ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (Oxley Gem) ដែលជាអ្នកអភិវឌ្ឍន៍គម្រោងសណ្ឋាគារចំរុះ The Peak មានទីតាំងស្ថិតនៅផ្លូវ សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រកាសតែងតាំង “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (CRUCG) ជាអ្នកម៉ៅការថ្មីដើម្បី បន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុន CRUCGគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវ ដែកចិន (CRCC) ជាសហគ្រាសសំណង់របស់រដ្ឋដ៏ធំមួយ ដែលត្រូវបានចុះបញ្ជីនៅសៀងហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-Share code 601186, H-Share code 1186) ។
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុនដែលមានសំណាងបានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុនវិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោកក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុន CRUCG មានជំនាញក្នុងការសាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើនក្នុងការចុះកិច្ចសន្យាសាងសង់អគារខ្ពស់ៗទូទៅ និងសំណង់ស្មុគស្មាញធំៗក្នុងតំបន់ទីក្រុង។ សម្រាប់ព័ត៌មានលម្អិតសូមចូលមើលក្នុងគេហទំព័រនេះ។
“បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតក្រុមហ៊ុនម៉ៅការមេឈ្មោះ Great Wall International Engineering Co., Ltd (SINO) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ ក្រុមហ៊ុន CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់៉៉” តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។
“តាំងនាមឲ្យក្រុមហ៊ុន និង អ្នកជាប់ពាក់ព័ន្ធទាំងអស់ក្នុងគម្រោង The Peak យើងខ្ញុំសូមធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោងដែល បានគ្រោងទុកនោះនឹងមិនមានផលប៉ះពាល់ដោយការបញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន "SINO" និង ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មីនោះឡើយ” តាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង The Peak សូមចុចត្រង់នេះ។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments