+85561 777 090
Logo
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
Updated on: June 7, 2022, 6:59 a.m.
Published on: May 25, 2022, 7:41 a.m.
Realestate News

លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម


ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​នេះ​ក្រសួង​កំពុង​សិក្សា​អំពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ​៤​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benedict L.J Eijbergen ប្រធាន​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ។

អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្តក្រុង (Bus) នៅ​ខេត្តសៀមរាប​, ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​សំខាន់​ៗ ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ (PPLC) ។

ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

គួរ​កត់​សម្គាល់ថា ធនាគារពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទឹក​ស្អាត សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕

Comments