+85561 777 090
Logo
គម្រោងខុនដូ One Park៖ ខ្យល់អាកាសបរិសុទ្ធនៅក្នុងរាជធានី
Updated on: June 6, 2022, 5:04 p.m.
Published on: December 22, 2016, 9:00 a.m.
Realestate News

គម្រោងខុនដូ One Park៖ ខ្យល់អាកាសបរិសុទ្ធនៅក្នុងរាជធានី


ភាពច្របូកច្របល់នៃទីក្រុងភ្នំពេញ អាចធ្វើឱ្យមានបរិយាកាសមិនល្អដែលជាហេតុពិបាកក្នុងការដកដង្ហើមគ្រប់ពេលវេលា។ នេះជាហេតុផលដែលគម្រោងខុនដូ One Park បានជ្រើសរើសទីតាំងល្អបំផុតដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)ដែលជាកន្លែងដែលមិនត្រឹមតែផ្តល់ជូនខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅកន្លែងដែលមានលក្ខណៈល្អប្រសើរទៀតផង។ ផ្លូវធំ ប្រព័ន្ធទឹក អគ្គិសនី និងមានផែនការហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រែក្លាយទៅជាតំបន់មួយដ៏ថ្មីដាច់គេក្នុងរាជធានីភ្នំពេញ។

ខណៈដែលមានបញ្ហាស្ទះចរាចរណ៍ ទឹកជំនន់ និងការខ្វះខាតនូវលក្ខណៈធម្មជាតិពណ៌បៃតងដែលទាំងនេះជាហេតុផលធ្វើឲ្យបាត់បង់ទំនុកចិត្តពីវិនិយោគិននៅក្នុងតំបន់ដទៃទៀតក្នុងទីក្រុង ហេតុនេះគម្រោង One Park បានផ្ដល់នូវក្តីសង្ឃឹមពិសេសមួយសម្រាប់ទាំងអតិថិជនទិញលំនៅដ្ឋាន និង ការរំពឹងទុករបស់វិនិយោគិន។

ក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) គម្រោង One Park នឹងក្លាយជាគម្រោងអភិវឌ្ឍន៏ចម្រុះលើទំហំផ្ទៃដីចំនួន៧.៩ ហិចតា និងគ្រប់ដណ្តប់លើទំហំសំណង់ប្រមាណ ២.៥លានហ្វីតការ៉េនៃគម្រោង។

មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ស្ថិតនៅជិតទីស្ដីការគណៈរដ្ឋមន្ត្រីនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ធ្វើដំណើរប្រមាណតែពីរឬបីនាទីពីតំបន់ពាណិជ្ជកម្មដំបូងគេរបស់ប្រទេសកម្ពុជា ហើយធ្វើដំណើរត្រឹមតែ១៥នាទីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ។

ត្រៀមរួចជាស្រេចដើម្បីចូលរស់នៅក្នុងគម្រោងខុនដូនាពេលឆាប់ៗ៖

គម្រោង One Park រួមមានបណ្តុំនៃគេហដ្ឋានសម្រាប់ធ្វើអាជីវកម្មដែលសាងសង់ព័ទ្ធជុំវិញគម្រោងទាំងមូល។ ចំណែកខាងក្នុងវិញ មានគម្រោងខុនដូប្រមាណជាង១,៦០០យូនីត។

គម្រោងអភិវឌ្ឍន៏នេះរួមបញ្ចូលទាំង ហាងលក់រាយ ហាងកាហ្វេ ភោជនីយដ្ឋាន បារ និងមានមហាវិថីផ្លាសានៅខាងក្នុងនៃបណ្តុំអគារលំនៅដ្ឋានរស់នៅសម្រាប់ជួបជុំកំសាន្តគ្រួសារ និងមិត្តភ័ក្ត។ គម្រោងសាលាលំដាប់ស្តង់ដារអន្តរជាតិ នឹងដាក់សម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ខាងមុខនេះផងដែរ។

គម្រោងគេហដ្ឋានសម្រាប់ធ្វើអាជីវកម្ម ត្រូវបានរំពឹងទុកថានឹងសាងសង់រួចរាល់នៅចុងខែ ឧសភា ឆ្នាំ២០១៧ ហើយបច្ចុប្បន្នបានលក់ជិតអស់ហើយ។ ចំណែក យូនីតខុនដូ បានកំពុងដាក់លក់លើទីផ្សារ។ ជំហានដំបូងនៃយូនីតខុនដូ គឺរំពឹងថានឹងអាចប្រគល់ទៅឲ្យអតិថិជនកាន់កាប់នៅពាក់កណ្ដាលឆ្នាំ២០១៨ ដែលយូនីតនីមួយៗមានចាប់់ពី១ទៅ៣បន្ទប់គេងជាមួយនឹងជម្រើសនៃលំនៅដ្ឋានប្រភេទផេនហ៊ូស (Penthouse) ផងដែរ។

គម្រោង One Park គឺជាគម្រោងដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុនអភវិឌ្ឍន៏អចលវត្ថុល្បីមួយ គឺ ក្រុមហ៊ុន ហ្រ្គេធីស៊ីធី រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន (Graticity Real Estate Development) សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មឈានមុខគេរបស់ប្រទេសសិង្ហបុរី គឺ DP Architects និងក្រោមការណែនាំពីអ្នកជំនាញរបស់ក្រុមហ៊ុនសាងសង់ចិន China Construction 2nd Engineer Bureau។ ការសហការនេះមានកម្មករសំណង់ប្រមាណ១,២០០នាក់ធ្វើការនៅក្នុងការដ្ឋាន ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់ល្អបំផុតរួមជាមួយភាពស្មោះត្រង់ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលវត្ថុគឺធានាថាការការសាងសង់នឹងបញ្ចប់ទៅតាមការកំណត់។

ក្រុមហ៊ុនអភិវឌ្ឍន៏អចលវត្ថុក៏ផ្ដល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុ និងផ្តល់ការប្រឹក្សាសម្រាប់ផែនការវិនិយោគដល់អ្នកទិញផងដែរ។ ជម្រើសទាំងនេះ គឺផ្តល់ជូនទៅតាមការស្នើសុំរបស់អតិថិជនដែលមានបំណងចង់ជាវពីក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុ។

ការរួមបញ្ចូលគ្នានៃរចនាបទ៖

គម្រោងខុនដូ One Park គឺត្រូវបានរចនាឡើងដោយរួមបញ្ចូលបែបផែនអ៊ឺរ៉ុប និង ខ្មែរប្រកបដោយភាពស្រ ទន់។ នេះជាការរួមបញ្ចូលគ្នាទាំងសំណង់និងការរចនាផ្នែកខាងក្នុងដ៏ប្រណិត។ ការរចនាចំបង គឺជាការរួមបញ្ចូលលក្ខណៈធម្មជាតិជាមួយនឹងសំណង់អគារដោយមានការរចនាគួបផ្សំនឹងកូនរុក្ខជាតិ ដើមឈើ ពោរពេញដោយលក្ខណៈធម្មជាតិចម្រុះដែលបានដាក់បញ្ចូលក្នុងការរចនាបទសម្រាប់គម្រោងខុនដូមួយនេះ។ លក្ខណៈពិសេសទាំងនេះផ្តល់ជូនដល់ម្ចាស់លំនៅដ្ឋានឲ្យទទួលបាននូវទេសភាពមួយដែលបានការផ្លាស់ប្តូរទៅតាមរដូវកាល និងការតភ្ជាប់ជាមួយនឹងធម្មជាតិទោះបីស្ថិតនៅក្នុងរាជធានីភ្នំពេញក៏ដោយ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលវត្ថុ ក៏មានបំណងសាងសង់អគារទាំងអស់ ស្របតាមទិសខាងជើងនិងទិសខាងត្បូង ដើម្បីធានាបាននូវម្លប់ត្រជាក់ និងទទួលបានខ្យល់អាកាសបរិសុទ្ធ។

ម្ចាស់លំនៅដ្ឋាននឹងមានការពេញចិត្តជាមួយសេវាកម្មមួយចំនួនដូចជា៖ អាងហែលទឹក ក្លឹបកម្សាន្ត កន្លែងអាំងសាច់ សួនច្បារជាច្រើន កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ។ គម្រោងខុនដូ One Park ក៏ផ្ដល់ជូនចំណតរថយន្តដ៏សាកសមសម្រាប់ម្ចាស់យូនីតនីមួយៗផងដែរ។ មានចំណតជាង១,៦០០កន្លែងក្នុងទម្រង់ជាចំណតនៅខាងក្នុងអគារ(internal parking podium)។ គម្រោងក៏មានកន្លែងចតតាមផ្លូវបន្ថែមសម្រាប់ម្ចាស់គេហដ្ឋានសម្រាប់ធ្វើអាជីវកម្ម និងម្ចាស់ហាងលក់ទំនិញផងដែរ។

ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍ឥឡូវនេះ៖

ប្រសិនបើអ្នកចង់រស់នៅក្នុងគេហដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ អាចពិចារណាពីគម្រោងខុនដូ One Park គឺធានាពីប្រណិតភាព ភាពស្ងាប់សុខ និងជីវិតរស់នៅប្រកបដោយភាពទំនើបស្រស់ស្រាយ សម្រាប់អ្នកនិងគ្រួសាររបស់អ្នកពីមួយជំនាន់ទៅមួយជំនាន់ទៀត។

សិក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ One Park Condominium!
borey-ads-580-x-90-khmer

Comments