+85561 777 090
Logo
ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ទម្លុះ​ពី​កម្ពុជា​ទៅ​វៀតណាម​គ្រោង​ចាយ​លុយ​២៥០០​លាន​ដុល្លារ
Updated on: June 4, 2022, 5:33 a.m.
Published on: March 23, 2022, 8:07 a.m.

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ទម្លុះ​ពី​កម្ពុជា​ទៅ​វៀតណាម​គ្រោង​ចាយ​លុយ​២៥០០​លាន​ដុល្លារ


គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​នឹង​ត្រូវ​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ប្រវែង​១៣០​គីឡូម៉ែត្រ ពេល​នេះ​បាន​បញ្ចប់​ការ​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​នេះ​ជា​ស្ថាពរ​ហើយ ដោយ​គ្រោង​នឹង​ចំណាយ​ថវិការ​ប្រមាណ​២៥០០​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Railway ប្រចាំ​នៅ​កម្ពុជា ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Railway ប្រចាំ​នៅ​កម្ពុជា​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​នេះ​ត្រូវ​ចំណាយ​ថវិការ​ច្រើន​រហូត​ដល់​២៥០០​លាន​ដុល្លារ​ដោយសារ​តែ​ផ្លូវ​នេះ​មាន​ប្រវែង​វែង និង​ថែម​ទាំង​ត្រូវ​សាងសង់​ស្ពាន​ច្រើន​កន្លែង​ផង​ដែរ ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Railway ប្រចាំ​នៅ​កម្ពុជា​​បន្ត​ថា ៖«​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​នេះ​ត្រូវ​បាន​ដាក់​ឆ្លង​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​រួច​ហើយ និង​ត្រូវ​បា​នប​ញ្ចួ​ល​សំណើរ​ទៅ​កាន់​រដ្ឋាភិបាល​ចិន ដើម្បី​សិក្សា​ពី​លទ្ធភាព​ហិរញ្ញប្បទាន​ដើម្បី​សាងសង់​ផ្លូ​​វ​នេះ​ឬ​យ៉ាងណា​» ។

គម្រោងសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិតនេះត្រូវសិក្សាប្រើរយៈពេលយូរដោយសារតែ​កម្រិត​នៃ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​របស់​ផ្លូវ​នេះ ខណៈ​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​១​ក៏​បាន​ដើរតួ​នាទី​សំខាន់​ផង​ដែរ​ដើម្បី​ត​ភ្ជាប់​រវាង​កម្ពុជា​-​វៀតណាមផងដែរ ។

គួរ​រម្លឹក​ផង​ដែរ​ថា ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ផ្លូវជាតិ​លេខ​១​ពី​ភ្នំពេញ​ទៅ​បា​វិត​នេះ ព្រោះតែ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​វៀតណាម និង​ថៃ ដូច្នេះ​បើ​ប្រទេស​ទាំង​២​ចង់​ចរាចរ​ទំនិញ​ត្រូវ​ឆ្លងកាត់​កម្ពុជា​តាម​រយៈផ្លូវ​អាស៊ាន​ហា​យ​វេ​លេខ​១ គឺ​កា​រត​ភ្ជាប់​ពី​ចិន ភូមា ថៃ កម្ពុជា ទៅ​វៀតណាម តាម​រយៈផ្លូវ​ជាត​លេខ​៥ និង​លេខ​ជាតិ​១​របស់​កម្ពុជា ៕

Comments