+85561 777 090
Logo
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 7:04 a.m.
Home & Living

អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ


ស្របពេល “ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករពីកំណើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៧” អ្នកអភិវឌ្ឍន៍ត្រូវបានឈានជើងចូលក្នុងទីផ្សារបណ្តើរៗដើម្បីចាប់យកឱកាស សម្រាប់ទាំងផលចំណេញ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ជាមួយនឹងការផ្លាស់ប្តូរនៃស្ថានភាពរបស់ ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អ្នកនឹងទទួលបានបរិបទថ្មី និងទទួលបានការអភិវឌ្ឍន៍បែបប្រណិត! ហើយគម្រោងមួយក្នុងចំណោមទាំងនេះគឺគម្រោងអរគីដេវីឡា ប៉ុន្តែតើអ្វីដែលពិតជាធ្វើវីឡានេះមានមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងគម្រោងផ្សេងទៀតជាច្រើនដែលបានកំពុងសាងសង់? Realestate.com.kh នឹងបង្ហាញអ្នកចំណុចពិសេសទាំងនោះ!

ការកំណត់ឈ្មោះគម្រោងកើតឡើងពីគំនិតច្នៃប្រឌិតគម្រោង Orkide បានបង្កើតគម្រោងថ្មីនៅតំបន់ជ្រោយចង្វារ “Botanic City” ដោយប្រើនូវលក្ខណៈពិសេសនៃការសាងសង់ដែលមានទាំងភាពច្នៃប្រឌិត និងទាក់ទាញសម្រាប់អតិថិជនដែលមានបំណងចង់ ទិញយូនីតពីគម្រោងនេះ។ រចនាបទរបស់គម្រោងគឺបានរចនាទៅតាមស្ថាបត្យកម្មទំនើប​ដែលទាក់ទងគ្នាជាមួយលក្ខណៈធម្មជាតិនៃប្រទេសកម្ពុជាអាចនិយាយថាវាផ្តល់ជូននូវជីវិតរស់នៅបែបធម្មជាតិ។ គម្រោងក៏មានជាសួនច្បារដែលមានដាំដើមឈើធំៗដែលស្រដៀងគ្នាការរៀបចំឆ្នេរនៅសិង្ហបុរី។ ទន្ទឹមនឹងនេះដែរការរៀបចំផ្ទៃខាងក្នុងក៏នឹងត្រូវបានតុបតែងយ៉ាងឥតខ្ចោះជាមួយនឹងគ្រឿងតុបតែង គ្រឿងសង្ហារិម និងពណ៌យ៉ាងស្រស់ស្អាត ហើយបន្ថែមជាមួួយពណ៌តុបតែងលំអដូចជាពណ៌ខ្មៅ ត្នោត មាស បៃតង និងពណ៌ស។

គម្រោងនេះនឹងមានវីឡាចំនួនពីរប្រភេទដែលមានប្រភេទវីឡាទោល និងវីឡាភ្លោះ។ វីឡាទោលមានចំនួន៣ជាន់មានបន្ទប់គេងធំ១ បន្ទប់គេងធម្មតា៥ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ ផ្ទះបាយមួយ១ បន្ទប់អ្នកបំរើ២ បន្ទប់ដាក់ឥវ៉ាន់១ បន្ទប់បោកគក់១ ចំណតរថយន្ត១ កន្លែងក្មេងលេង និងបន្ទប់ទឹក៩។ ទន្ទឹមនឹងនេះវីឡាភ្លោះមានបន្ទប់គេងធំ១ បន្ទប់គេង៣ បន្ទប់ទឹក៦ បន្ទប់ទទួលទានពេលល្ងាច១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឥវ៉ាន់ បន្ទប់បោកគក់ និងចំណតរថយន្ត២។

វីឡាអរគីដេមានទីតាំងស្ថិតនៅក្នុងតំបន់មានសុវត្ថិភាពដែលជាកន្លែងដែលមានទាំងការថែរក្សាសន្តិភាព និងសន្តិសុខ២៤ ម៉ោង។ សាលារៀន ហាងទំនិញ និងអាជីវកម្មថ្មីក៏មាននៅក្នុងតំបន់នេះដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅក្នុងគម្រោង។  ទាំងនេះរួមមាន ស្ថានីយចាក់សាំងកាល់តិច ហាងលក់ទំនិញចិន្តា  ផ្សារទំនើប VegeFresh, ហាងកាហ្វេUnicaffee, Sdok  Pravoek កន្លែងហាត់កីឡា Dary Sports, គាំទ្រដោយស្វ័យប្រវត្តិ, Pro’s Auto, Heng Siden និង មីក្រូហិរញ្ញវត្ថុBamboo Finance PLC។

គម្រោងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងតំបន់ដោយសារស្ថិតនៅជិតផ្លូវធំតួយ៉ាងតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញហាណូយ។

ចំណុចចុងក្រោយគម្រោងអរគីដេវីឡាបានទទួលការសរសើរយ៉ាងខ្លាំងថាជាអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅក្នុងរាជធានីភ្នំពេញ​ ដែលបានទទួលបានពានរង្វាន់កម្ពុជាអចលនទ្រព្យឆ្នាំ ២០១៦ បន្ថែមទៀតគម្រោងនេះក៏ជាការវិនិយោគអចលនលទ្រព្យល្អបំផុតក្នុងប្រទេសកម្ពុជា។

ដូច្នេះប្រសិនបើអ្នកកំពុងតែព្យាយាមស្វែងរកទាំងការវិនិយោគ ឬទិញលំនៅដ្ឋានក្នុងរយៈពេលវែងគម្រោងអរគីដេវីឡាជាជម្រើសល្អបំផុត!

ស្វែងរកគម្រោងអភិវឌ្ឍន៍ល្អៗតាមរយៈ Realestate.com.kh!

borey-ads-580-x-90-khmer

Comments