+85561 777 090
Logo
កម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារគម្រោង ផាក ២១​ រេស៊ីឌិន មានការបញ្ចុះតម្លៃចាប់ពីថ្ងៃទី២៣ កញ្ញា
Updated on: May 26, 2022, 12:21 a.m.
Published on: September 17, 2021, 9:01 a.m.

កម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារគម្រោង ផាក ២១​ រេស៊ីឌិន មានការបញ្ចុះតម្លៃចាប់ពីថ្ងៃទី២៣ កញ្ញា


រាជធានីភ្នំពេញ គឺជាទីក្រុងនៃការអភិវឌ្ឍថ្មីដែលកំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យនៅកម្ពុជា​ ដែល​មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែត្រៀមបង្ហាញខ្លួនជាបន្តបន្ទាប់ ។ ហើយអ្វីដែលថ្មីពិសេស និងលេចធ្លោជាងគេនោះគឺគម្រោង PARC 21 Residence ដែលស្ថិតក្នុងខ័ណ្ឌចំការមនដែល​កំពុងតែ​ នាំការអភិវឌ្ឍន៍បែបថ្មីពេញនិយមបំផុតសម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូបែបប្រណីតភាព និងទំនើប ។

ដើម្បីចូលរួមអបអរកម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារ គម្រោង ផាក ២១ រេស៊ីឌិន នឹងនាំមកជូននូវកម្មវិធី បញ្ចុះតម្លៃពិសេសដែលមានរយៈពេលកំណត់ក្នុងថ្ងៃប្រារព្ធកម្មវិធីដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ កញ្ញា ខាងមុខនេះ ។

ការបញ្ចុះតម្លៃដែលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះរបស់គម្រោង ផាក ២១​ រេស៊ីឌិន នឹងត្រូវបាន ផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ។ ដូច្នេះកុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់ Realestate.com.kh ដើម្បីទទួលបានការផ្សាយផ្ទាល់ព្រឹត្តិការណ៍ និងការបញ្ចុះតម្លៃពិសេសនេះ !

គម្រោង ផាក ២១​ រេស៊ីឌិន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង ភ្នំពេញ នៅពេលដែលគម្រោងមួយនេះចាប់ផ្តើមដំណើរការទីផ្សារឡើងវិញកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយដៃគូទីផ្សារផ្តាច់មុខ Realestate.com.kh និងដៃគូលក់ផ្តាច់មុខ FazWaz Cambodia ។ 

ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពីគម្រោង ផាក ២១​ រេស៊ីឌិន ? សូមពិនិត្យមើលព័ត៌មានបន្ថែមខាងក្រោម ៖

តើលោកអ្នកបានដឹងអំពីគម្រោង ផាក ២១ រេស៊ីឌិន ហើយចង់ទទួលបានការបញ្ចុះតម្លៃនៅថ្ងៃនេះទេ? បំពេញបែបបទខាងក្រោមនេះ សហការីយើងខ្ញុំនឹងឆ្លើយតបទៅអ្នកវិញឆាប់ៗ !

Comments