វិស័យជួលគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការកើនឡើង។ ទោះបីការរាលត្បាតដោយ COVID-19 រារាំងដល់ទីផ្សារអន្តរជាតិក៏ដោយ ក៏ទីផ្សារជួលនៅក្នុងរាជធានីភ្នំពេញមានដំណើរការល្អប្រសើរក្នុងការទប់ស្កាត់នូវការធ្លាក់ចុះនៃតម្លៃជួលដែលជាសញ្ញាល្អមួយសម្រាប់ម្ចាស់ដីទូទាំងព្រះរាជាណាចក្រកម្ពុជា។
គំនូសពណ៌សំខាន់ៗសំរាប់ទីផ្សារជួលនៅភ្នំពេញ៖
- តម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ៣បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ២០០០ ដុល្លារ ក្នុងមួយខែ
- តម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ២បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ៩៥០ ដុល្លារ ក្នុងមួយខែ
- តម្លៃជួលជាមធ្យមនៃអាផាតមិន មាន ១បន្ទប់គេង ប្រឈមនឹងសម្ពាធធ្លាក់ចុះ ៣% ។ ចុះមកត្រឹមចន្លោះ៦២០ ដុល្លារទៅ ៦០០ ដុល្លារ ក្នុងមួយខែ
- ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និង ខណ្ឌ៧មករា នៅតែជាជម្រើសដ៏ល្អសម្រាប់ការជួលដែលមានតម្លៃទាប។
យោងតាមនិន្នាការទីផ្សារអចលនទ្រព្យ តម្លៃជួលមធ្យមសម្រាប់អាផាតមិន ដែលមាន ៣បន្ទប់គេង និង ២បន្ទប់គេង នៅតែមានស្ថេរភាពដែលមានតម្លៃប្រហែល ២០០០ដុល្លារ និង ៩៥០ដុល្លារ ក្នុងមួយខែ ។ ខណៈពេលដែលអាផាតមិនដែលមាន ១បន្ទប់គេង មានការធ្លាក់ចុះ ៣% ពីតម្លៃ ៦២០ ដុល្លារទៅ ៦០០ ដុល្លារក្នុងតម្លៃជួលមធ្យម។
និន្នាការទីផ្សារអចលនទ្រព្យ បង្ហាញពីតម្លៃមធ្យមនៃអចលនទ្រព្យដែលបានចុះបញ្ជី នៅលើគេហទំព័រ Realestate.com.kh ។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ជួល នៅតែអាចមើលក្នងបញ្ជីអចលនទ្រព្យដែលមានផ្សាយនៅលើគេហទំព័រដែលសាកសមនឹងថវិកា ឬ ចំណូលចិត្តរបស់ពួកគេចំពោះអចលនទ្រព្យសម្រាប់ជួលក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែងើបឡើងបន្តិចម្តងៗពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតសកល ខណៈពេលដែលមិនទាន់មានវិធានការណ៍ទប់ ស្កាត់នៅឡើយនោះ ភាពទាក់ទាញនៃទេសចរណ៍អន្តរជាតិកំពុងចាប់ផ្តើមមានដំណើរការណ៍ ដែលនឹងជះឥទ្ធិពលដល់ទីផ្សារជួលដែលមានសក្តានុពលនៅក្នុងទីក្រុង។
ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុង បានសម្របខ្លួនទៅនឹងភាពពិតថ្មី នៃការធ្វើដំណើរទៅក្រោប្រទេសដែលមានការកម្រិតយ៉ាងខ្លាំង។ គម្រោងជាច្រើនបាន ចាប់ផ្តើមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ឆ្ពោះទៅរកទីផ្សារក្នុងស្រុក និងចំណូលចិត្តរបស់ពួកគេ ចំពោះអចលនទ្រព្យកម្រិតកណ្ដាល ដែលមានតម្លៃសមរម្យ។ គម្រោងថ្មីៗជាច្រើន ដែលស្ថិតក្នុងតម្លៃសមរម្យមួយ ត្រូវបានរំពឹងថានឹងបញ្ចប់នៅពេលណាមួយក្នុង ត្រីមាសទី៤ ឆ្នាំ ២០២០ និងត្រីមាសទី ១ ឆ្នាំ ២០២១។
ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ មិនមានភាពប្រាកដប្រជាទេនៅក្នុង ដំណាក់កាលដំបូងនៃ COVID-19 ។ នៅពេលដែលក្រសួងសុខាភិបាលក្នុងប្រទេសអនុវត្តគោលការណ៍ណែនាំស្តីពីការថែទាំសុខភាពផ្ទាល់ខ្លួន ការភ័យខ្លាចនៃជំងឺនេះមានស្ថេរភាព ហើយប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមប្រើ ប្រាស់ចក្ខុវិស័យវែងឆ្ងាយក្នុងការពិនិត្យមើលលើវិស័យអចលនទ្រព្យ។ ជាលទ្ធផល រាជធានីភ្នំពេញបានឃើញថាមានការផ្លាស់ប្តូរទាំងតម្លៃ និងការផ្គត់ផ្គង់ ដែលបង្ហាញពីឱកាស ថ្មីសម្រាប់វិនិយោគិន/អ្នកទិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារមួយដែលអាចវិលត្រឡប់ មកដូចដើមវិញ។
ទីតាំងដែលពេញនិយមទាំងតម្លៃសមរម្យនិងកម្រិតកណ្ដាល
ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ៧ មករានៅតែជាជំរើសដ៏ពេញនិយមសម្រាប់ អចលនទ្រព្យដែលមានតំលៃសមរម្យកម្រិត មធ្យម។ ខណ្ឌពោធិ៍សែនជ័យស្ថិតនៅតំបន់ ជាយក្រុងភ្នំពេញប៉ុន្តែតំបន់នេះកំពុងត្រូវបាន គេមើលឃើញថាមានការរីកចំរើនខាង ពាណិជ្ជកម្មកាន់តែច្រើនឡើងៗដែលបណ្តាលមកពីការ អភិវឌ្ឍន៍បន្តបន្ទាប់នៅតាម បណ្តាស្រុកនានា។
ខណ្ឌសែនសុខ និង ខណ្ឌ ៧មករា គឺជាខណ្ឌដែលមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងជាងគេ ដែលផ្ដល់ភាពងាយស្រួល ដល់ជនបរទេសនិងប្រជាជនក្នុងស្រុកដែលចង់រស់នៅក្បែរទីក្រុងនោះ (ដូចជាផ្សារអ៊ីអនម៉ល ២) អាចរកបាននូវលក្ខណៈសម្បត្តិជួលល្អ ៗ ជាច្រើននៅទីនេះ។
ឱកាសទិញអចលនទ្រព្យដែលមានដាក់លក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០
ការលក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ ដែលរៀបចំឡើងដោយ Realestate.com.kh នឹងមានអ្នកចូលរួមតាំងពិព័រណ៍ជាង ៦០ ក្រុមហ៊ុន រួមទាំងអ្នកអភិវឌ្ឍន៍កំពូលៗ នៅកម្ពុជាដែលមានតែមួយនៅនឹងកន្លែង។ ចាប់ផ្តើមពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុន ហើយអ្នកចូលរួមអាចទទួលបានការបញ្ចុះតំលៃដែលមិនធ្លាប់មានពីក្រុមហ៊ុនល្បីៗ និងអចលនទ្រព្យដែលមានទីតាំងល្អ ក្នុងរយៈពេលកំណត់២ថ្ងៃនេះ!
ព្រឹត្តិការណ៍ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន នឹងត្រូវធ្វើតំណាលគ្នាជាមួយការលក់អចលនទ្រព្យតាមអ៊ិនធើណេតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិការរហូតដល់ថ្ងៃទី ១១ ខែធ្នូ នឹងអនុញ្ញាតឱ្យអ្នកទិញជាច្រើនមកពីទូទាំងពិភព លោកអាចចូលរួមបានពីចម្ងាយ។ និងទិញទ្រព្យក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ!
ទទួលបានឱកាសដ៏ពិសេសបំផុតចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដោយចុះឈ្មោះនៅថ្ងៃនេះ!
Comments