+85561 777 090
Logo
ធនាគារ Phillip បានបើកឥណទានគេហដ្ឋានមានទំហំរហូតដល់៩០% សម្រាប់ប្រជាជនកម្ពុជា
Updated on: June 7, 2022, 3:52 a.m.
Published on: February 5, 2021, 9:38 a.m.

ធនាគារ Phillip បានបើកឥណទានគេហដ្ឋានមានទំហំរហូតដល់៩០% សម្រាប់ប្រជាជនកម្ពុជា


ការក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រម៉ៃរបស់លោកអ្នក មិនមានភាពស្មុគស្មាញទៀតទេ។ បច្ចុប្បន្ននេះធនាគារ ហ្វីលីព ភីអិលស៊ី បានផ្ដល់ឱកាសជូនដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញអចលនទ្រព្យ ដែលមានទំហំ ឥណទាននោះរហូតដល់៩០%។ អ្នកទិញអចលនទ្រព្យនៅកម្ពុជាដែលដាក់ពាក្យស្នើសុំនៅធនាគារ ហ្វីលីព នឹងត្រូវបង់ការប្រាក់ទាបរហូតដល់ ០,៦៩% ក្នុងមួយខែក្នុងរយៈពេលរហូតដល់ ២៥ ឆ្នាំ។

ធនាគារ ហ្វីលីព ជាសមាជិករបស់ហ្វីលីពកាពីតាល់គ្រុបដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ បន្ទាប់ពីបើកដំណើរការអស់រយៈពេល ៤០ឆ្នាំមកក្រុមហ៊ុន ហ្វីលីពកាពីតាល់ទទួលបានការគាំទ្រនិងមានភាពរីកចម្រើនជាបន្តបន្ទាប់ បច្ចុប្បន្នហ្វីលីពកាពីតាល់បាននិងកំពុង ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជនជាង ១ លាននាក់នៅទូទាំងពិភពលោក និងគ្រប់គ្រងអចលនទ្រព្យដែលមានតម្លៃជាង ៣៥ ពាន់លានដុល្លារនៅទូទាំងទីផ្សារធំៗ ជាង ១៥ នៅទ្វីបអាស៊ី ទ្វីបអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង។

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ។ បន្ទាប់ពីរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតជាផ្លូវការនៅឆ្នាំ ២០២០មកបានធ្វើឲ្យ ធនាគារ ពាណិជ្ជមួយនេះពង្រីកវិសាលភាពប្រតិបត្តិការសាខារបស់ខ្លូន រហូតដល់ ៨៩ សាខា ហើយនៅតែបន្តផែនការក្នុង ការពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ កម្មវិធីពិសេសថ្មីដែលដល់ឥណទានគេហដ្ឋានរហូតដល់ ៩០%នេះគឺជាផលិតផលសំខាន់មួយក្នុងចំណោមផលិតផលសំខាន់ៗរបស់ធនាគារ ហ្វីលីពដែលនឹងផ្តល់ជូនសម្រាប់ទីផ្សារ អចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេស កម្ពុជា។

“ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននៅតែមានភាពប្រកួតប្រជែង ហើយវាផ្តល់នូវជម្រើសស្រដៀង គ្នាសម្រាប់អតិថិជនក្នុងការទិញអចលនទ្រព្យបានយ៉ាងងាយស្រួល” ថ្លែងដោយធនាគារហ្វីលីព។ "យើងបានសម្រួលដំណើរការនៃវាយតម្លៃអចលនទ្រព្យរបស់យើង ដើម្បីអនុញ្ញាតឱ្យការផ្ដល់កម្ចីនោះ ទទួលបានការយល់ព្រមលឿន និងឆាប់រហ័ស"

វិស័យអចលនទ្រព្យនៅកម្ពុជាគឺជាទីផ្សារដ៏ក្តៅគគុកក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ខណៈពេល ដែលខុនដូកំពុងមានការពេញនិយម និងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ អចលនទ្រព្យដូចជាបុរីក៏មាន កើនឡើងប្រជាប្រិយភាពដូចគ្នា។

ធនាគារហ្វីលីពបានបន្តទៀតថា “ការរីកចម្រើននៃគម្រោងបុរីនៅតំបន់ជាយក្រុងឆ្លុះបញ្ចាំងពីផ្នត់គំនិត របស់ម្ចាស់អចលនទ្រព្យកម្ពុជា ថាដីជាអចលនទ្រព្យដែលមានតម្លៃខ្ពស់ ទន្ទឹមនឹងនោះយើងឃើញ មានសន្ទុះនៃគម្រោងខុនដូ ជាច្រើនលេចឡើងនៅកណ្តាលទីក្រុង”។ “ឥណទានទិញផ្ទះ ៩០ ភាគរយរបស់ធនាគារយើង គឺជាជំនួយដល់អតិថិជនជនជាតិខ្មែរដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ប្រភេទបុរី។”

ការរាតត្បាតជាសកលនៃជំងឺ COVID-១៩ បានរារាំងដល់ចក្ខុវិស័យនៃកំណើនភាគច្រើននៅក្នុង ប្រទេសកម្ពុជា។ ប៉ុន្តែនៅឆ្នាំ ២០២១ថ្មីនេះ មនុស្សជាច្រើនជឿថានឹងមានការងើបឡើងវិញ។ ធនាគារហ្វីលីពបានសង្កេតឃើញថា“ ខណៈពេលដែលមានរបាយការណ៍ណាមួយអាចបញ្ជាក់ច្បាស់ នៅឡើយអំពីទីផ្សារអចលនទ្រព្យ នឹងត្រលប់ទៅរកសកម្មភាពកាលពីមុនឆ្នាំ ២០២០នៅឡើយ ប៉ុន្តែយើងសង្កេតឃើញថាអ្នកជំនាញផ្នែកអចលនទ្រព្យក៏មិនបានអង្គុយស្ងៀមរង់ចាំរឿងល្អៗឲ្យកើតមានដោយឯងៗនោះទេ។”

ធនាគារហ្វីលីពបានមានប្រសាសន៍ថា “ សកម្មភាពដែលយើងកំពុងមើលឃើញនៅពេលនេះគឺ ឧស្សាហកម្មនេះសម្របខ្លួនទៅនឹងរបៀបរស់សម័យថ្មី។ ហើយនៅឆ្នាំនេះយើងបានកំណត់គោលដៅ របស់យើង ដើម្បីជួយអតិថិជនដែលជាជនជាតិកម្ពុជាអាចមានផ្ទះក្នុងក្តីសុបិនរបស់ពួកគេ។”

Comments