ប្រទេសកម្ពុជាត្រូវបានមើលឃើញពីអាជីវកម្មកាន់តែច្រើនចូលទៅក្នុងវិស័យសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ នេះជាលទ្ធផលនៃការបង្កើនសមត្ថភាពរបស់ប្រទេសដើម្បីផ្គត់ផ្គង់ និងបង្កើតរចនាសម្ព័ន្ធអាជីវកម្មអោយកាន់តែល្អប្រសើរបន្ថែមទៀត។
ជាពិសេស វិស័យការិយាល័យមានការរីកលូតលាស់ជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅរយៈពេលចុងក្រោយនេះហើយវាជាទិដ្ឋភាពមួយដែលវិនិយោគិនមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ប្រធានក្រុមហ៊ុនសេវាការិយាល័យរាជធានីភ្នំពេញ BG (Phnom Penh BG Serviced Offices) លោក Anthony Galliano បាននិយាយ អំពីបច្ចុប្បន្នភាពនិងការប្រែប្រួលពេលអនាគត ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ realestate.com.kh ។
តើមានតម្រូវការការិយាល័យបន្ថែមទៀតដែរឫទេនៅរាជធានីភ្នំពេញ?
ការិយាល័យកម្រិតAនៅភ្នំពេញ៖ចំណាប់អារម្មណ៍លើអំឡុងត្រីមាសទីមួយនៃឆ្នាំ២០១៦នេះលោក Galliano បានសំដៅទៅលើ តម្រូវការការិយាល័យតាមកម្រិតពិតប្រាកដមួយ លោកបានបញ្ជាក់ថា សម្រាប់ការិយាល័យកម្រិតA គឺមានតម្រូវការតិចតួចនាពេលបច្ចុប្បន្ននេះ។ នៅ ពេលសួរលោកពីចំណុចនេះ លោក Galliano មានយោបល់ថា “ប្រហែលមិនមែនការិយាល័យកម្រិតAនោះទេ ប៉ុន្តែគឺជាការិយាល័យកម្រិតB និងC ក៏មានដែលមានតម្រូវការ”ព្រោះលំដាប់ពីរនេះជាជម្រើសដែលមានតម្លៃទាប ដែលមិនទាម ទាតម្រូវ ការសម្រាប់ក្រុមហ៊ុនច្រើន។
ការិយាល័យកម្រិតB និងC នៅភ្នំពេញលោក Galliano បាននិយាយថា ទោះបីជាប្រភេទការិយាល័យទាំងពីរមានចំណាត់ថ្នាក់ទាបជាងគេ ការិយាល័យកម្រិត BនិងCនៅតែជាជម្រើសពេញនិយមនៅក្រុងភ្នំពេញ ជាពិសេសនៅក្នុងតំបន់ កណ្តាលទីក្រុងតែម្តង ដោយសារតែកត្តាភូមិសាស្រ្ត និងភាពងាយស្រួលស្វែងអាចរកនៃការិយា ល័យប្រភេទនេះ។លោកពន្យល់ថា “មានការិយាល័យជាច្រើនទៀតនៅជាយក្រុងភ្នំពេញដែលមាន តម្លៃថោកក៏ប៉ុន្តែប្រជាជនពិតជាចូលចិត្តរស់នៅក្នុងទីក្រុងជាង។” ដូច្នេះតម្លៃមានភាពខុសគ្នាខ្លាំង អាស្រ័យលើទីតាំង’’។
តើតម្រូវការពិតប្រាកដនឹងត្រូវបានដោះស្រាយសម្រាប់ការិយាល័យនៅក្នុងទីផ្សារនៅ នីភ្នំពេញដែរឫទេ? លោកGallianoពិតជាមានសុទិដ្ឋិនិយមចំពោះការជួលអគារការិយាល័យនៅប៉ុន្មានឆ្នាំខាងមុខនេះ។នៅពេលដែលតម្រូវការបានកើនឡើងនឹងធ្វើឲ្យការផ្គត់ផ្គង់កើនឡើងដែរ។ នេះគឺជាអ្វីដែលលោក Lim Pusithavrithជាមន្រ្តីគ្រប់គ្រងកាជួលការិយាល័យអគារវឌ្ឍនៈ បាននិយាយថា អត្រាជួលគោល ដៅនៃការអភិវឌ្ឍសម្រាប់ទីផ្សារការិយាល័យគឺមាន៨០% ខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីតម្លៃពេល បច្ចុប្បន្នដែលមាន ៧៤.៤%។ ហើយជាមួយនឹងអគារការិយាល័យកម្រិត B និងកម្រិតC ចំនួនប្រាំ ទៀតនឹងកើតមានឡើងក្នុងពេលឆាប់ៗ ហើយគោលដៅនេះពិតជាអាចឈានដល់គោលដៅ ឫក៏ លើសពីនេះ។
អ្នកវិនិយោគិនមួយចំនួនចង់ដឹងពីតម្រូវការការិយាល័យដែលមាន ពួកគេអាចជួល ការិយាល័យបន្ត ទៅឲ្យអ្នកផ្សេងសម្រាប់ប្រាក់ចំណូលអាជីវកម្មបន្ថែម ដរាបណាការិយាល័យទាំងនេះស្ថិតនៅ កណ្តាលក្រុង។ ទោះយ៉ាងណាក្នុងរយៈពេលខ្លី ពួកគេអាចរកមើលដោយខ្លួនឯង ដោយសម្លឹងមើល ការិយាល័យដែលស្ថិតនៅជាយក្រុងភ្នំពេញប្រសិនបើពួកគេត្រូវការការចំណាយតិចជាងនេះ។
ស្វែងរកការិយាល័យសម្រាប់ជួលនៅភ្នំពេញឥឡូវនេះ! ស្វែងរកការិយាល័យសម្រាប់លក់នៅភ្នំពេញឥឡូវនេះ!
Comments