ឆ្នាំ២០២០ ធ្វើឲ្យគ្រប់វិស័យទាំងអស់ប្រឈមមុខជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ជាពិសេសទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំុពេញផ្ទាល់តែម្ដង។ បញ្ហានេះក៏ដោយសារតែភ្ញៀវទេសចរណ៍មានចំនួនធ្លាក់ចុះ ដែលធ្វើឲ្យសកម្មភាពអាជីវកម្មទាំងឡាយមានការថយចុះជាលំដាប់។ រីឯចំនួននៃការជួលកន្លែងស្នាក់នៅក៏មិនសូវជាមានច្រើន បើធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមក។
គំនូសបង្ហាញពីបច្ចុប្បន្នភាពនៃទីផ្សារតម្លៃជួលខុនដូនៅរាជធានីភ្នំពេញ៖
- ទីផ្សារតម្លៃជួលខុនដូនៅរាជធានីភ្នំពេញត្រូវបានគេមើលឃើញមានការធ្លាក់ចុះដោយសារតែករណីកូវីត ១៩ថ្មីៗនេះ
- ខណ្ឌចំនូន៥ នៅរាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះរហូត ដល់១១% ក្រោមតម្លៃជួលមធ្យមគិតត្រឹមចុងឆ្នាំ២០២០
- ខណ្ឌសែនសុខគឺជាខណ្ឌដែលមានតម្លៃជួលមធ្យមទាបជាងគេ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២០
តម្លៃដែលបង្ហាញនៅលើគេហទំព័រ និន្នាការទីផ្សារ (Market Trends) គឺជាតម្លៃជួលមធ្យមនៅដែលស្រង់នៅទូទាំងប្រទេស និងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកតារាងតម្លៃ។ ក្រុមហ៊ុន Realestate.com.kh ផ្ដល់យោបល់ជូនអតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យឲ្យចូល ទៅកាន់គេហទំព័រ ខុនដូសម្រាប់ជួលក្នុងភ្នំពេញ សម្រាប់ស្វែងរកគម្រោងថ្មី និងពិសេសៗជាច្រើនទៀតដាក់កំពុងដាក់បង្ហាញ។
ករណីឆ្លងថ្មីនៃកូវីត ១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់សម្ពាធបន្ថែមមកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២០ ខណ្ឌចំនួន៥ ដែលបង្ហាញពីការធ្លាក់ចុះរហូតដល់ ១១% ក្រោមតម្លៃមធ្យម។
ខណ្ឌជ្រោយចង្វារ ត្រូវបានបង្ហាញពីការធ្លាក់ចុះ១១% និងខណ្ឌច្បារអំពៅធ្លាក់ ១០%។ របាយការណ៍បានបង្ហាញពីតម្លៃជួលមធ្យមនៅខណ្ឌជ្រោយចង្វារធ្លាក់ដល់ ៦០០ដុល្លារ ស្របពេលខណ្ឌច្បារអំពៅធ្លាក់ចុះមកត្រឹម ៦៧៥ដុល្លារ។
ខណ្ឌផ្សេងទៀតក៏ត្រូវបានមើលឃើញថាមានការធ្លាក់ចុះតម្លៃផងដែរដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។ តម្លៃមធ្យមនៃខណ្ឌពោធិ៍សែនជ័យធ្លាក់៩% ស្មើ ៦០០ដុល្លារ ស្របពេលដែលខណ្ឌ៧មករាដែលស្ថិតនៅកណ្ដាលទីក្រុងធ្លាក់ចុះ៧% ដែលនាពេលបច្ចុប្បន្ន មានតម្លៃមធ្យមស្មើ ៦៥០ដុល្លារ។
ខណ្ឌសែនសុខ ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ បានបង្ហាញនូវតម្លៃជួលមធ្យមរបស់ខ្លួនស្មើរ ៥៥០ដុល្លារ ដែលបង្ហាញពីអត្រាធ្លាក់ចុះ៨%។ ខុនដូដែលស្ថិតនៅក្នុងខណ្ឌសែនសុខមានតម្លៃជួលមធ្យមទាបជាងគេសម្រាប់ប្រភេទ ខុនដូនៅភ្នំពេញ បើធៀបទៅនឹងខណ្ឌផ្សេងទៀត។
ឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា គឺជាប្រព្រឹត្តិការណ៍ដែលគួរឲ្យចងចាំមួយ ដែលធ្វើឲ្យប្រជាជនមានការប្រុងប្រយ័ត្នជាងមុន និងបានឆ្លុះបញ្ចាំងអំពីភាពមិនអាចខ្វះបាននៃការរក្សាគម្លាត រក្សាអនាម័យ។ វ៉ាក់សាំងក៏មានភាពចាំបាច់ផងដែរក្នុងការទប់ស្កាត់ល្អបំផុតដែរមិនអាចខ្វះបានផងដែរ ដោយតែការធ្វេសប្រហែសកន្លងទៅធ្វើឲ្យជម្ងឺកូវីត ១៩នៅតែជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ជាសំណាងដែលអ្នកពាក់ព័ន្ធក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញបានយល់ដឹង និងកំពុងស្វែងរកវិធានការបឋមណាមួយដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត រហូតដល់ករណីចាស់ៗមានការជាសះស្បើយ។
កែសម្រួលដោយ៖
Comments