+85561 777 090
Logo
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 5:35 a.m.

គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ


នៅពេលដែលការអភិវឌ្ឍបែបទំនើបកាន់តែមានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ បញ្ហាទំហំ នៃទីក្រុង និងការធ្វើដំណើរបានកើតមានឡើង។ ហើយនៅខណៈពេលដែលអាគារខ្ពស់បានក្លាយជាអគារសំខាន់នៅក្នុងរាជធានីចរាចរនៅតែជាបញ្ហាចោទសម្រាប់អ្នករស់នៅក្នុងក្រុង។ ចាប់តាំងពីមានបញ្ហាទាំងនេះកើតមានឡើងរដ្ឋាភិបាលបានសំលឹងទៅរកមធ្យោបាយផ្សេងៗមួយចំនួនដើម្បីសម្រួលដល់ការធ្វើចរាចរ។ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកពួកគេបានសំលឹងទៅមើលតំបន់ផ្ទៃទឹកដែលនឹងអាចក្លាយជាមធ្យោបាយដឹក ជញ្ជូនមួយដ៏ប្រសើរ។

ដូច្នេះអ្វីទៅដែលរដ្ឋាភិបាលកំពុងជួបប្រទះ និងកំពុងរៀបចំគម្រោងជាមួយនឹងទំហំផ្ទៃទឹកយ៉ាងធំនោះ? អ្នកអាចនឹងមានការភ្ញាក់ផ្អើលអំពីអ្វីដែលមានរៀបរាប់បន្ត។

ចរាចរណ៍

ក្នុងពេលថ្មីៗនេះសាលារាជធានីភ្នំពេញបានចាត់វិធានការដើម្បីគ្រប់គ្រងលើការកើនឡើងនៃចរាចរណ៍នៅក្នុងតំបន់នេះ។ ក្នុងនោះមានការអនុវត្តច្បាប់តឹងរ៉ឹងលើការងារសាងសង់ដែលមិនមានអនុញ្ញាតដោយក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗដើម្បីការពារ ការ ខូចខាតដែលអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ពួកគេបានដំឡើងកាមេរ៉ាសម្រាប់តាមដានតាមដងផ្លូវមានចំនួនប្រហែល៦០០ និងភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវប្រមាណ60តាមបណ្តោយផ្លូវធំៗនៅក្នុងរដ្ឋធានីដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍តាមដែលអាចធ្វើបាន។

ប៉ុន្តែលើសពីនេះទៅទៀតទឹកនៅរាជធានីភ្នំពេញមានប្រព័ន្ធទឹកគ្រប់គ្រាន់ និងមានលក្ខណៈល្អសម្រាប់រដ្ឋាភិបាលក្នុងការធ្វើអ្វីមួយជាមួយប្រព័ន្ធដ៏ត្រឹមត្រូវមួយហើយសាលារាជធានីភ្នំពេញមិនទុកឱ​កាសនេះចោលឡើយ។ នេះជាមូលហេតុដោយមានជំនួយពីក្រុមហ៊ុន LYP Group ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងដោយឯកឧត្តម លី យ៉ុងផាត សមាជិកសភាគណបក្សប្រជាជនកម្ពុជាពួកគេកំពុងសម្លឹងរកមើលការស្តាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកតាមរយៈការប្រើប្រាស់តាក់ស៊ីទឹកដើម្បីជួយ សម្រួលស្ថានភាពចរាចរណ៍ក្នុងរាជធានី។

ការដឹកជញ្ជូន

ពេលដែលក្រុមហ៊ុន LYP បានផ្ដល់នូវការសិក្សាពេញលេញលើផលប៉ះពាល់នៃតាក់ស៊ីទឹកទៅលើភូមិអណ្តែត និងកំណត់ថាវានឹងមិនបង្កគ្រោះថ្នាក់ណាមួយ​ នោះគម្រោងដែលមានទឹកប្រាក់២២លានដុល្លារនឹងត្រូវ បើកដំណើរការនៅដើមឆ្នាំ២០១៨។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយខ្មែរថាមស៍នាយកនៃនាយកដ្ឋានសាធារណៈការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ លោក សាំង ពិសិដ្ឋបានពន្យល់ថាផ្លូវដែលបានស្នើឡើងនេះនឹងគ្របដណ្តប់ចំនួន៩ស្ថានីយ៍លើផ្លូវទឹកប្រវែង២៥គីឡូម៉ែត្រ។ នេះនឹងរួមបញ្ចូលទីតាំងចាប់ពីស្ពានព្រែកព្នៅតាមផ្លូវទៅដល់ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ជើងតាក់ស៊ីទឹកនេះនឹងរត់តាមទន្លេសាប និងទន្លេបាសាក់។

ទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាល លោក ម៉ី កល្យាណ ក៏បានពន្យលដែរថាការប្រើប្រាស់ផ្លូវទឹកនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនក៏ដូចជាការតភ្ជាប់នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថាសេវានេះនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយការបញ្ចុះថ្លៃដឹកជញ្ជូនសម្រាប់ឧស្សាហកម្មជាច្រើន។

គម្រោងនេះនឹងផលិតទូកប្រហែល២០ទូកដែលនឹងធ្វើដំណើរប្រមាណ​៣០គីឡូម៉ែត្រក្នុងមួយម៉ោងអាចដឹកធ្វើដំណើរបានរហូតដល់ទៅ៩០​ក្នុងមួយជើង។ នៅពេលដែលការងារបានបញ្ចប់ទាំងស្រុងការដឹកជញ្ជូននេះនឹងរត់ពីម៉ោង៦ព្រឹកដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ។

វិស័យទេសចរណ៍

លើសពីការកាត់បន្ថយបញ្ហាចរាចរណ៍ និងការផ្តល់នូវប្រព័ន្ធដឹកជញ្ជូនមួយដែលកាន់តែមានប្រសិទ្ធិភាពតាក់ស៊ីទឹកនឹងជួយដល់វិស័យទេសចរណ៍។

អគ្គលេខាធិការសម្ព័ន្ធជាតិទេសចរណ៍ជាតិកម្ពុជា លោកហូ វណ្ឌី បានថ្លែងថា “អ្នកដំណើរនិងភ្ញៀវ ទេសចរអាចរីករាយនឹងការធ្វើដំណើរកម្សាន្ត។ វានឹងក្លាយជារបៀបថ្មីមួយផ្សេងទៀតដែលលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យមកទស្សនាទីក្រុងមួយនេះ។”​  លោកបានបន្តថាទីភ្នាក់ងារទេសចរណ៍ នឹងសប្បាយចិត្តដែលឃើញរាជធានីភ្នំពេញមានការដឹកជញ្ជូនតាមផ្លូវទឹកដូច្នេះពួកគេមាន ជម្រើសមួយផ្សេងទៀតដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរ។”

បើទោះបីជាផែនការបានដាក់ចេញហើយក៏ដោយ  ក៏នៅមានភាពមិនច្បាស់លាស់មួយចំនួនចំពោះ គម្រោងនេះដូចគ្នាទៅនឹងគម្រោងផ្សេងទៀតដែរ។ ប៉ុន្តែចំណុចមួយដែលពិតប្រាកដនោះ វាជាឱកាសមួយដែលនឹងផ្តល់សម្រាប់វិស័យឯកជននិងក្រុមហ៊ុនសម្រាប់ឧស្សាហកម្មនានា។ មិនថាវាបានជោគជ័យឬមិនទទួលបានជោគជ័យសម្រាប់ក្តីសង្ឃឹមច្រើនរបស់ពលរដ្ឋនោះទេ  គម្រោងនេះគឺតែនៅតែបោះជំហានទៅមុខមួយឆ្ពោះទៅរកភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Realestate.com.kh ឥឡូវនេះ!
borey-ads-580-x-90-khmer

Comments