+85561 777 090
Logo
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
Updated on: January 11, 2024, 7:53 a.m.
Published on: January 11, 2024, 6:51 a.m.

ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM


កាលពីថ្ងៃទី 9 ខែមករា Picasso City Garden ដែលជាខុនដូដ៏ប្រណីតនៅតំបន់បឹងកេងកង 1 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate Group បានចូលរួមសហការជាមួយស្ថាប័នចំនួន 5 ក្រោមសម្ព័ន្ធ Health & Wellness POWER TEAM ដែលជាដៃគូសហការរូមគ្នារវាងស្ថាប័នថែទាំសុខភាព និងសុខភាពក្នុងស្រុកដ៏ល្បីល្បាញ។ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្លូវការនេះ Picasso City Garden និង Health & Wellness POWER TEAM បានសម្រេចនូវយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" សម្រាប់ភាគីទាំងពីរ ដែលអនុញ្ញាតឱ្យមានសេវាថែទាំសុខភាព និងការថែទាំសុខភាពកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវក៏ដូចជាអ្នកស្នាក់នៅទាំងអស់របស់ Picasso ។

សម្ព័ន្ធ Health & Wellness POWER TEAM មានសមាសភាពនៃស្ថាប័នចំនួនប្រាំ រួមមានៈ

  1. IMI Dental Clinic: ជាគ្លីនិកធ្មេញដែលមានបទពិសោធន៍អាជីវកម្មជិត 30 ឆ្នាំ ជាមូយនឹងក្រុមទន្តបណ្ឌិតអន្តរជាតិជាន់ខ្ពស់ និងមានជំនាញច្បាស់លាស់។
  2. Meta Eye Clinic: ជាគ្លីនិកភ្នែកក្នុងស្រុកដ៏ល្បីមួយ ដែលមានឧបករណ៍ និងបច្ចេកទេសព្យាបាលភ្នែកទំនើបបំផុត និងបច្ចេកទេសវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព។
  3. KS Clinic: ជាគ្លីនិកផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងស្រុកដ៏ល្បី ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ សហការជាមួយមន្ទីរពេទ្យរដ្ឋផ្សេងៗ ដើម្បីពង្រឹងទៅលើធនធាន និងបច្ចេកវិទ្យាសម្រាប់ការព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពនៃសេវាកម្ម។
  4. EKIP​ Medical Centre៖ ជាមន្ទីរពេទ្យ ជំនាញផ្នែកក្រពះ ពោះវៀន ដ៏ល្បីមួយ ជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដដ៏ធំទូលាយ។
  5. RD Keto Fasting៖ ជាស្ថាប័នបណ្តុះបណ្តាលលើផ្នែកអាហារូបត្ថម្ភក្នុងស្រុក ដែលសេវាកម្មចម្បងទៅលើវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតពាក់ព័ន្ធនឹងរបបអាហារ និងអាហារូបត្ថម្ភ ជាពិសេសការគ្រប់គ្រងទម្ងន់សម្រាប់សិក្ខាកាម។

លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate Group និង Picasso City Garden បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីចុះហត្ថលេខាថា “យើងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពអ្នកស្នាក់នៅរបស់យើង តាមរយៈការសហការជាមួយដៃគូក្នុងស្រុក ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្តដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់”។ សមិទ្ធិផលទាំងអស់នេះហើយគឺជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់ Picasso ដូច្នេះហើយ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដែលមានសារសំខាន់មួយសម្រាប់អ្នករស់នៅ Picasso ទាំងអស់ និងសម្រាប់ក្រុមហ៊ុនផ្ទាល់ផងដែរ។

អាគារខុនដូ​ដំបូង​គេ​ដែល​ផ្តល់​ជូន​អ្នកស្នាក់នៅនូវ​កញ្ចប់​សេវាកម្មបញ្ចុះតម្លៃពិសេស

ស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ - Picasso City Garden គឺជាខុនដូតែមួយគត់ដែលមានសេវាកម្មលំដាប់ខ្ពស់បំផុតនៅអាស៊ី។ ចាប់តាំងពីការបញ្ចប់ការសាងសង់នៅចុងឆ្នាំ 2022 អត្រានៃចំនួនអ្នកស្នាក់នៅបានបន្តកើនឡើង ហើយបច្ចុប្បន្នមានអ្នកស្នាក់នៅជាង 90% នៃបន្ទប់ខុនដូសរុប។ ដើម្បីបង្កើនស្តង់ដារគុណភាពនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យជាបន្តបន្ទាប់ ក្នុងឆ្នាំ 2023 PICASSO FAMILY PACKAGE (Picasso Family Package) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវសេវាកម្មបន្ថែមសម្រាប់អ្នកស្នាក់នៅក្នុងអាគារ។ ដោយផ្អែកលើតម្រូវការរស់នៅចាំបាច់របស់អ្នកស្នាក់នៅ PICASSO បានចាប់ដៃគូសហការយ៉ាងសកម្មជាមួយអាជីវកម្ម ឬស្ថាប័នក្នុងវិស័យផ្សេងៗរួមមាន វិស័យថែទាំសុខភាព សេវាកម្មម្ហូបអាហារ វិស័យអប់រំ ការធ្វើដំណើរ សេវាកម្មកែសម្ផស្សជាដើម ដែលបច្ចុប្បន្នយើងមានដៃគូសហការជាង 40 អាជីវកម្ម ដែលកំពុងផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកស្នាក់នៅទាំងអស់។ អតិថិជនគ្រាន់តែតបង្ហាញ Picasso Access Card របស់ពួកគេ ដើម្បីរីករាយនឹងការបញ្ចុះតម្លៃពិសេសអាជីវកម្មដែលជាដៃគូសហការរបស់យើង។

ដោយលែក វិស័យ​សុខាភិបាល និងការថែទាំសុខភាព ​គឺ​ជា​វិស័យអាទិភាព​ក្នុង​ចំណោម​វិស័យផ្សេងទៀតទាំងអស់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាគឺជាការបង្កើនតម្លៃបន្ថែមនៃសេវាកម្មអចលនទ្រព្យ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ Picasso Property Management ដើម្បីបំពេញបន្ថែមទៅលើប្រតិបត្តិការសេវាកម្មដ៏ទូលំទូលាយទៅកាន់អ្នកស្នាក់នៅរបស់យើង។ នាពេលអនាគត Picasso នឹងបន្តពង្រឹងឱ្យកាន់តែល្អប្រសើរចំពោះបទពិសោធន៍រស់នៅប្រកបដោយគុណភាពខ្ពស់និងភាពកក់ក្ដៅសម្រាប់អតិថិជន។ ជាមួយគ្នានេះ យើងនឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀតលើការទំនុកចិត្តនៃការរៀបចំផែនការអគារ និងការគ្រប់គ្រងអចលនទ្រព្យរបស់ Picasso 2 ដែលជាគម្រោងថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate។

Comments