+85561 777 090
Logo
រដ្ឋកំពុងពិភាក្សាចំណុចទាំងនេះលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
Updated on: May 31, 2022, 4:12 a.m.
Published on: March 1, 2022, 9:25 a.m.

រដ្ឋកំពុងពិភាក្សាចំណុចទាំងនេះលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត


ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បា​វិត ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បា​វិត ដោយ​មានការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បច្ចេកទេស ។



កិច្ចប្រជុំ​អន្តរក្រសួង​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លើ​របាយការណ៍​ស្តី​ពី​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី ភ្នំពេញ​ទៅ​ក្រុង​បា​វិត ដើម្បី​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​លើ​របាយ​ការ​ណ៏​សិក្សា ។

ថ្លែង​ទៅ​កាន់​អង្គប្រជុំ​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​មក​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​មតិយោបល់ និង​ពិភាក្សា​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះ​ក្នុង​របាយការណ៍​នេះ ៕

Comments