នៅក្នុងទីផ្សារខុនដូដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ អ្នកអភិវឌ្ឍន៍តែងតែសម្លឹងរកវិធីក្នុងការប្រកួតប្រជែង រួមទាំងវិធីសាស្រ្តស្ថាបត្យកម្មប្លែកៗ, ទីតាំងយុទ្ធសាស្ត្រ និងគ្រឿងសម្ភារប្រើប្រាស់សុទ្ធតែត្រូវបានអ្នកអភិវឌ្ឍន៍អចលនទ្រព្យគិតគូរដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ ។
The Penthouse Residence ជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់នៅទន្លេបាសាក់ ខ័ណ្ឌចំការមន ដែលលេចធ្លោជាមួយនឹងបទពិសោធន៍រស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាពសម្រាប់អ្នករស់នៅ នឹងជំនួយការពិសេសពី Panasonic Cambodia ។
ក្រុមហ៊ុន Panasonic Cambodia ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មនៅកម្ពុជា
Panasonic គឺជាក្រុមហ៊ុនផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិចទំនើបៗឈានមុខគេលើពិភពលោក។ ក្រុមហ៊ុន Panasonic Cambodia បានក្លាយជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាជីវកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អ្នកអភិវឌ្ឍន៍លំនៅឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនតែងតែស្វែងរកឧបករណ៍ទំនើបៗ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតសម្រាប់បំពាក់នៅក្នុងគម្រោងរបស់ពួកគេ ហើយផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុន Panasonic Cambodia បានគ្របដណ្តប់លើតម្រូវការជាច្រើនរបស់អ្នកអភិវឌ្ឍន៍ ។ Panasonic បំពេញបន្ថែមនូវផលិតផលរបស់ខ្លួនជាមួយនឹងអ្នកជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីដើម្បីគ្រប់គ្រង និងធ្វើមាត្រដ្ឋានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការអាជីវកម្មគ្រប់ប្រភេទ ។
ផលិតផល Panasonic បំពេញគ្រប់តម្រូវការ
The Penthouse Residence ដែលជាលំនៅឋានលំដាប់ខ្ពស់បានជ្រើសរើសយកផលិតផលល្អបំផុតសម្រាប់បំពាក់ក្នុងគម្រោងរបស់ពួកគេដែលមានតែ Panasonic តែប៉ុណ្ណោះដែលអាចផ្តល់ជូនបាន ។
លោក Olivier Belloy ប្រធានគម្រោង The Penthouse Residence បានលើកឡើងពីការផ្តល់ជូនម៉ាស៊ីនត្រជាក់របស់ Panasonic សម្រាប់បំពាក់ក្នុងគម្រោងរបស់លោកថា ម៉ាស៊ីនត្រជាក់ Panasonic ស័ក្តិសមនឹងតម្រូវការរបស់គម្រោង ។
“សម្រាប់គម្រោងនេះ យើងបានសម្រេចចិត្តដំឡើងម៉ាស៊ីនត្រជាក់ពីរបីប្រភេទ ។ ចាប់ពីបន្ទប់គេង 1 ដែលត្រូវការប្រភេទបំពាក់ជាប់ជញ្ជាំងទៅបន្ទប់ 4 ដែលបំពាក់ប្រភេទបញ្ឈរ” ។ លោកបានមានប្រសាសន៍ថា “ផលិតផលរបស់ Panasonic ជាច្រើនត្រូវបានបំពាក់សម្រាប់គម្រោងនេះ” ។
Olivier Belloy បានបន្ថែមថា “The Penthouse Residence ប្រើប្រាស់ផលិតផល Panasonic ជាច្រើនផ្សេងទៀត ដូចជាទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកគក់ ។ យើងក៏ដឹងដែរថា Panasonic ផ្តល់ផលិតផលជាច្រើនទៀតដូចជាប្រព័ន្ធ intercom ជាដើម” ។
មានអ្នកជំនាញផ្នែកបច្ចេកទេស និងកម្មវិធី
Olivier Belloy អ្នកគ្រប់គ្រងគម្រោងនៃ The Penthouse Residence លើកឡើងពីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់របស់ Panasonic (P-AIMS) សម្រាប់ប្រតិបត្តិការរបស់ខ្លួនថា “យើងក៏អាចគ្រប់គ្រងប្រព័ន្ធពីបន្ទប់បញ្ជារបស់យើងផងដែរ ។ យើងមានកម្មវិធី Panasonic របស់យើង ហើយយើងអាចគ្រប់គ្រងប៉ារ៉ាម៉ែត្រមួយចំនួន រួមទាំងសីតុណ្ហភាពផងដែរ” ។ Olivier បានបន្ថែមថា “យើងថែមទាំងអាចចាក់សោសីតុណ្ហភាព [នៃកន្លែងជាក់លាក់មួយ] ទៅ 24 - 25 អង្សាសេដោយមិនចាំបាច់ប្រើតេឡេបញ្ជា” ។
ក្រុមហ៊ុន Panasonic ក៏ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ផលិតផលរបស់ខ្លួន និងធានាថាប្រព័ន្ធរបស់គ្រឿងអេឡិចត្រូនិចត្រូវបានថែរក្សាយ៉ាងល្អ និងត្រូវបានសម្រួលសម្រាប់តម្រូវការនៃខុនដូដែលមានគុណភាពខ្ពស់ដូចជា The Penthouse Residences ជាដើម ។
អត្ថប្រយោជន៍របស់ Panasonic ជាមួយបច្ចេកវិទ្យា nanoe™ X
នៅក្នុងពេលដែលប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឱ្យមានការរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ចអស់រយៈពេលជាយូររួចមក បច្ចេកវិទ្យា nanoe™ X របស់ Panasonic ដែលត្រូវបានបំពាក់នៅក្នុងម៉ាស៊ីនត្រជាក់របស់ខ្លួន បានធ្វើឱ្យអតិថិជន និងម្ចាស់អាជីវកម្មជាច្រើនមានសុវត្ថិភាពប្រកបដោយទំនុកចិត្ត ។
អ្នកទិញទំនិញ និងម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាមានការព្រួយបារម្ភបន្តិចបន្ទួចនូវជំងឺរាតត្បាត ខណៈដែលទីធ្លាសាធារណៈដែលបានបំពាក់ដោយម៉ាស៊ីនត្រជាក់ Panasonic ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា nanoe™ X បានកម្ចាត់បាក់តេរី និងសម្លាប់មេរោគ ដែលធ្វើឱ្យពួកគេអាចដើរទិញទំនិញ ឬធ្វើអាជីវកម្មបានពេញមួយថ្ងៃប្រកបដោយសុវត្ថិភាព និងការថែរក្សាបានយ៉ាងល្អ ៕
Comments