+85561 777 090
Logo

Advertorial content

ការបើកសម្ភោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme (Picasso 2)
Updated on: August 21, 2024, 9:41 a.m.
Published on: August 20, 2024, 3:21 a.m.

ឱកាសក្នុងការទទួលបានការផ្ដល់ជូនដ៏ពិសេស ពីការបើកសម្ភោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme (Picasso 2) កំពុងតែរង់ចាំលោកអ្នក!


ក្រុមហ៊ុន​ Realestate.com.kh មានសេចក្តីរំភើបរីករាយក្នុងការបង្ហាញ និងផ្ដល់ជូនផ្តាច់មុខពីការសម្ពោធរបស់គម្រោងខុនដូ Picasso Sky Gemme ដែលជាគម្រោងខុនដូថ្មីមួយដែលគ្រោងនឹងកំណត់ឡើងវិញនូវការរស់នៅប្រកបទៅដោយភាព ប្រណីតនៅក្នុងរាជធានីភ្នំពេញ! 

ប្រសិនបើអ្នកកំពុងស្វែងរកគេហដ្ធានដែលមានភាពទំនើបទាន់សម័យ ឬកំពុងតែចង់ធ្វើការវិនិយោគមកល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គម្រោងខុនដូ Picasso Sky Gemme កំពុងតែផ្ដល់ជូនឱកាសដ៏ពិសេសមកជូនលោកអ្នក។

ហេតុអ្វីបានជាគម្រោង Picasso Sky Gemme មានលក្ខណៈពិសេស?

គម្រោងខុនដូ Picasso Sky Gemme មានលក្ខណៈពិសេសត្រង់ថា វាត្រូវបានរចនាឡើងប្រកបទៅដោយភាពប្រណីត ដើម្បីផ្តល់ជូននូវរបៀបរស់នៅមួយប្រភេទភ្លែក។ ស្រមៃថាលោកអ្នកកំពុងតែរស់នៅក្នុងផ្ទះមួយដែលត្រូវបានសាងសង់ឡើងប្រកបទៅដោយសិល្បៈ ព្រមទាំងទិដ្ឋភាពដ៏អស្ចារ្យនៃផ្ទៃមេឃរបស់ទីក្រុងពីបង្អួចរបស់លោកអ្នក។

គម្រោងខុខដូនេះមានទីតាំងនៅក្នុងសង្កាត់បឹងកេងកង១ មានរយៈចម្ងាយតែប៉ុន្មាននាទីបុណ្ណោះពីមជ្ឈមណ្ឌលផ្សេងៗ ផ្សារទំនើប ភោជនីយដ្ឋាន និងទីពាណិជ្ជកម្មផ្សេងៗផងដែរ!

ចង់ដឹងព័ត៌មានបន្ថែម? រង់ចាំការ សម្ពោធផ្តាច់មុខរបស់ Picasso Sky Gemme នៅថ្ងៃព្រហស្បតិ៍នេះ!

អំពីអ្នកអភិវឌ្ឍន៍

ជាមួយនឹងភាពជោគជ័យរបស់គម្រោងខុនដូ Picasso City Garden ដែលត្រូវបានគេស្គាល់ជាទូទៅជាគម្រោង Picasso 1 ក្រុមហ៊ុន Global Titan Stone Real Estate Development បានបង្កើតមូលដ្ឋានគ្រឹះដ៏ជោគជ័យមួយសម្រាប់គម្រោងថ្មីមានឈ្មោះថា Picasso Sky Gemme ដែលត្រៀមខ្លួនក្លាយជាគេហដ្ធានដ៏ប្រណិតមួយទៀតដែលមានរូបរាងជាលក្ខណៈអគារខ្ពស់។

Global Titan Stone បានទទួលនូវកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះ និងត្រូវបានគេស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសំណង់ដែលមានគុណភាពខ្ពស់ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូននូវគម្រោងលំនៅដ្ឋានលំដាប់ពិភពលោក។ ចក្ខុវិស័យរបស់ពួកគេក្នុងការបង្កើតគម្រោងថ្មីនេះផ្ដោតទៅលើ ការលើកកំពស់បទពិសោធន៍ក្នុងការរស់នៅក្នុងទីក្រុង រួមបញ្ចូលគ្នានូវភាពសុខស្រួលជាមួយភាពទំនើបផងដែរ។ 

ដោយផ្តោតលើគុណភាពក្នុងរយៈពេលវែង អ្នកអភិវឌ្ឍន៍ធានាថារាល់គម្រោងខុនដូទាំងអស់របស់ខ្លួន រួមទាំងគម្រោង Picasso Sky Gemme គឺជាការវិនិយោគដ៏ល្អប្រសើរសម្រាប់អ្នកទិញផ្ទះ និងអ្នកវិនិយោគគ្រប់រូប។

ក្លាយ​ជាបុគ្គល​ដំបូង​គេ​ក្នុង​ការទទួលបានការផ្ដល់ជូនដ៏ពិសេសនេះ!

ក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមការផ្តល់ជូននូវតម្លៃដ៏ពិសេស និងពត៍មានបន្ថែមនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដូច្នេះប្រសិនបើអ្នកចង់ចាប់យកឱកាសក្នុងការទទួលបានការផ្ដល់ជូននេះ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ ហើយធ្វើការកក់ទុកតម្លៃពិសេសជាមុន! 

ត្រៀម​ខ្លួន​សម្រាប់​ជំហាន​បន្ទាប់​ហើយ​ឬ​នៅ? លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីស្វែងរកព័ត៌មានលម្អិត ឬទំនាក់ទំនងមកយើងខ្ញុំដោយផ្ទាល់ឥឡូវនេះ!

 

Comments