+85561 777 090
Logo
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
Updated on: June 7, 2022, 1:14 a.m.
Published on: August 5, 2016, 9:00 a.m.
Realestate News

ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia


knight frank market highlights 1h2016

ការចេញរបាយការណ៍ទីផ្សារ H1 ២០១៦ ក្នុងពេលថ្មីដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសាកលឯករាជ្យ ឈ្មោះ Knight Frank បានបញ្ជាក់ពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនពីសកម្មភាពរបស់ទីផ្សារអចលនទ្រព្យ អំឡុងពាក់ កណ្តាលឆ្នាំដំបូង នៅក្នុងការរួមបញ្ចូលគ្នាជាមួយការបង្ហាញជាមុនដ៏គួឲ្យទាក់ទាញមួយនៃអ្វីដែលនឹងកើតឡើងនៅពេល អនាគត។

យោងទៅតាមលោកRoss Wheble ជាប្រធានរបស់ក្រុមហ៊ុនKnight Frankកម្ពុជា ឈានមុខគេនៃគម្រោងសាងសង់ថ្មីចុងក្រោយបានឈានដល់ចំណុចកណ្តាលមួយ ដែលជាមធ្យោបាយមូយដើម្បីដោះស្រាយលើហានីភ័យរយៈពេលខ្លីនៅក្នុងទីផ្សារ។ ប្រសិនបើគ្រប់ចំណុចដំណើរការបានល្អរបាយការណ៍បង្ហាញថា កម្ពុជាមានសក្តានុពលដើម្បី ឈានចូលជាសមាជិក និងប្រតិបត្តិការការងារប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈដំណើរការធ្វើពិពិធកម្ម ដោយលើកឡើងថា“កំណើនខ្លាំងក្លាគឺរំពឹងថានឹងមានបន្តទៀត” 

វិស័យការិយាល័យនៅក្រុងភ្នំពេញ

ការចាប់ផ្តើមនៅក្នុងឆ្នាំដែលបញ្ចប់ការសាងសង់អគារការិយាល័យធំៗចំនួន៣ ដែលទំហំសរុបចំនូួន ៥,០០០ ម៉ែត្រការ៉េ ពាក់កណ្តាលទី២ នៃឆ្នាំសម្រាប់វិស័យការិយាល័យប្រហែលមើលឃើញថាមាន ការប្រែប្រួលខុសគ្នាតិចតួច នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចាប់អារម្មណ៍ការិយាល័យពាណិជ្ជកម្ម លំដាប់ខ្ពស់ និងប្តូរទៅជាអគារការិយាល័យ Grade A និង Grade B។ នេះដោយសារតែការលំបាកនៃ យូនីត Grade C ត្រូវធ្វើការផ្លាស់ប្តូរ បទបញ្ជារ និងគុណភាព។

តម្រូវការសម្រាប់ប្រភេទអាគារលំដាប់ខ្ពស់បានលេចឡើងជាមួយគម្រោងមួយចំនួន ដែលឃើញ មានចំនួននៃការស្នើរសុំកាន់តែច្រើនឡើង ដូចជាក្នុងករណី អគារវឌ្ឍនៈ ដែលភាគរយនៃការកាន់ កាប់ជិត ៥០% ពេលបច្ចុប្បន្ន។ នេះប្រហែលជាហេតុផលថាហេតុអ្វីបានការផ្គត់ផ្គង់ភាគច្រើនហូរចូល នៅពីរបីឆ្នាំបន្ទាប់គឺជា អគារ Grade A។ ទាំងនេះនឹងរួមបញ្ចូលទាំងប្រភេទយូនីតនឹងមកជាមួយនឹង ការបញ្ចប់គម្រោងដូចជានៅ  Exchange Square, Diamond Twin Tower, និង Olympia City។

របាយការណ៍ដោយ Knight Frank  បង្ហាញថា ក្នុងរយៈពេលមធ្យម ប្រទេសនេះគឺរំពឹងថានឹងទទួល បានអ្នកវិនិយោគទុនបរទេសច្រើនឡើង សម្រាងវិស័យការិយាល័យដែលតម្លៃប្រហែលនៅបន្តកើន ឡើងពីអត្រាបច្ចុប្បន្ន ៤,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះចង្អុលបង្ហាញថាក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរទៅធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។

វិស័យលក់រាយ Figure 5ប្រសិនបើមានអ្វីដែលជាទិន្នន័យពីវិស័យទីផ្សារលក់ រាយចង្អុលបង្ហាញ វាជាគឺជាកំណើនចំណាប់អារម្មណ៍ពីក្រុមហ៊ុនយីហោ ល្បីអន្តរជាតិ ដើម្បីទិញកន្លែងលក់រាយនៅក្នុងប្រទេស។ ថ្វីបើបច្ចុប្បន្នការកាន់កាប់បោះជំហានយឺត ភាគរយរក្សានៅដដែល សម្រាប់ផ្សារដែលស្ថិតនៅក្នុងទីតាំងល្អដូចជា ផ្សារទំនើប Aeon ដែលមានការពេញចិត្តរហូតដល់ ៩៥.៨%។ ប៉ុន្តែការគេចផុត ពីគ្រោះថ្នាក់នេះ ប្រហែលមិនបានយូរអង្វែង ដោយសារគម្រោងទីតាំងលក់រាយសម្រាប់អ្នកមកថ្មី រំពឹងថានឹងមានការប្រកួត ប្រជែងនៅឆ្នាំ ២០២០។ របាយការណ៍បង្ហាញថា កំណើនសរុបនៃគម្រោងក្នុងកន្លែងលក់រាយមានប្រហែល ២០៩ ភាគរយ ក្នុងពេលបច្ចុប្បន្ន។  

ប៉ុន្តែនេះប្រហែលមិនមែនជាបញ្ហាអាក្រក់សម្រាប់អាជីវកម្មនោះទេ។ ដោយសារជាមួយនឹងការកើនឡើង នៃចំនួនកន្លែងលក់រាយដែលមាន តម្លៃលក់រាយ នឹងកាន់តែមានការប្រកួតប្រជែង ផ្ទុយពីតម្លៃបច្ចុប្បន្នពី ១០ ដុល្លារ ទៅ ៧០ ដុល្លារ ក្នុងមួយម៉ែត្រការេ។

វិស័យសណ្ឋាគារៈ

វិស័យសណ្ឋាគារមានចំណែកស្មើគ្នាទាំងបញ្ហា និងភាពជោគជ័យអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ ទោះបីជាសណ្ឋាគារ ដែលមានហាងនៅក្នុងនោះបានធានាលើចំនួននៃទេសចរណ៍ច្រើន សណ្ឋាគារផ្កាយប្រាំអន្តរជាតិដូចជា សណ្ឋាគារ Marriott បានប្រឹងប្រែងបង្កើនអត្រាកាន់កាប់ដើម្បីប្រកួតប្រជែងជាមួយលំនៅដ្ឋានក្នុងស្រុក។

ថ្វីបើបែបនេះ គន្លឹះ ១៧៥ នឹងធ្វើការប្រកួតបជែងនៃ សណ្ឋាគារHotel បន្ថែមទៅលើ ២៥៩ ដែលបានបន្ថែមកាលពីដើមឆ្នាំនេះ ។

 

Figure 7ប៉ុន្តែយោងតាមKnight Frank ការខិតខំប្រឹងប្រែងរបស់សាខាសណ្ឋាគារអន្តរជាតិ នឹងបញ្ចប់ក្នុងពេលឆាប់ៗនៅពេលដែលសណ្ឋាគារអន្តរជាតិខ្នាតយក្សច្រើនឡើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការ ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ គម្រោងទាំងនេះជម្រុញឲ្យមានប្រហែលជា២,៧៣២បន្ទប់ ដែលកំពុងរងចាំការបញ្ចប់នៅចុងឆ្នាំនេះ ដែលប្រហែលជាទើបតែចាប់ផ្តើមរីកចម្រើនថែម ទៀតដល់ឆ្នាំ ២០១៩។

នេះក៏បង្ហាញពីការរំពឹងទុកពីការហូរចូលនៃទេសចរណ៍ ជាពេសេសនៅឆ្នាំ ២០១៧ នៅពេលដែល វេទិកាសេដ្ឋកិច្មពិភពលោក (World Economic Forum) នឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ។

                    វិស័យសេវា អាផាតមេន

Figure 8

ទោះបីជាភាគច្រើននៃសេវាកម្មអាផាតមេនបាគ្រប់គ្រងដោយម្ចាស់ក្នុងស្រុកក៏ដោយ ទំងន់នៃទីផ្សារ គឺពឹងផ្អែកលើជនបរទេសឲ្យជួល និងកាន់កាប់អចលនទ្រព្យទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មានប្រ ហែល ៤,០១៧ យូនីត មានប្រហែលជា ១,៧៣០យូនីតបន្ថែមទៀតគួតែបញ្ចប់នៅឆ្នាំ ២០១៨។ នេះរំ ពឹងថានឹងបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃជួល ដែលបច្ចុប្បន្នតម្លៃពី ៦៦៧ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយខែ អាស្រ័យថាតើមានតម្រូវការទីផ្សារខ្ពស់ ឫក៏មិនមាន។ ការសាង់សង់ខុនដូទាន់ប្រ ណិត និងសេវាកម្មអាផាតមេនខ្នាតតូច នឹងធ្វើឲ្យមានការថយចុះនូវតម្លៃបច្ចុប្បន្ននៃសេវាកម្មអាផាត មេន។ វិស័យខុនដូ

បច្ចុប្បន្នវិស័យខុដូប្រហែលជាវិស័យជោគជ័នបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយឃើញមានទី ផ្សារ ៤.៩ % កើឡើងអំឡុង បីបួនខែដំបូងក្នុងឆ្នាំនេះ។ នេះបានកើនឡើងសរុបដល់ ២,៧៩៧ យូនីត បានបន្ថែមឲ្យការផ្គត់ផ្គង់ ដេលរួមបញ្ចូលការអភិវឌ្ឍន៍ដូចជា គម្រោង The 240 គម្រោង Galaxy residences និងគម្រោង 9 East។ ចំនួន ៩២៩ យូនីត ត្រូវបានលក់ចេញអំឡុងពាក់កណ្តាលទី១ ឆ្នាំ២០១៦។ នេះបង្ហាញឲ្យឃើញការថយចុះប្រហែល ២៦,៧% តាំងពីឆ្នាំទៅមិញ។

គម្រោងប្រភេទនេះកាន់តែច្រើនឡើងបានរំពឹងថាមានច្រើននៅក្នុងឆ្នាំបន្ទាប់ ហើយ ៧៤ គម្រោង កំណត់ថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ៧២%នៃគម្រោងទាំងនេះ នឹងត្រូវធ្វើទៅជា គម្រោងខុនដូលំ ដាប់ខ្ពស់។

Figure 11អត្រាជួលខុនដូមធ្យម សម្រាប់តម្លៃសរុបនៅតែស្ថិតក្នុងតម្លៃខ្ពស់កម្រិតមធ្យមចំនួន ៤,០០០ ដុល្លារ ក្នុងមួយខែ។ នេះជាហេតុផលថាហេតុអ្វី ដែលវាជាការប្រសើរបំបែកចេញ ឫផ្លាស់ប្តូរទៅតំបន់ជាយ ក្រុង ដែលតំបន់នោះដីមានតម្លៃទាប ហើយគោលគំនិតនៅមានភាពងាយស្រួល។

ការអនុវត្តន៍ច្បាប់កាន់តែតឹងតែងនឹងក៏ជាកត្តាមួយក្នុងការទាញយកចំណាប់អារម្មណ៍នៃអ្នកអភិវឌ្ឍន៍ និងវិនិយោគិនបរទេស ដែលមានការព្រួយបារម្ភខ្លាចបាត់បង់ប្រាក់ ដោយសារតែគោនយោបាយមិន ត្រូវបានអនុវត្តន៍ និងមិនច្បាស់លាស់។ គម្រោងហិរញ្ញវត្ថុដ៏ងាយស្រួលសម្រាប់អ្នកក្រុងស្រុកហើយជនបរទេសក៏កាន់តែមានភាពងាយ ស្រួលក្នុងការវិនិយោគ។

ទាញយករបាយការទីផ្សារ H12016 ពេញលេញរបស់ Knight Frank

Comments