាន កញ្ចក់ដែកអ៊ីណុក និងបង្ហាញពីការបញ្ចូលគ្នារវាងឥទ្ធិពលស្ថាបត្យកម្មលោកខាងកើត និងខាងលិច។ នៅជិតច្រកចូលរបស់អាផាតមិន មានផ្សារដែល២៤ម៉ោង ដើម្បីផ្ដល់ជូននូវសេវាកម្មនានា ជូនអ្នករស់នៅទីនោះ។

សួរច្បារដែលមិនអាចប្រៀបផ្ទឹម

Vue Aston បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការនាំមកនូវការបំពេញចិត្តដ៏ជ្រាលជ្រៅដល់អ្នករស់នៅនិងបញ្ចូលវាយនភាពនិងជម្រៅនៃជីវិតទៅភាពលម្អិតនៃគម្រោងទាំងមូល។ សួរច្បារដែលមាននៅលើជាន់ទី៣៣នៃអគារ បានប្រើប្រាស់ទំហំ៥០០ម៉ែត្រការ៉េ និងដាំនូវរុក្ខជាតិកម្រជាច្រើន។ តំបន់នេះអនុញ្ញាតឱ្យអ្នករំហែកាយជាមួយសួនច្បារនៅលើអាកាសដ៏ស្រស់ ស្អាតនិងភាពទន់ភ្លន់នៃធម្មជាតិ។

ស្កាយបារដ៏អស្ចារ្យពីកម្ពស់១០០ម៉ែត្រ

អ្នកអាចមើលឃើញទេសភាពព្រះអាទិត្យលិច និងទិដ្ឋភាពនាពេលរាត្រីដ៏អស្ចារ្យនៃទីក្រុងភ្នំពេញ។ រីករាយជាមួយការទទួលទានអាហារពេលល្ងាចថែមទាំងនាំអ្នកទៅកាន់ស្កាយបារល្អបំផុតនៅក្នុងទីក្រុង ដោយមើលទេសភាពពេលយប់នៃទីក្រុង។ ដកដង្ហើមជាមួយខ្យល់ដ៏បរិសុទ្ធនៅកំពស់ខ្ពស់ អនុញ្ញាតឲ្យវេលាដើរទៅមកសន្សឹមៗ ជីវិតហាក់បីដូចជាស្ងប់ស្ងាត់ អគារខ្ពស់ៗស្ថិតនៅក្រោមបាតជើងរបស់អ្នក មិនមានការរំខានពីបណ្ដុំមនុស្ស និងសម្លែងរំខាននានា។ គ្រប់សកម្មភាពត្រូវទាំងនោះនឹងផ្ដល់ជូនដោយ Vue Aston។

អាំងទឹកឯកជន, ការចាប់ផ្តើមនៃការរស់នៅល្អ

គុណប្រយោជន៍នៃ Vue Aston គឺផ្តោតទៅលើរបៀបរស់នៅដ៏ល្អដែលរួមមានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងកុនឯកជន ហាងកាហ្វេ សូណា អេស្ប៉ាជាដើម ដូច្នេះអ្នកអាចរីករាយ នឹងភាពងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ។

គួរជម្រាបជូនថា Vue Aston ក៏ជាគម្រោងលំនៅដ្ឋានដំបូងគេនៅរាជធានីភ្នំពេញដែលមាននាវាទេសចរណ៍ និងឡានក្រុងឯកជន។ តំបន់មាត់ទន្លេគឺជាកន្លែងបៃតងរាបស្មើរបើកចំហដែលមានផ្ទៃដីប្រមាណ១៥០០ម៉ែត្រការ៉េ។ វាជាឋានសួគ៌សម្រាប់ព្រឹត្តិការណ៍ផ្តាច់មុខណាមួយ និងសកម្មភាពឯកជនផ្សេងៗ។

គម្រោងនេះប្រកាន់ខ្ជាប់នូវគំនិតរចនានៃអាងហែលទឹកដែលមិនចេះរីងស្ងួតដូចនៅក្នុងស្កាយហ្គាឌិនរបស់សង្ហបុរី និងផ្តល់ជូនម្ចាស់នូវអាងហែលទឹកដ៏ប្រណិត។ អ្នកមិនត្រឹមតែអាចមើលទេសភាពនៃទីក្រុងភ្នំពេញពីចំណុចខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចមានអារម្មណ៍រំភើបពី មួយថ្ងៃទៅមួយថ្ងៃនៅចុងម្រាមដៃរបស់អ្នកផងដែរ។ ទិដ្ឋភាពបែបឋានសួររបស់ Vue Aston នៅទីក្រុងភ្នំពេញនាំមកនូវការបំពេញចិត្តរបស់អតិថិជនដែលមិនអាចប្រៀបផ្ទឹមបានទៅនឹងដួងចិត្តរបស់មនុស្ស និងការកំណត់និយមន័យនៃការរស់នៅបែបប្រណីត។

ជំនាន់នៃការវិនិយោគលើលំនៅដ្ឋាន

Vue Aston គឺជាអាផាតមិនបែបសណ្ឋាគារលំដាប់អន្តរជាតិ​ដែលមានការរចនាម៉ូតជាច្រើនជំនាន់។ គ្រប់ម្ចាស់កម្មសិទ្ធិទាំងអស់ទទួលបានលំនៅដ្ឋានដែលមកជាមួយនឹងយ៉រដែលអាចមើលទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។​ គម្រោងនេះមានការរចនាបង្រួមប្លង់ជាមួយនឹងទីធ្លាមុខបន្ទប់ទទួលភ្ញៀវដ៏ពេញលេញមួយ ចង្ក្រានបាយ បន្ទប់ទឹក និងយ៉រ។ គ្រប់យូនីតទាំងអស់បំពេញតាមតម្រូវការលំនៅដ្ឋាន និងភាពច្នៃប្រឌិតសម្រាប់ម្ចាស់ផ្ទះ។

នាបច្ចុប្បន្នគម្រោងនេះមានប្រភេទយូនីតចំនួន​៤ជាក់លាក់។ យូនីតភាគច្រើនមានមកជាមួយនឹងបង្អួចដ៏ធំរហូតដល់ពិដាន ដូច្នេះអ្នកអាចមើលឃើញទេសភាពទន្លេមេគង្គ ទន្លេបាសាក់ និងទិដ្ឋភាពដ៏រុងរឿងរបស់ទីក្រុងភ្នំពេញ។

គម្រោង Vue Aston គឺជាវិមានដ៏ល្អប្រណិតទំនើបជាងគេដែលអាចឈរជាសក្ខីភាពនៃភាពរុងរឿងរបស់រាជធានីភ្នំពេញដែលវាត្រូវបានព័ទ្ធជុំវិញដោយទីក្រុងដែលមានកំណើនប្រជាជនកើនឡើងជាលំដាប់ និងការកើនឡើងនៃជីវិតបែបឋានៈអភិជន។

Comments