
CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW:
RESIDENCE 90 | THE EDGE
គុណភាពនៃការរស់នៅ នៅចំកណ្ដាលរាជធានី
ភ្នំពេញស៊ីធីសេនធ័រ (PPCC) មានផ្ទៃដី ១១១.៦ហិចតា ជាទីតាំងទំនេរ និងទីតាំងលក្ខណៈទីក្រុងសម្រាប់ពេលអនាគត ដែលនឹងផ្ដល់ឱកាសសម្រាប់អាជីវកម្មក្នុងស្រុក និងអន្តរជាតិសម្រាប់វិស័យផ្សេងៗរួមមាន ហិរញ្ញវត្ថុ ហាងលក់ទំនិញ លំនៅដ្ឋាន ការិយាល័យពាណិជ្ជកម្ម បដិសណ្ឋារកិច្ច អប់រំ វេជ្ជសាស្ត្រ និងកម្សាន្តជាដើម។ គម្រោង PPCC បង្ហាញនូវអគារស្ថាបត្យកម្មថ្មីៗបំផុត មានកម្ពស់ពី ២០ម ទៅ ១៥០ ម និងនាំមកនូវភាពងាយស្រួលលក្ខណៈជាទីក្រុងទំនើបនៃកម្ពុជា ដូចជា មានច្រកចូលច្រើន និងមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍កម្រិតស្តង់ដារអន្តរជាតិ និងប្រព័ន្ធលូយ៉ាងល្អថែមទៀតផង។ ផ្លូវសម្រាប់ថ្មើរជើងពណ៌បៃតងនៅចំកណ្ដាល និងមានចិញ្ចើមផ្លូវហ៊ុមព័ទ្ធទៅដោយរុក្ខជាតិខៀវស្រងាត់នឹងធ្វើឲ្យ អ្នករស់នៅក៏ដូចជាប្រជាជននៅក្បែរនោះ ពេញចិត្តនឹងការដើរកម្សាន្ត និងរីករាយជាលក្ខណៈគ្រួសារដោយ គ្មានការរំខាននៅឧទ្យាន Central Park ដែលមានទំហំ ២,២ហិចតាដែលផ្តល់នូវការសម្រាកលំហែកាយជាមួយធម្មជាតិ សម្រាប់អ្នកស្នាក់នៅទីនោះ។ លើសពីនេះទៅទៀត ក៏ផ្ដល់ទីតាំងសម្រា់បការកម្សាន្តផ្សេងៗទៀតផងដែរ។ការរួមបញ្ចូលគ្នាជាទីក្រុងតែមួយ
ដោយទទួលបានការណែនាំស្តីពីវិធីសាស្ត្រដែលធានាដល់និរន្តរភាពបរិស្ថាន ភ្នំពេញស៊ីធីសេនធ័រនឹងរួមបញ្ចូលជាទីក្រុងមួយយ៉ាងពិតប្រាកដ ដោយពឹងផ្អែកលើការសម្លឹងទៅមុខយ៉ាងច្បាស់លាស់ និងស្របទៅតាមផែនការមេដែលបានគ្រោងទុក។ ដោយមានការរួមបញ្ចូលគ្នាតែមួយដែលខុសប្លែកពីការអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងតំបន់ ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកក្រោមដីធ្វើឱ្យសាធារណជនមិនអាចមើលឃើញពីតំណរទឹកនិងភ្លើង ហើយក្រុមហ៊ុនមានផែនការជាប្រព័ន្ធដើម្បីធានាដល់ការជួសជុលដោយមិនឱ្យអិតថិជនបារម្មណ៍អ្វីឡើយ។ ប្រព័ន្ធលូបង្ហូរទឹកធំៗ គឺកំពុងត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយទឹកជំនន់នៅពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធចូលក្នុងតំបន់អភិវឌ្ឍន៍នេះ គឺជាលក្ខណៈពិសេសនៅហ្នឹងកន្លែងដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រយៈពេលយូរ និងបន្ថយទឹកជំនន់ដែលនៅតែកើតមាននៅក្នុងរាជធានីនៃប្រទេកម្ពុជាតាមរយៈការតភ្ជាប់ទៅកាន់ទីក្រុងឲ្យបានទូលំទូលាយដោយបង្កើតច្រកចូលចំនួន ៨ចំណុច។ ការសាងសង់ផ្លូវជាអចិន្ទ្រៃយ៍ និងហេដ្ឋារចនាសម្ព័ន្ធកំពុងចាប់ផ្តើមសាងសង់ ហើយជំហានទី១នៃគម្រោងនេះត្រូវបានកំណត់ពេលរួលរាល់ហើយពោលនឹងបញ្ចប់នៅឆ្នាំ២០១៧ ហើយជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០១៩។ កាន់តែពិសេសជាងនេះ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ស្ថិតនៅចំតំបន់យុទ្ធសាស្ត្រទល់មុខទៅនឹងសាលារាជធានីភ្នំពេញ និងព័ទ្ធជុំវិញដោយនាយកដ្ឋានរបស់រាជរដ្ឋាភិបាល រួមទាំងនៅជិតអគារវឌ្ឍនៈ ផ្សារកណ្តាល ស្ថានទូតបារាំង និងមន្ទីរពេទ្យកាល់ម៉ែត។CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW:
RESIDENCE 90 | THE EDGE

ផែនការប្រកបដោយនិរន្តរភាពតាមរយៈការបង្កើតការងារថ្មី
ចាប់តាំងពីឆ្នាំ២០១៤ មក ភ្នំពេញស៊ីធីសេនធ័រ (PPCC) បានទទួលយកវិធីសាស្ត្រនៃការបង្កើតថ្មីលើការរៀបចំ សហគមន៍ និងការពង្រឹងអំណាចដល់សហគមន៍ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើសម្បទានដល់សហគមន៍វិញ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ផលប្រយោជន៍ឲ្យសហគមន៍ទាំងមួលតាមរយៈការបង្កើតការងារ រយៈពេលវែងដោយសហការជាមួយស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាការត្រួសត្រាយផ្លូវ រាប់បញ្ចូលជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសកម្ពុជានិងលក្ខណៈតំបន់អាស៊ានទាំងមូល។គម្រោងអភិវឌ្ឍន៍នាពេលអនាគត
អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប Retail Office Versatile Office (ROVO)

គម្រោងវីឡា Residence 90

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW:
Comments