+85561 777 090
Logo
ដំណឹងល្អ! កម្មវិធីលក់អលចនទ្រព្យ Online Flash Sale នឹងប្រព្រឹត្តជាមួយពេលយូរជាងមុន
Updated on: June 6, 2022, 5:00 p.m.
Published on: April 28, 2021, 6:23 a.m.

ដំណឹងល្អ! កម្មវិធីលក់អលចនទ្រព្យ Online Flash Sale នឹងប្រព្រឹត្តជាមួយពេលយូរជាងមុន


កាលពីសប្តាហ៍មុន គេហទំព័រអចលនទ្រព្យ​ Realestate.com.kh បានប្រកាសជាផ្លូវការពី ការវិលត្រលប់មកវិញ នៃកម្មវិធីលក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញ ដែលក្រុមហ៊ុននេះ ធ្លាប់បានរៀបចំដោយជោគជ័យកាលពីឆ្នាំ២០២០។ កាលពីឆ្នាំមុន កម្មវិធីនេះបានអនុញ្ញាតឱ្យ អតិថិជនជាច្រើនធ្វើការបញ្ជាទិញអចលនទ្រព្យតម្លៃពិសេសមិនធ្លាប់មាន ដោយមិនចាំបាច់ធ្វើ ដំណើរទៅណានោះទេ ពោលគឺកម្មវិធីត្រូវបានរៀបចំតាមប្រព័ន្ធអ៊ីនធើណែត និងមានការគាំទ្រ យ៉ាងច្រើនលើសលប់ ដោយទទួលបានការកក់អចលនទ្រព្យរហូតដល់ ១១០ផ្ទះ និងលក់អលចនទ្រព្យសរុបតម្លៃរហូតដល់ ៤០លានដុល្លារនៅក្នុងកម្មវិធីទាំងមូល។

កាលពីដើមឆ្នាំ២០២១ កម្មវិធីនេះត្រូវបាននាំយកត្រលប់មកវិញ ដោយគ្រោងនឹងប្រព្រឹត្តទៅ ចំនួន៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៦ ខែឧសភា និងបញ្ចប់នៅថ្ងៃទី០៩ ខែដដែល។ ប៉ុន្តែដោយសារ បញ្ហាកូវីតនៅតែបន្តរីករាលដាល គេហទំព័រអចលនទ្រព្យបានសម្រេចបន្ថែមពេលវេលាកម្មវិធី គឺចាប់ពីថ្ងៃទី ០៦ ខែឧសភា រហូតដល់ថ្ងៃទី ០៦ ខែមិថុនា ក្នុងគោលបំនងអនុញ្ញាតឱ្យអតិថិជន មានពេលច្រើនជាងមុនក្នុងការសម្រេចចិត្តទិញអចលនទ្រព្យដែលខ្លួនពេញចិត្ត។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិត ដែលលោកអ្នកគួរដឹងពីកម្មវិធីលក់អចលនទ្រព្យ Online Flash Sale៖

  • នៅថ្ងៃទី០៦ ខែឱសភា - អតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងតម្លៃពិសេស អាចធ្វើការចុះឈ្មោះលើគម្រោងលំនៅដ្ឋាន ដែលលោកអ្នកពេញចិត្ត និងសិក្សាពី ព័ត៌មានលម្អិតរបស់គម្រោង
  • ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី០១ ខែ មិថុនា - លោកអ្នកអាចស្វែងរកមើល គម្រោង លំនៅដ្ឋានដែលចូលរួមដាក់លក់ក្នុងកម្មវិធីនេះ ហើយគម្រោងទាំងនេះសុទ្ធតែនឹង ផ្តល់ជូនតម្លៃពិសេសរៀងៗខ្លួន
  • ថ្ងៃទី០២ ខែមិថុនា - លោកអ្នកអាចចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ដែលនឹងលើកយកប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងប្រឹក្សាជាច្រើន
  • ថ្ងៃទី០៣ ដល់ ថ្ងៃទី០៦ ខែមិថុនា - លោកអ្នកអាចមើលឃើញការបញ្ចុះតម្លៃពិសេស ប្រចាំឆ្នាំ ដែលនឹងផ្តល់ជូនរយៈពេល៤ថ្ងៃប៉ុណ្ណោះ
  • កម្មវីធីនេះអនុញ្ញាតឱ្យអតិថិជនទាំងអស់ចូលរួមដោយឥតគិតថ្លៃ
  • លោកអ្នកអាចធ្វើការកក់លំនៅដ្ឋានដែលលោកអ្នកពេញចិត្តដោយចំនាយត្រឹមតែ $២០០ ប៉ុណ្ណោះ ហើយប្រាក់កក់នេះអាចបង្វិលជូនលោកអ្នកវិញប្រសិនជាអ្នកមិនបាន ទិញលំនៅដ្ឋាននោះ

ទន្ទឹមនឹងការបន្ថែមពេលនៃកម្មវិធីនេះ លោក Tom O’Sullivan នាយកប្រតិបត្តិ គេហទំព័រអចលនទ្រព្យ Realestate.com.kh បានលើកឡើងថា  “កាលពីឆ្នាំមុនកម្មវិធីលក់ អចលនទ្រព្យតាមអនឡាញនេះធ្វើឡើងត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ។ ថ្វីត្បិតថាកម្មវិធី របស់ក្រុមហ៊ុនលោកបានទទួលកាលជោគជ័យលើសពីការរំលឹកទុកក៏ពិតមែន ប៉ុន្តែមាន អតិថិជនប្រមាណជាង១ពាន់នាក់ ដែលបន្តចូលទៅកាន់គេហទំព័ររបស់កម្មវិធីដើម្បីព្យាយាម បញ្ជារទិញអចលនទ្រព្យ នៅពេលដែលកម្មវិធីបានបញ្ចប់ ដូច្នេះវាគឺជាកត្តាមួយជម្រុញឱ្យលោក សម្រេចចិត្តបន្ថែមពេលកម្មវិធីនេះអោយដំណើរការយូរថ្ងៃជាងមុន”

ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍តាំងពីពេលដែលកម្មវិធីលក់អចលនទ្រព្យនេះបានប្រកាសជាផ្លូវការ កម្មវិធីនេះទទួលបានអតិថិជនចុះឈ្មោះជាង៥០០នាក់រួចហើយ ក្នុងនោះមានរួមគ្នាទាំង ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំនងចង់ស្វែងរកទិញអចលនទ្រព្យក្នុងតម្លៃពិសេស ជាពិសេសដោយមិនចាំបាច់ធ្វើដំណើរមកផ្ទាល់។

ការបន្ថែមពេលនៃកម្មវិធីនេះ ក៏បានធ្វើឡើងតាមការសំណូរពរពីសំណាក់អតិថិជនភាគច្រើន ដែលលើកឡើងថា ដោយសារតែមួយរយៈនេះ ការធ្វើដំណើរទៅមកមានការពិបាកជាងមុន ដូច្នេះប្រសិនជាកម្មវិធីនេះអាចធ្វើបានយូរបន្តិច ពួកគាត់អាចនឹងងាយស្រួលក្នុងការរៀបចំធ្វើ ដំណើរទៅកាន់គម្រោងផ្ទាល់ផង។ ម្យ៉ាងទៀត ពួកគាត់អាចនឹងមានពេលច្រើនក្នុង ការសម្រេចចិត្ត ក៏ដូចជាសិក្សាពីគម្រោងដែលអាចនឹងផ្តល់ផលចំនេញច្រើននាពេលអនាគត។

ដោយមើលឃើញពីមូលហេតុទាំងនេះ គេហទំព័រអចលនទ្រព្យ Realestate.com.kh នឹងរៀបចំ កម្មវិធីលក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញរបស់ខ្លួនចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនាវិញ។ លោក O’Sullivan សង្ឃឹមថា ការបន្ថែមពេលនៃកម្មវិធីនេះនឹងផ្តល់ឱកាសដល់ អតិថិជន ក៏ដូចជាម្ចាស់គម្រោង និងភ្នាក់ងារអចលនទ្រព្យក្នុងការទិញ និងការលក់គម្រោង លំនៅរបស់ពួកគេបានកាន់តែច្រើនជាងមុន ដែលនេះគឺជាការរួមចំនែកមួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា ដែលបានរងផលប៉ះពាល់ដោយជម្ងឺកូវីត១៩។

ដូច្នេះសម្រាប់អតិថិជនដែលមានបំនងចង់ទិញអចលនទ្រព្យជាច្រើនប្រភេទដើម្បីទទួលបានតម្លៃពិសេស និងផលចំនេញច្រើន សូមកុំភ្លេចចូលរួមកម្មវិធីនេះទាំងអស់គ្នា៕

Comments