+85561 777 090
Logo
ទីបំផុត ! គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ត្រៀមចុះហត្ថលេខាសាងសង់ហើយ
Updated on: December 12, 2022, 7:17 a.m.
Published on: December 12, 2022, 7:17 a.m.

ទីបំផុត ! គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ត្រៀមចុះហត្ថលេខាសាងសង់ហើយ


គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី២ក្នុងប្រទេសកម្ពុជា តភ្ជាប់​ពីរាជ​ធានីភ្នំពេញទៅកាន់ក្រុងបារវិត ខេត្តស្វាយរៀង ព្រំប្រទល់ប្រទេសវៀតណាម នឹងធ្វើការ​ចុះហត្ថលេខា​នៅដើម​ឆ្នាំ២០២៣​ខាងមុខនេះ ។ នេះបើតាមការបង្ហើបឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អន្តរក្រសួង និងភាគីពាក់ព័ន្ធបានធ្វើការប្រជុំពិភាក្សានៅ​លើ​ចំណុច​សំខាន់ៗមួយចំនួនដើម្បីដោះស្រាយលើបញ្ហានានា និងធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជា​ដៃគូរវាងរដ្ឋ និងឯកជនមានខ្លឹមសារគ្រប់ជ្រុងជ្រោយដើម្បីអាចអនុវត្តការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅបានដោយរលូន ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ផងដែរថា ក្រោយជួបប្រជុំពិភាក្សារួចមកភាគីពាក់ព័ន្ធទាំង​បានសម្រេចឯកភាពស្របទៅតាមខ្លឹមសារនៃសេចក្តីព្រាង និងកិច្ចសន្យាខាងលើរួមហើយ នៅរងចាំតែការចុះហត្ថ​លេខា​ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ ខាងមុខតែប៉ុណ្ណោះ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា​បន្ទាប់​ពីផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុ​ប​ប្រមាណជា​១៣៨គ.ម ដោយផ្តើមចេញពីរាជធានី​ភ្នំពេញ​ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ៕

Comments