+85561 777 090
Logo
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: July 29, 2016, 9:06 a.m.
Realestate News

ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា


flea2

Sun Fair ជាផ្សារណាត់ដែលលក់ទំនិញមួយទឹកដំបូងគេនៅកម្ពុជា  ផ្សារណាត់នេះមានលក់ ទំនិញ និងសំភារៈប្រើប្រាស់ដែលប្រើប្រាស់រួចមានដូចជា៖ សំភារៈផ្ទះបាយ សំភារៈការិយាល័យ គ្រឿងអេឡិកត្រូនិក វត្ថុបុរាណផ្សេងៗ ល-ល។

ផ្សារណាត់នេះនឹងចាប់បើកដំណើរការនៅដើមខែសីហាខាងមុននេះចាប់បើកពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡំាពិក។  យោងតាមបទសំភាសន៍ ជាមួយទូរទស្សន៍CTN  លោក កឹម អឿនជាស្ថាបនិក និងជានាយក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បាននិយាយថា “ផ្សារណាត់ Sun Fair ដែលលក់របស់ទំនិញដែលប្រើប្រាស់រួច ហើយធ្វើការលក់ ឬចែករំលែកបន្តនៅក្នុងទីផ្សារនោះផងដែរ។ វាមិនមែនជាអ្វីថ្មី នោះទេសម្រាប់ប្រទេសគេ ប៉ុន្តែនេះជាលើកទី១ហើយនៅក្នុង ប្រទេសកម្ពុជា។ ទីតំាងសម្រាប់លក់របស់យើងគឺល្អមែនទែនគឺនៅបរិវេណស្តាតអូឡំាពិក ដែលចាប់ផ្តើមលក់ ពីម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់រៀលរាល់ថ្ងៃអាទិត្យ ការចាប់ដំណើរការលក់តែមួយព្រឹក ប៉ុណ្ណោះយើងសង្ឃឹមថានឹងអាចលក់ពេញមួយថ្ងៃនៅពេល ខាងមុនេះ”។

លោកបន្ថែមថា “ការលក់នេះវាជាការលក់តាមបរិបទចែករំលែក ដែលភាសាជប៉ុនហៅថា Mottainai វាជាវប្បធម៌សន្សំសំចៃដើម្បីបរិស្ថាន សំភារៈដែលយើងគ្រប់គ្នាឈប់ប្រើ ឬមិនត្រូវ ការ ប៉ុន្តែសំភារៈទំាងនោះវាពិតជាការចំាបាច់សម្រាប់អ្នកដ៏ទៃបំផុត”។

“ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លំាងនៅពេលបានដឹងអំពីគម្រោងមួយនេះ! ផ្សារណាត់មួយនេះវាអាចប្រមូលសំភារៈណាដែលខ្ញុំមិនត្រូវការ វាចំណេញទំាងថវិការ និងទឹកចិត្ត បើនិយាយពីទឹកចិត្តបានន័យថា យើងអាចយកវត្ថុដែលយើងមិនត្រូវការទៅឲ្យអ្នកដែលត្រូវការ ហើយវាអាចជួយធ្វើឲ្យបន្ទប់ខ្ញុំទូលាយផងដែរ ព្រួញមួយបាញ់បានសត្វពីរ!។ វាក៏អាចជួយសង្គមបានផងដែរនូវការចែករំលែកនិងការជួយគ្នាទៅវិញទៅមក ខ្ញុំរំពឹងថាគម្រោងនេះនឹងមានលទ្ធផលយ៉ាងល្អ ហើយក៏ជាវប្បធម៍ចែករំលែកផងដែរ។” នេះជាសម្តីរបស់ កញ្ញា សូ ច័ន្ទលក្ខិណា និសិត្សទើបបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងបច្ចុប្បន្នជាបុគ្គលិកនៅក្រុមហ៊ុន ឯកជនមួយក្នុងក្រុងភ្នំពេញ។

កញ្ញា Sinett ជាអ្នករចនាម៉ូត និងជាបុគ្គលិកក្រុមហ៊ុនឯកជន មានមតិស្របនឹងកញ្ញា លក្ខិណា ផងដែរ “គម្រោងផ្សារណាត់មួយនេះធ្វើឲ្យយើងរីករាយធើ្វការទំនាក់ទំនងគ្នាជាមួយសង្គម មិត្តភក្តិ និងអ្នកជិតខាង។ ពួកយើងជួយសហគម ពួកយើងជួយពិភពលោកក្នុងការកាត់បន្ថយការប្រើប្រាស់ធនធានរបស់វា។

កញ្ញាសង្កត់ធ្ងន់ថា នៅពេលដែលអ្នកទិញសំភារៈផ្សេងៗនៅក្នុងផ្សារណាត់នោះ មិនមែនជួយអ្នកលក់យីហោធំៗកាន់តែមានបាននិងកាន់តែពង្រីករីកដុះដាលនោះទេ ផ្ទុយទៅវិញនេះជាការចែករំលែកជួយសហគមយើង។”

យោងតាមទំព័រហ្វេសប៊ុនផ្លូវការរបស់ Sun Fair បានឲ្យដឹងថា ប្រាក់ចំណេញដែលបានមកពី ប្រតិបត្តិការនេះនិងធ្វើការ បែងចែក២៥ភាគរយជូនពហុកីឡាដ្ឋានជាតិ ២៥ភាគរយជូនមូលនិធិអៀង៥ភាគរយសម្រាប់មន្ទីរគន្ធបុប្ជា និង៥%សម្រាប់មន្ទីរជប៉ុន Sunrise Hospital ហើយ ៤០ភាគរយសម្រាប់ធ្វើប្រតិបត្តិការផ្ទាល់ខ្លួន។

nara cheng author

Comments