ក្នុងរយៈពេល 2 ឆ្នាំកន្លងទៅនេះ ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបានកែលម្អក្នុងទម្រង់ជាច្រើនដែលការផ្លាស់ប្តូរខ្លាំងបំផុត នោះគឺ ការផ្តោតលើទីផ្សារក្នុង និងក្រៅស្រុក ។ ស្របពេលប្រទេសកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងប្រទេស បានល្អដែលធ្វើឱ្យអ្នកទិញអចលនទ្រព្យជាច្រើនកំពុងតែស្វែងរកវិធីការពារផ្ទះថ្មីរបស់ពួកគេឱ្យមានសុវត្ថិភាពពីមេរោគចម្លងនានា ។
នេះមិនមែនជាឧបសគ្គសម្រាប់លោកអ្នកដែលទិញផ្ទះក្នុងប្រទេសកម្ពុជា ហើយត្រូវការជំនួយក្នុងការកំចាត់មេរោគចម្លងនោះទេ ។ ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផលិតផល និងឧបករណ៍អេឡិចត្រូនិកឈានមុខគេ បានបង្កើតបច្ចេកវិទ្យាថ្មី ដែលជួយ លោកអ្នកការពារផ្ទះបាន 24 ម៉ោងជាមួយនឹងបច្ចេកវិទ្យា nanoe™ X ។
តើអ្វីជាបច្ចេកវិទ្យា nanoe™ X?
គុណភាពខ្យល់គឺជាកង្វល់ចម្បងរបស់មនុស្សជាច្រើនក្នុងពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមនឹងការបំពុល និងជំងឺរាតត្បាត សកលថ្មីៗនេះ ។ ជារឿយៗយើងជឿជាក់ថា ខ្យល់ក្នុងផ្ទះស្អាតជាងខ្យល់ខាងក្រៅ ប៉ុន្តែគំនិតបែបនេះតែងតែទទួលបាននូវការ ជំទាស់ ។ ជាមួយនឹងបច្ចេកវិជ្ជា nanoe™ X របស់ Panasonic ក្រុមគ្រួសាររបស់លោកអ្នកមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ ។
រ៉ាឌីកាល់អ៊ីដ្រុកស៊ីល ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា nanoe™ X ដែលជួយ ការពារបរិស្ថានក្នុងផ្ទះរបស់ក្រុមគ្រួសារលោកអ្នក និងមានសុវត្ថិភាពខ្ពស់បំផុត ព្រោះវារារាំងបាក់តេរី និងមេរោគ, ផ្សិត, សារធាតុ អាឡែកហ្ស៊ី, លំអង និងសារធាតុគ្រោះថ្នាក់ផ្សេងៗ ហើយវាក៏កម្ចាត់ក្លិនមិនល្អដើម្បីធ្វើឱ្យខ្យល់បរិយាកាសស្រស់ស្រាយព្រមទាំង ផ្តល់សំណើមដល់ស្បែក និងសក់ផងដែរ ។
លើសពីនេះ Panasonic បានបង្កើតរបច្ចេកវិទ្យា nanoe™ X ដើម្បីដំណើរការជាមួយនឹងការប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់ និងមិនត្រូវការការថែទាំ ។ អរគុណចំពោះឧបករណ៍ nanoe™ X ដែលផលិតពីទីតានីញ៉ូម ។
ការការពារផ្ទះ
ជាធម្មតាផ្ទះ វាជាអចលនវត្ថុឯកជនរបស់ម្ចាស់នីមួយៗ ដែលក្នុងនោះកត្តាការរស់នៅ និងរបស់របរផ្សេងៗនៅក្នុងគេហដ្ឋានសុទ្ធ សឹងតែអាចបង្កជាគ្រោះថ្នាក់ដល់គ្រួសាររបស់លោកអ្នក ។ ជាឧទាហរណ៍ សត្វចិញ្ចឹមអាចចាត់ទុកថាជាផ្នែកមួយនៃគ្រួសារដោយ សារក្តីអាណិតស្រលាញ់ថ្នាក់ថ្នមទៅតាមរស់និយមរបស់ប្រជាពលរដ្ឋនីមួយៗ ប៉ុន្តែពួកវាក៏អាចនាំមកនូវសារធាតុអាឡែស៊ី និងសូម្បី តែបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ដល់គ្រួសារផងដែរ ។ បញ្ហាមួយទៀតគឺក្លិនថ្នាំជក់ និងក្លិនធ្វើម្ហូបជាដើមដែលអាចបំផ្លាញ អារម្មណ៍ស្រស់ថ្លាក្នុងផ្ទះរបស់លោកអ្នក ។
សម្រាប់បច្ចេកវិទ្យា nanoe™ X របស់ Panasonic ជ្រាបចូលជ្រៅទៅក្នុងសរសៃនៃកំរាលព្រំ និងគ្រឿងសង្ហារឹម ដែលទារក និងសត្វចិញ្ចឹមលេង ព្រមទាំងរារាំងបាក់តេរី, មេរោគផ្សិត, អាឡែកហ្ស៊ី, លំអង ក៏ដូចជាសារធាតុគ្រោះថ្នាក់ផ្សេងៗទៀត ។
រក្សាកន្លែងសាធារណៈឱ្យមានសុវត្ថិភាព
Panasonic គឺជាម៉ាកសញ្ញាដែលគួរឱ្យទុកចិត្តជាងគេបំផុត ហើយបច្ចេកវិទ្យា nanoe™ X គឺជាបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ដែលត្រូវ បានជ្រើសរើសដោយអ្នកជំនាញដែលបានការពារផ្សារទំនើប, សណ្ឋាគារ, កន្លែងហាត់ប្រាណ និងភោជនីយដ្ឋានឱ្យមានសុវត្ថិភាព ពីគ្រោះថ្នាក់នៃការបំពុលបរិយាកាសដោយផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ។
បច្ចេកវិទ្យា nanoe™ X ដែលបានដំឡើងនៅក្នុងម៉ាស៊ីនត្រជាក់ម៉ូដែល CS/CU-XU10XKH ការពារក្លិនពីការតោងជាប់ជញ្ជាំង និងគ្រឿងសង្ហារឹម នៃកន្លែងរួម ហើយត្រូវបានបញ្ជាក់ឱ្យមានប្រសិទ្ធភាពថាមពល ជាមួយនឹងតម្លៃថែទាំទាប និងស្របតាមតម្រូវការ ។
បង្កើតខ្យល់អាកាសបរិសុទ្ធប្រកបដោយគុណភាព
កូវីដ-១៩ បានជះឥទ្ធិពលដល់កន្លែងធ្វើការជាច្រើន ប៉ុន្តែសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ននេះដែលចង់កាត់បន្ថយហានិភ័យ សុខភាពសម្រាប់មិត្តរួមការងារ និងភ្ញៀវរបស់លោកអ្នកដើម្បីធានាថា គ្រប់ជ្រុងនៃកន្លែងធ្វើការមានអនាម័យប្រកបដោយ ផាសុកភាពខ្ពស់ លោកអ្នកអាចជ្រើសរើសម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ដែលអាច ការពារលោកអ្នកបាន២៤ម៉ោង/សប្តាហ៍ ។
ទប់ស្កាត់មេរោគកូវីដ-១៩
ការធ្វើតេស្តមួយត្រូវបានធ្វើឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ 2011 ដោយសហការជាមួយ Texcell ដែលជាអង្គការពិភពលោក ដោយមានអ្នកឯកទេសក្នុងការស្រាវជ្រាវមេរោគដោយបានផ្ទៀងផ្ទាត់ថា បច្ចេកវិទ្យា nanoe™ X អាចរារាំងវីរុសថ្មី (SARS-CoV-2) ។ ដោយការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងការកំណត់នៃមន្ទីរពិសោធន៍ដែលបិទជិតខុសពីកន្លែងរស់នៅ ធម្មតា ។
កន្លែងធ្វើតេស្តចំនួនពីរដែលមានវត្តមានជាមួយមេរោគត្រូវបានរៀបចំឡើង ៖ មួយប្រើប្រាស់បច្ចេកវិទ្យា nanoe™ X (តាមរយៈ CS/CU-XU10XKH) និងមួយទៀតដោយគ្មានបច្ចេកវិទ្យាអ្វីទាំងអស់ ។ ជាលទ្ធផលក្នុងរយៈពេលតិចជាង 2 ម៉ោងមេរោគជាង 99.99% ត្រូវបានកម្ចាត់ដោយបច្ចេកវិទ្យា nanoe™ X ។
ក្នុងចំណោមការស៊ើបអង្កេតបន្ថែមទៀតដោយប្រើកន្លែងសាកល្បងធំជាង និងប៉ារ៉ាម៉ែត្រតេស្តដែលពិបាកជាងនេះ ឥទ្ធិពល inhibitory របស់បច្ចេកវិទ្យា nanoe™ X ត្រូវបានផ្ទៀងផ្ទាត់ថាមានចំនួន 91.4% ។
នាំមកនូវគុណភាពខ្យល់ក្នុងផ្ទះ
សូម្បីតែម្ចាស់គេហដ្ឋាន និងម្ចាស់អាជីវកម្មខ្នាតតូចឥឡូវនេះអាចរីករាយជាមួយនឹងបច្ចេកវិទ្យា nanoe™ X បានដោយផ្ទាល់ ។ ចាប់តាំងពីការអភិវឌ្ឍបច្ចេកវិទ្យាមក ក្រុមហ៊ុន Panasonic បានចាប់ផ្តើមបញ្ចេញផលិតផលជាមួយនឹង nanoe™ X ដើម្បីធានាថាអតិថិជនរបស់ពួកគេទទួលបានគុណភាពខ្យល់ល្អបំផុត ។
ម៉ាស៊ីនត្រជាក់ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា nanoe™ X របស់ Panasonic គឺមានភាពល្អឥតខ្ចោះសម្រាប់ការរីករាយជាមួយ នឹងខ្យល់ស្អាត និងត្រជាក់ដែលមានទំហំខុសៗគ្នា ។ Panasonic ក៏បានបង្កើតម៉ាស៊ីនបន្សុទ្ធខ្យល់ (F-PXU70AWP) ដោយ មានគោលបំណងតែមួយគត់គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវខ្យល់ដង្ហើមស្រស់ស្រាយជាងមុន ដោយមានជំនួយពី nanoe™ X សម្រាប់គុណភាពខ្យល់ក្នុងផ្ទះដែលប្រកបដោយសុខភាពល្អ ។ ទូរទឹកកកដែលមានបច្ចេកវិទ្យាមួយនេះក៏ត្រូវបាន បង្កើតឡើងផងដែរ ដែលល្អឥតខ្ចោះសម្រាប់ការរក្សាអាហារឱ្យស្អាត និងមានអនាម័យ ។
បំពេញតម្រូវការគ្រប់ទីកន្លែង
ក្នុងនាមជាម៉ាកយីហោពិភពលោក Panasonic បំពេញតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែង ។ ចាប់តាំងពីការចាប់ ផ្តើមនៃ nanoe™ X មក អតិថិជនរបស់ Panasonic បានសម្តែងការពេញចិត្តចំពោះបច្ចេកវិទ្យា nanoe™ X ដែលមានវត្តមាន នៅក្នុងផលិតផល Panasonic ។
Comments