+85561 777 090
Logo
ធ្មេចបើកៗ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់បាន៥០%ហើយ!
Updated on: June 7, 2022, 4:20 a.m.
Published on: May 17, 2021, 7:41 a.m.

ធ្មេចបើកៗ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់បាន៥០%ហើយ!


ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តវិធានការការពារ និងព្យាបាលជម្ងឺកូវីត១៩ ដំណើរការនៃការដ្ឋានផ្លូវក្រវាត់ក្រុងទី៣នៅតែបន្តទៅមុខមិនបញ្ឈប់ ពោលគឺមកទល់ពេលនេះគម្រោងសាងសង់ផ្លូវនេះបានសម្រេចរួច៥០%ហើយ រីឯការបញ្ចប់នឹងគ្រោងសម្រេចជាស្ថាពរនៅថ្ងៃ ៥ ខែកញ្ញា ឆ្នាំ២០២២ (តាមការបង្ហាញដោយអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។​

ផ្លូវក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩កន្លងមក ដែលធមានប្រវែងសរុប៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ និងប្រើប្រាស់ថវិការសរុបប្រមាណ ២៧៣លានដុល្លារអាមេរិច។

ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវដ៏វែងមួយដែលតភ្ជាប់ចាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។ 

ផ្លូវនេះកបានជាប់ជាមួយនឹងផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។ 

វិសាលភាពនៃផ្លូវក្រវាត់ក្រុងទី៣នេះ នឹងផ្តល់សក្តានុពលសេដ្ចកិច្ចដល់តំបន់ដែលពាក់ព័ន្ធ ក៍ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវនេះដែរ ដោយនេះគឺជាសញ្ញាណវិជ្ជមានដល់ប្រទេសកម្ពុជាទាំងមូលតែម្តង។

ក្រៅពីព័ត៌មានពិសេសនេះ បើតាមការលើកឡើងពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី២៥ កុម្ភៈ ថារដ្ឋាភិបាលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងកែសម្រួលលើគម្រោងផ្លូវក្រវាត់ក្រុងទី ៤ ដែលនឹងលាតសន្ធឹងរហូតដល់ ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងខេត្តព្រៃវែង៕

Comments