+85561 777 090
Logo
គម្រោង ផាក ២១ រេស៊ីឌិន សហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមបង្កើតព្រឹត្តិការណ៍ពិសេសថ្មីក្នុងខែកញ្ញានេះ
Updated on: May 9, 2022, 5:58 a.m.
Published on: September 15, 2021, 8:20 a.m.

គម្រោង ផាក ២១ រេស៊ីឌិន សហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមបង្កើតព្រឹត្តិការណ៍ពិសេសថ្មីក្នុងខែកញ្ញានេះ


គម្រោង ផាក ២១ រេស៊ីឌិន ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។

គម្រោង ផាក ២១ រេស៊ីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។ ផាក ២១ រេស៊ីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម ជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។

អ្វីដែលកាន់តែពិសេស​ គម្រោង Parc 21 Residence បានសហការជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមរៀបចំកម្មវិធីពិសេសអំពីព្រឹត្តិការណ៍សំខាន់របស់គម្រោង ផាក ២១ រេស៊ីឌិន ដែលជាកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនដោយទាំងការបញ្ចុះតម្លៃសន្ធឹកសន្ធាប់នាឱកាសព្រឹត្តិការណ៍ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។ នេះជាឱកាសពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកនូវខុនដូប្រណីតពិសេសតាមរចនា​ប័ទ្មបែបទំនើបថ្មីសម្រាប់ការរស់នៅជាឯកជន ឬចង់វិនិយោគបន្តដើម្បីផលចំណេញ ។

គម្រោង Parc 21 Residence នឹងបញ្ចប់គម្រោងសាងសង់នៅខែមិថុនា ឆ្នាំ២០២២ ខាងដោយក្នុងនោះគម្រោងមួយនេះមានកម្ពស់សរុបចំនួន២១ជាន់ ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ និងមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ៕

ត្រៀមខ្លួនទាំងអស់គ្នាដើម្បីចូលរួមព្រឹត្តិការណ៍ពិសេសរបស់គម្រោង ផាក ២១ រេស៊ីឌិន ដែលនឹងត្រូវធ្វើការ Live បន្តផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh !!!

 

Comments