ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេសទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានសកម្មភាពថយចុះយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។
ទន្ទឹមគ្នានេះដែរអតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត។ គម្រោង Phnom Penh Galaxy Garden ជាខុនដូកម្រិតមធ្យម ដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shanghai JING DI Group ដែលបានបង្កើតឡើងនៅថ្ងៃទី 24 ខែកក្កដាឆ្នាំ 1995 ដែលជាក្រុមហ៊ុនសាងសង់សំណង់អគារដ៏ធំ នឹងល្បីល្បាញមួយនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនបានអភិវឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំដែលមានទីផ្សារប្រកួតប្រជែងជាច្រើន ហើយក៏អាចប្រឈមមុខទៅនឹងបញ្ហាទីផ្សារបានយ៉ាងរលូន។ តាមការផ្ដល់ជូនសេវាកម្មជាច្រើន ដូចជា ការសាងសង់នគរូបនីយកម្ម ការអភិវឌ្ឍន៍អចលនទ្រព្យ ឧទ្យានឧស្សាហកម្ម និង ទាក់ទងជាមួយវិស័យផ្សេងៗល ដែលតែងតែផ្ដល់ជូននូវគុណភាពខ្ពស់ ទើបធ្វើអោយក្រុមហ៊ុន JING DI Group ក្លាយជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដ៏ល្បីល្បាញមួយ។ ពួកយើងមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យសាងសង់នេះ ហើយចំពោះគម្រោង Phnom Penh Galaxy Garden គឺជាគម្រោងទីមួយដែលពួកយើងសាងសង់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជាគម្រោងទី 4 ហើយរបស់ក្រុមហ៊ុន JING DI Group ក្រុមហ៊ុនមាននឹងមានគម្រោងធំៗចំនួនបីទៀតនាពេលអនាគត។
ក្រុមហ៊ុនក៏កំពុងមានប្រ៉ូម៉ូសិនពិសេសសម្រាប់អតិថិជនភ្លាមៗគឺ៖
១. អតិថិជនដែលធ្វើការទិញយូនីតរបស់គម្រោង Phnom Penh Galaxy Garden មានឱកាសវាយបំបែកស៊ុតមាស ដែលក្នុងនោះមានរង្វាន់ទាំងអស់ ។
២. ចំពោះអតិថិជនដែលចង់ទិញយូនីតស្ថិតក្នុងជាន់ទី៧ ទទួលបានការបញ្ចុះតម្លៃដល់ទៅ ១០% បង់មុន ១០% ដែលការផ្ដល់ជូននេះមានត្រឹមតែ១០យូនីតប៉ុណ្ណោះ។ លោកអ្នកក៏អាចមានឱកាសវាយបំបែកស៊ុតមាសដូចគ្នាផងដែរ។
គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅខណ្ឌសែនសុខដែលស្ថិតនៅក្បែរ ផ្សារទំនើបអ៉ីអន2 ផ្សារម៉ាក្រូដែលជាផ្សារទំនើបបោះដុំធំជាងគេនៅក្នុងប្រទេសកម្ពុជា ។
ចំនុចសំខាន់ទាំង១២ដែលលោកអ្នកគួរតែជ្រើសរើសយកគម្រោងនេះគឺ៖
1. មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍លឿនជាងគេនៅរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ ជាខណ្ឌសែនសុខ។
2. ការបង់ប្រាក់ក្នុងតម្លៃសមរម្យ លើស ៣០ខែ ដោយគ្មានការប្រាក់
3. កក់ប្រាក់មុន ៥០០ដុល្លារ ហើយការបង់ប្រាក់មានរហូតដល់៦ជម្រើស
4. រចនាម៉ូដ និងការឌីស្សាញដ៏ល្អអស្ចារ្យ
5. សួនច្បារដែលសាងសង់នៅលើអគារខ្ពស់ ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា
6. ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានី
7. គម្រោងដ៏ធំជាងគេ ហើយហំព័ទ្ធដោយគម្រោងធំផ្សេងទៀត
8. មានពិដានកំពស់ដល់ទៅ ១៣ម៉ែត្រ
9. ផ្សារទំនើបក្រោមដី ដែលមានដាក់តាំងលក់នូវទំនិញល្បីៗជាច្រើន
10. ស្កាយបារដែលផ្ដល់អារម្មណ៍ដ៏ពិសេស
11. ស្ពានកញ្ចក់លើអាកាសដែលមានភាពរឹងមាំ និងយូរអង្វែង
12.ការសាងសង់ដែលប្រើប្រាស់រយៈពេលវែងអាចផ្ដល់ឲ្យលោកអ្នកនូវកន្លែងរស់នៅដែលមានគុណភាពមួយ។
គម្រោងនេះផ្ដល់ជូននូវអាគារភ្លោះដែលមាន 33 ជាន់ គ្រប់បន្ទប់នីមួយៗមានបំពាក់នូវគ្រឿង បរិក្ខារ និងរចនាបថជាច្រើនដែលលោកអ្នកត្រូវការសម្រាប់ការរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់លោក អ្នកនៅក្នុងទីក្រុង។
គម្រោងនេះមានបើកលក់អគារA ប្រភេទ A1 K L E C2 ដែលបន្ទប់ទាំងអស់មានទំហំចាប់ពី 46.76 ម៉ែត្រការ៉េដល់ 148 ម៉ែត្រការ៉េ ។ លោកអ្នកអាចកែច្នៃរៀបចំទៅតាមអ្វីដែលលោកអ្នកពេញចិត្តបាន។ ទោះបីខុនដូ Phnom Penh Galaxy Garden ជាប្រភេទខុនដូតម្លៃមធ្យម យូនីតក្នុងគម្រោងនេះមានតម្លៃចាប់ផ្តើមត្រឹមតែ $73,880 ដែលស្មើនឹង$1,535/ម៉ែតការ៉េ លោកអ្នកចំណាយត្រឹមតែ ១០០០ដុល្លារប៉ុណ្ណោះ ដើម្បីកក់ទុកយូនីតដែលអ្នកពេញចិត្ត។ ខុនដូនេះបំពេញតម្រូវការគ្រប់ជ្រុងជ្រោយសម្រាប់ជីវិត រស់នៅប្រកបដោយផាសុកភាព។
អគារទាំងមូលបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ដែលសាកសមសម្រាប់គុណភាពរស់នៅរបស់លោកអ្នក ។ មានចំណតធំទូលាយ ងាយស្រួលចេញចូល មានសន្តិសុខសម្រាប់រក្សាសុវត្ថិភាពពេញ 24 ម៉ោង។ គម្រោងនេះស្ថិតក្នុងតំបន់ភ្នំពេញថ្មីដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការធ្វើរដំណើរទៅកាន់ផ្សារទំនើប អ៉ីអន២ ផ្សារម៉ាក្រូ ផ្សារGlobal house ផ្សារជីបម៉ុង និងភោជនីយដ្ឋាន ធនាគារ មន្ទីរពេទ្យ សាលារៀន និងហាងទំនិញជាច្រើនផ្សេងៗទៀត។
Comments