+85561 777 090
Logo
សម្តេចតេជោស្នើសុំមិត្តចិនជួយសាងសង់ផ្លូវ១៥គីឡូម៉ែត្រនៅក្រុងសៀមរាប
Updated on: June 1, 2022, 9:46 p.m.
Published on: April 4, 2022, 11:13 a.m.

សម្តេចតេជោស្នើសុំមិត្តចិនជួយសាងសង់ផ្លូវ១៥គីឡូម៉ែត្រនៅក្រុងសៀមរាប


ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា មាន​បំណង​ចង់​សាងសង់​ផ្លូវ​១៥​គីឡូម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ដោយ​បាន​ថ្លែងប្រាប់​ទៅ​កាន់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន រៀបចំ​សំណើរ​ដើម្បី​សុំ​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ប្រសាសន៍​ណែនាំ​របស់​សម្តេច​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ស្ថិត​ក្នុង​ឃុំ​តា​ជេ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ក្រុមហ៊ុន​ចិន​បាន​វិនិយោគ ១១០ លាន​ដុល្លារ​ដើម្បី​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប និង​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្ត ។ លោក​បាន​បន្ថែម​ថា ៖ «​ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​ការ​សាងសង់​ផ្លូវជាតិ​លេខ​៦​ទៅ​ក្រុង​សៀមរាប​» ។ សម្តេច​បន្ត​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ទៀត​ដើម្បី​សាងសង់​ផ្លូវ​ប្រវែង ១៥ គីឡូម៉ែត្រ ដូច្នេះ​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ គួរ​រៀបចំ​សំណើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​បាន​ថ្លែង​ឱ្យ​ដឹង​បន្ថែម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​អង្គរ​នេះ គឺជា​ចម្ងាយ​មួយ​ធានា​ដល់​សុវត្ថិភាព​របស់​ប្រាសាទ​អង្គរ ។ ភាព​ចាំបាច់​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ដោយសារ​អាកាសយានដ្ឋាន​បច្ចុប្បន្ន មិន​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន​នោះ​ឡើយ ។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ​នឹង​អាច​ទទួល​បានការ​ហោះ​ហើយ​យន្តហោះ​គ្រប់​កម្រិត ៕

Comments