+85561 777 090
Logo
របាយការណ៍ Knight Frank APAC ថា ការិយាល័យនៅភ្នំពេញអត្រាជួលមានលំនឹង
Updated on: June 6, 2022, 5:06 p.m.
Published on: September 28, 2016, 3:33 a.m.
Realestate News

របាយការណ៍ Knight Frank APAC ថា ការិយាល័យនៅភ្នំពេញអត្រាជួលមានលំនឹង


Horizontal-Ribbon-Editorial

vattanac_capital-and-cnb

ក្រុមហ៊ុន Knight Frank បានបង្ហាញពីរបាយការណ៍សន្ទស្សន៍នៃការជួលការិយាយល័យប្រចាំតំបន់អាស៊ីប៉ាស៊ីភិក(Asia-Pacific Prime Office Rental Index Report)សម្រាប់ត្រីមាសទី២នេះ។

"សម្រាប់វិស័យការិល័យធំៗនៅភ្នំពេញតាមលទ្ធផលចម្រុះត្រឹមត្រីមាសទី២ឆ្នាំ២០១៦ ទោះបីជាតម្លៃការស្រូបយកនៃការិយាល័យមានការថយចុះ អត្រាមធ្យមនៃការិយាល័យទំនេរកើនដល់ ៣៤% តម្លៃជួលសំខាន់ៗពីមួយត្រីមាសទៅមួយត្រីមាសកើនឡើង ១,១% ដល់ ២២,៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ នេះអាចសន្មត់ថាជាការចូលរួមដ៏ខ្លាំងក្លាពីអគារវឌ្ឍនៈដែលបានបញ្ចេញការជួលរបស់ខ្លួន" យោងតាម លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចំាក្រុមហ៊ុន Knight Frank Cambodia។

pp-office-rental-index

Source: Knight Frank (Cambodia) Research 2016

ការធ្លាក់ចុះ

មានបញ្ហាតិចតួចមួយចំនួននៅក្នុងទីផ្សារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦ដូចជា៖ ទីក្រុងPerth ទីក្រុងប៉េកាំង ទីក្រុងហ្សាកាតា ទីក្រុងគូឡាឡាំពួរ និងប្រទេសសិង្ហបុរី សង្ឃឹមថានឹងមានការធ្លាក់ចុះ នូវអត្រាតម្លៃជួលក្នុងរយៈពេល១២ខែបន្ទាប់។ យោងទៅតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank នេះគឺដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងតម្រូវការជួលការិយាល័យមានតិច ជាពិសេសនៅទីក្រុងហ្សាការតា និងសិង្ហបុរី។ របាយការណ៍បន្តទៀតថាការិយាល័យជួលធំៗគឺរំពឹងថានឹងបន្តធ្លាក់ចុះទៀតរហូតដល់ចុងឆ្នាំ២០១៦។

figure-2

ការកើនឡើង៖

ភាពជោគជ័យសម្រាប់ទីផ្សារកាយាល័យក្នុងត្រីមាសទី២ឆ្នាំ២០១៦ពាក់ព័ន្ធទៅនឹងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា។ លក្ខណៈបែបនេះបានកើតឡើងនៅក្នុងទីក្រុងមួយចំនួនដូចជា៖ ទីក្រុងមែលប៊ន ទីក្រុងស៊ីដនី ទីក្រុងស៊ាងហៃ ទីក្រុងហុងកុង ទីក្រុងបេនហ្កាលូរូ ទីក្រុងបុមបៃ ទីក្រុងសេអ៊ូល និងទីក្រុងបាងកកជាមួយនឹងតម្លៃជួលខ្ពស់បំផុតដែលមាននៅក្នុងទីក្រុងហុងកុងដល់១៩១,៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ការវិវត្តន៍នៃឧស្សាហកម្មបច្ចេកវិទ្យាគឺជាជំហានដំបូងនៃសន្ទស្សន៍នៃជួលបើយោងតាមរបាយការណ៍ដែលបានបង្ហាញ។

ទីក្រុងស៊ាងហៃដែលកើនឡើង៧៥%ផ្នែកបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ចាប់ពីឆ្នាំ២០០៧ដល់២០១៥ឃើញថាមានការកើនឡើងនូវអត្រាជួល និងកន្លែងជួលដែលទំនេរកាន់តែតិច។ ក្នុងពេលជាមួយគ្នាកំណើននៅផ្នែកមួយចំនួននៅប្រទេសអូស្ត្រាលីបន្តកើនឡើងដូចជា៖ ក្រុមហ៊ុនហ្វេកប៊ុក អាម៉ាហ្សូន និងក្រុមហ៊ុន Electronic Arts ក៏ចូលទៅក្នុងទីផ្សារនេះដែរ។

ការលើកឡើងមួយចំនួនផ្សេងទៀតដូចជាក្រុទីក្រុង Brisbane ទីក្រុងភ្នំពេញ និងទីក្រុងក្វាងចូវ នៅតែមានលំនឹងទោះបីជាដោយក្រុងនានាដែលនៅជុំវិញមានបញ្ហាកើតឡើងក្នុងវិស័យការិយាល័យជួលនេះ។

figure-3-1

ក្នុងរបាយកាណ៍ក៏លើកឡើងដែរថាក្នុងរយៈពេល១២ ខែបន្ទាប់អត្រានៃការជួលនៅក្នុងទីក្រុងចំនួន១៩នឹងបន្តកើនឡើង ឫក៏នៅតែមានលំនឹងដដែល។

ស្វែងរកការិយាល័យសម្រាប់ជួលក្នុងក្រុងភ្នំពេញឥឡូវនេះ!

Comments