+85561 777 090
Logo
តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង
Updated on: June 5, 2022, 3:06 p.m.
Published on: August 21, 2019, 8:35 a.m.

តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង


ទីក្រុងប៉ោយប៉ែតពីផ្កាយរណប

បច្ចុប្បន្នអ្នកជំនាញជាច្រើនបានមើលឃើញសក្តានុពលនៃតំបន់មួយចំនួ​ននៅទូទាំងប្រទេសកម្ពុជា ហើយប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាទីតាំងថ្មីមួយបន្ទាប់ពីក្រុងព្រះសីហនុ ឬសៀមរាប។  នេះក៏ដោយសារតែតំបន់ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ និងក៏ជាទិសដៅតំបន់កាស៊ីណូសម្រាប់ជនបរទេសផងដែរ។

កំណើនសាងសង់

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ោយប៉ែតទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ សំណង់អគារតូចធំបានរីកដុះដាលច្រើនគួរឲ្យកត់សម្គាល់។ លោក ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថាការសាងសង់បានកំពុងដំណើរយ៉ាងច្រើននៅក្នុងតំបន់ប៉ោយប៉ែតក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះមានទាំងគម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារខ្ពស់។ 

លោកបាននិយាយថា «ឥឡូវនេះគម្រោងដែលកំពុងតែបុកគ្រឹះសាងសង់មានខ្ទង់ ២០ គម្រោង ជាអគារដែលមានកម្ពស់ចន្លោះពី ៨ ទៅជាង ២០ ជាន់  ដែលគម្រោងទាំងនេះជាសណ្ឋាគារ ផ្ទះជួល និងខុនដូ»។ 

លោកបានពន្យល់ថា កំណើននៃការសាងសង់ច្រើនបែបនេះ គឺដើម្បីបំពេញតាមតម្រូវការ កន្លែងស្នាក់នៅកំពុងកើនឡើង។ មូលហេតុចម្បងមួយកំណើនឡើងនៃវិនិយោគិន និងបរទេស ពិសេសជនជាតិចិនដែលបានកំពុងផ្លាស់ប្តូរទៅកាន់តំបន់ប៉ោយប៉ែត។​

តម្លៃជួលកើនឡើង

នៅពេលនិយាយពីការជួល លោក គន្ធា បញ្ជាក់ថាតម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ លោកថាផ្ទះប្រភេទ E0, E1 ដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារកើនឡើងដល់ ១,៥០០ ទៅ ២,០០០ ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ។ 

ក​ន្លងមករដ្ឋាភិបាលបានកំពុងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ច្រកព្រំដែនសំខាន់មួយទៀតគឺច្រកអន្តរជាតិស្ទឹងបត់ ត្រូវបានឲ្យបើកដំណើរជាផ្លូវការ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជកម្មដល់ការទិញលក់អចលនទ្រព្យអចលនទ្រព្យ និងតម្លៃដីនៅក្នុងតំបន់។ 

ដីនៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កើនឡើងពី ក្រោម ១,០០០​ ដុល្លារ/ម៉ែត្រការ៉េទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ។ នេះជាការលើកឡើងរបស់លោក គន្ធា។ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែតអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!

 

Comments