+85561 777 090
Logo
ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ
Updated on: June 7, 2022, 2:12 a.m.
Published on: November 17, 2020, 6:43 a.m.

ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ


ផ្សារទំនើប Big Tree Community ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ បើកដំណើរការសាកល្បងនៅខែ កក្កដា ឆ្នាំ២០២១

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Mall ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនស្រាវជ្រាវលើ វិស័យផ្សារទំនើបនៅកម្ពុជា បានឲ្យដឹងថាហាងសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញត្រូវបាន រំពឹងថានឹងមានការកើនឡើងដល់ ១ លានម៉ែត្រក្រឡា នៅឆ្នាំ២០២៥ នឹងមានហាងទំនើបល្បីៗ រហូតដល់ទៅ ៦២កន្លែងនៅក្នុងរយៈពេល៥ឆ្នាំ។

គិតមកត្រឹមបច្ចុប្បន្ននេះ មានអគារពាណិជ្ជកម្មទាន់សម័យទំនើបចំនួន ៩ កន្លែង​​​ មានទំហំសរុប ៥០,០៤៥ ម៉ែត្រក្រឡា ត្រូវបានចាប់ផ្ដើមដំណើរការហើយ។ នៅឆ្នាំ២០២១ អគារពាណិជ្ជកម្មចំនួន ១៨កន្លែងទៀត ដែលប្រើប្រាស់ផ្ទៃក្រឡារហូតដល់ ២១៧,០៩២​ម៉ែត្រក្រឡា ក៏គ្រោងនឹងបើកដំណើរការផងដែរ។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានលើកឡើងថានឹងមានផ្សារទំនើប ចំនួន ១៤ កន្លែងទៀត គ្រោងបើកនៅចន្លោះឆ្នាំ២០២២ -២០២៥ ខាងមុខ (ទំហំសរុប ២៤២,២២៦​ម៉ែត្រក្រឡា)

លោក Simon Griffiths នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន The Mall បានមានប្រសាសន៍ថា “ក្នុងខណ្ឌសែនសុន ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំង និងពេញនិយមសម្រាប់អចលនទ្រព្យសម្រាប់ការ ជួលដែល នឹងមកដល់នាពេលឆាប់ៗ។​” លោកបានបន្ថែមទៀតថា “ផ្សារកាន់តែធំ តម្រូវការនៃការផ្គត់ផ្គង់ទំនិញសម្រាប់អតិថិជនកាន់តែច្រើន ទំហំនៃហាងទំនិញក៏ត្រូវការ ទីធ្លាកាន់តែទូលាយ ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។”

ផ្សារសហគមន៍កំពុងមានកំណើនកើនឡើងដើម្បីក្លាយខ្លួនជាអគារពាណិជ្ជកម្មមួយដ៏ល្បី

ក្នុងត្រីមាសនៃឆ្នាំ២០២០នេះ ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញមានចំនួនសរុបដល់ទៅ ៣០កន្លែង។ ទន្និន័យរបស់ក្រុមហ៊ុន The Mall ​បានបែងចែកអចលនទ្រព្យទាំងនោះទៅជា ៥ប្រភេទខុសគ្នាៗ ដូចជា​ shopping malls, community malls, shopping centers, retail podiums និង retail arcades។

ផ្សារទំនើបនៅរាជធានីភ្នំពេញ ១៧កន្លែង ក្នុងចំណោម ៣០ ត្រូវបានចាត់ទុកជាប្រភេទផ្សារសហគមន៍ ដែលមានហាងទំនិញតូចៗជាច្រើននៅខាងក្នុង និងប្រើប្រាស់ទីធ្លាដែលអាចដាក់ជួលបានអស់ផ្ទៃក្រឡាសរុប ៩៣,៦៩៧ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលលក់ទំនិញចំនួន ៥កន្លែងផ្សេងទៀត ប្រើប្រាស់ផ្ទៃក្រឡាសរុបប្រហែល ៨៦.៥០០ ម៉ែត្រក្រឡា។

ខណៈពេលដែលផ្សារទំនើបតែ ៣ ប៉ុណ្ណោះកំពុងដំណើរការ ហើយក៏ជាផ្សារទំនើបដែលប្រើប្រាស់ទីធ្លាធំបំផុតរហូតដល់ទៅ ១៤៤,៤០០ម៉ែត្រក្រឡា។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានបន្ថែមថាបរិវេណដែលនឹងផ្គត់ផ្គង់នៅឆ្នាំ២០២៥ គឺត្រូវប្រើប្រាស់ដើម្បីសាងសង់ជាផ្សារបែបមានរចនាបទទំនើប។

នៅក្នុងរបាយការណ៍បានលើកយកប្រភេទ retail podiums ដែលមាន ៤កន្លែង ប្រើប្រាស់ផ្ទៃក្រឡា ​៣៦,៩៨៤ ម៉ែត្រក្រឡា និង ប្រភេទ retail arcades ចំនួន ១កន្លែង ប្រើប្រាស់ ៩,២០០ ម៉ែត្រក្រឡាមកធ្វើការបកស្រាយផងដែរ។ Retail podiums និង retail arcades ត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៥ ដោយសារតែការអភិវឌ្ឍន៍គម្រោងចម្រុះធំៗ។

បទពិសោធន៍ថ្មីនៃការទិញទំនិញ សម្រាប់មនុស្សជំនាន់ថ្មី

លោក​ Simon បានបញ្ជាក់ថា មានកត្តាជាច្រើនដែលជំរុញដល់ការកំណើននៃការផ្គត់ផ្គង់ហាងលក់ទំនិញនៅកម្ពុជា។ ប្រជាប្រិយភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទីផ្សារបុរីមានកើនឡើង ជាពិសេសនៅតាមជាយក្រុងភ្នំពេញ។

លោកបានបន្ថែមទៀតថា “ម្ចាស់គម្រោងអភិវឌ្ឍន៍បុរីជាច្រើនមើលឃើញអំពីការប្រកួតប្រជែង យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ពួកគេ ដូចនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង នោះគឺត្រូវប្រែគម្រោងរបស់គេទៅជាហាងទំនិញសម័យថ្មីក្នុងទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ទាំងអស់នេះគឺឆ្ពោះទៅរកផ្សារទំនើប ហាងទំនិញ និងផ្សារសហគមន៍ដែលមានសហការ ជាមួយបុរីល្បីៗ និងគម្រោងក្នុងស្រុក។

លោក Simon បានបន្តទៀតថា ការចូលរួមកាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជាជាពិសេស ក្មេងជំនាន់ក្រោយក្នុងជម្រើសទិញទំនិញបែបទំនើប។ លោកសង្កេតឃើញថា “ ក្មេងៗជំនាន់ Millennials និង Generation Z ធំធត់ឡើងក្នុងសង្គម និងយុគសម័យខុសគ្នាឆ្ងាយពីឪពុក ម្តាយរបស់ពួកគេ ហើយពួកគេទាមទារ និងចង់បាននូវ ហាងទំនិញ ឬផ្សារទំនើបជំនាន់ទម្រង់ ថ្មី។ ពួកគេស្វែងរកនូវបរិយាកាស ការកម្សាន្ត និងបទពិសោធន៍ថ្មី។ នេះផ្តល់ឱកាសដល់អ្នក អភិវឌ្ឍន៍ទាំងឡាយ តំរូវការ នឹងហាងទំនិញទំនើបៗ។

លោក Simon បន្តថា “ក្រុមហ៊ុន The Mall បច្ចុប្បន្ននេះកំពុងធ្វើការជាមួយម្ចាស់គម្រោង ជាច្រើន ដើម្បីនាំយកផ្សារទំនើបពាណិជ្ជកម្មជាច្រើនមកបំពេញតម្រូវការរបស់អ្នករស់នៅ ដោយនាំមកជាមួយទាំងការរចនា​ និងគម្រោងថវិកាតាមរយៈការជួល និងគ្រប់គ្រងផ្សារ។ ពួកយើងបាននឹងកំពុងធ្វើការជាមួយម្ចាស់គម្រោង ដើម្បីបង្កើតផ្សារសហគមន៍នៅតាម សង្កាត់ជាច្រើននិងរំពឹងថានិន្នាការនេះនឹងបន្តជាមួយផ្សារសហគមន៍ដែលឈានមុខគេក្នុងការពង្រីកវិស័យនេះ ដើម្បីបម្រើដល់កំណើន និងការពង្រីកតំបន់លំនៅដ្ឋានថ្មី។”

Comments