+85561 777 090
Logo
បរិយាកាសវិនិយោគវិជ្ជមាន ជំរុញឱ្យក្រុមហ៊ុន J & L Property Development ឈានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា
Updated on: June 7, 2022, 1:47 a.m.
Published on: May 16, 2016, 5:00 a.m.
Realestate News

បរិយាកាសវិនិយោគវិជ្ជមាន ជំរុញឱ្យក្រុមហ៊ុន J & L Property Development ឈានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា


phnom penh aerial ប្រទេសកម្ពុជានៅតែជាទីផ្សារដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនជាច្រើន ដែលផ្តល់ឱ្យនូវស្ថានភាពអំណោយផលដល់វិនិយោគិនបរទេស និងក្នុងស្រុកដើម្បីស្វែងរកឱកាសវិនិយោគនៅកន្លែងមិនទាន់អភិវឌ្ឍ។ ហេតុដូច្នេះ វិនិយោគិនដែលបានព្យាករទុកជាមុន កំពុងតែចាត់ទុកកម្ពុជាជាប្រទេសដែលមាន     សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន MCC International Corporation Ltd ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន និងជាប់         ចំណាត់ថ្នាក់លេខ ៣២៦ ក្នុងចំណោមក្រុមហ៊ុនធំបំផុតលើពិភពលោកនាឆ្នាំ ២០១៥ និងចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមក្រុមហ៊ុនម៉ៅការចំនួន ២២៥ លំដាប់ខ្ពស់របស់ពិភពលោកនៃកំណត់ត្រាព័ត៌មានវិស្វកម្ម ទើបតែបានចាប់ផ្តើមបង្កើតបុត្រសម្ព័ន្ធនៅកម្ពុជា ដែលជាក្រុមហ៊ុនម៉ៅការធំជាងគេបំផុត និងដៃគូយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុន J & L Property Development និងគម្រោងថ្មីបំផុតក្នុងខណ្ឌឫស្សីកែវ៖ Sky Tree Condominium លោក Chen Shaochun ដែលជាប្រធានក្រុមហ៊ុន MCC International Corporation Ltd បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះថា “ប្រទេសកម្ពុជាកំពុងតែបង្ហាញពីសូចនាករកំណើនសេដ្ឋកិច្ច ការលើកទឹកចិត្តក្នុងការវិនិយោគ និងស្ថិរភាពនយោបាយដ៏ត្រឹមត្រូវ ដើម្បីអនុញ្ញាតឱ្យយើងអាចឈានចូលទៅក្នុងទីផ្សារទាក់ទងនឹងវិស័យអចលនទ្រព្យនេះបាន។ ហើយលក្ខណសម្បត្តិដូចគ្នានេះ កំពុងតែទាក់ទាញវិនិយោគិនអចលនទ្រព្យចិន និងអន្តរជាតិជាច្រើនផ្សេងៗទៀត។” លោក Scott Wu ដែលជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន J & L Property Development  បានយល់ស្របនឹងមតិនោះ ដោយបានលើកឡើងថា “ការកំណត់ពេលវេលារបស់ក្រុមហ៊ុនយើង គឺពិតជាត្រឹមត្រូវក្នុងការឈានចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦។ រដ្ឋាភិបាលមានស្ថិរភាព ហើយសេដ្ឋកិច្ចកំពុងតែលូតលាស់គួរឱ្យកត់សម្គាល់ និងប្រកបដោយនិរន្តរភាពនៅទូទំាងប្រទេស។ លើសពីនេះទៀត បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនថ្នាក់ជាតិកំពុងតែអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយចំណង់ចំណូលរបស់អតិថិជននៅក្នុងទីក្រុង កំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿនទៅរកអចលនទ្រព្យ ឬសំណង់អគារខ្ពស់ៗ ងាយស្រួល និងទំនើប។ អតិថិជនដែលកំពុងតែស្វែងរកគម្រោងមានគុណភាពដូចជា Sky Tree Condominium បច្ចុប្បន្ននេះ នឹងដឹងច្បាស់ថា ការវិនិយោគរបស់ពួកគេនេះជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់រយៈពេលប្រាំឆ្នាំទៅពេលអនាគត នៅពេលដែលប្រទេសកម្ពុជាឈានដល់ដំណាក់កាលអភិវឌ្ឍពេញលេញ។”
CLICK HERE TO INQUIRE TODAY
សម្រាប់វិនិយោគិនដែលកំពុងតែស្វែងរកប្រទេសមានស្ថិរភាពល្អ ឥឡូវនេះ កម្ពុជាអាចឆ្លើយតបទៅនឹងការរំពឹងទុករបស់អន្តរជាតិបាន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានដឹកនាំប្រទេសអស់រយៈពេលច្រើនជាង ២៥ ឆ្នាំ ហើយតាមពិតទៅបច្ចុប្បន្ននេះ សម្តេចហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលដែលនៅកាន់អំណាចយូរជាងគេ និងមិនមានជាប់ខ្សែស្រឡាយរាជវង្សឡើយ នៅអាស៊ីអាគ្នេយ៍។ លោក Sam Yang  ដែលជា CEO របស់ក្រុមហ៊ុន Eastland Development  បានមានប្រសាសន៍ថា “ខ្ញុំដឹងយ៉ាងច្បាស់ពីចំណុចចំនួនបីដែលនឹងកើតមានឡើង៖ ទីមួយ ការរីកចម្រើនសេដ្ឋកិច្ចអន្តរជាតិដ៏ខ្លាំងក្លាបន្ទាប់ នឹងកើតឡើងនៅក្នុងបណ្តាប្រទេសអាស៊ាន។ ទីពីរ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានស្ថិរភាពនយោបាយរឹងមាំទំាង ៣។ ស្របពេលជាមួយគ្នានេះដែរ ចំណុចទីបី វិនិយោគិនក៏អាចទុកចិត្តនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងប្រទេសកម្ពុជាបានផងដែរ។ នេះជាលក្ខណៈពិសេសប្លែកគេ។” លោក Rami Sharaf ដែលជាសមាជិកក្រុមប្រឹក្សាយោបល់អន្តរជាតិ ដែលមានឈ្មោះថា APCO Worldwide និងជាអ្នកគាំទ្រយ៉ាងល្បីល្បាញដល់ទីផ្សារកម្ពុជា បានលើកឡើងថា “ចំណុចទាក់ទាញដ៏ចម្បងសម្រាប់វិនិយោគិនបរទេស ដែលធ្វើឱ្យពួកគេពិចារណាថាតើគួរមកវិនិយោគនៅប្រទេសកម្ពុជា ឬ យ៉ាងណានោះ គឺដោយសារតែកំណើនសេដ្ឋកិច្ចឋិតថេររបស់ប្រទេសជាសមាជិកអាស៊ាន ដែលកំណើនដ៏អស្ចារ្យនោះមាន៖ ៧,៥ ភាគរយជាមធ្យមសម្រាប់រយៈពេលប្រាំឆ្នាំចុងក្រោយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់កំណើនសេដ្ឋកិច្ចទី ២១ នៅទូទាំងពិភពលោក និងចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់។” តាមរយៈសមាជិកភាពរបស់ខ្លួនក្នុងអាស៊ាន ប្រទេសកម្ពុជាមានសិទ្ធិចូលទៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ានបាន។ បណ្តាប្រទេសអាស៊ាន មានប្រជាជនសរុបចំនួន ៦២៥ លាននាក់ និងជាទីផ្សារ  ម៉ាក្រូដែលរីកចម្រើនតិចតួចនិងកំពុងតែផ្តល់ឱកាសជាច្រើនសម្រាប់កំណើនមួយនេះ។ ប្រសិនបើ  អាស៊ានជាប្រទេសតែមួយវិញ វានឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីប្រាំពីរ ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស។ បន្ថែមពីលើនេះទៀត ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមួយដែលមានការរីកចម្រើនតិចតួចបំផុត ដែលអនុញ្ញាតឱ្យវាមានសិទ្ធិនាំចូលទំនិញដោយអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ សំខាន់ជាងនេះទៅទៀត ប្រទេសកម្ពុជា គឺស្ថិតនៅចំណុចកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ថ្មីៗនេះ ប្រទេសឥណ្ឌា បានដណ្តើមយកតំណែងរបស់ប្រទេសចិនក្នុងនាមជាសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតរបស់ពិភពលោក។ ដោយសារតែទីតាំងភូមិសាស្ត្រដ៏ល្អបំផុតរបស់ខ្លួន     ប្រទេសកម្ពុជាអាចឈានចូលទៅកាន់ទីផ្សារដ៏ធំទំាងពីរនេះបាន។ ជាក់ស្តែង ប្រទេសដែលអាចទទួលបានការអភិវឌ្ឍខ្លាំងនាពេលអនាគតនេះ ត្រូវបានកំណត់ថាជាប្រទេសដែលអាចឈានចូលទៅកាន់  ទីផ្សារប្រទេសចិន និងឥណ្ឌាបាន។ នៅឆ្នាំ២០១០ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (CAFTA) ត្រូវបានបង្កើតឡើង ដោយផ្តល់ឱ្យប្រទេសជាសមាជិកអាចចូលទៅកាន់ប្លុកពាណិជ្ជកម្មដែលមានប្រជាជនសរុបចំនួន ១,៧ ពាន់លាន នាក់។ ហើយអាស៊ានក៏មានកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលបានបង្កើតជាតំបន់ពាណិជ្ជកម្មសេរីមួយទៀតក្នុងទិសដៅផ្សេងទៀត (AANZFTA)។ បន្ថែមពីលើនេះទៀត កិច្ចពិភាក្សាផ្លូវការកំពុងតែធ្វើឡើងរវាងប្រទេសឥណ្ឌា និង  អាស៊ានដែលអាចបង្កើតជាប្លុកពាណិជ្ជកម្មស្រដៀងគ្នាដែរ។ អ្នកដែលកំពុងតែស្វែងរកឱកាសវិនិយោគដ៏ល្អប្រសើរ នឹងទទួលបានលក្ខណៈពិសេសក្នុងទីផ្សារកើនឡើងនៃរាជធានីភ្នំពេញ ដែលបង្ហាញពីកំណើនពេញចិត្តដែលពិបាកស្វែងរកក្នុងទីផ្សារអភិវឌ្ឍន៍ ដែលវិនិយោគិនតែងតែចង់បាន។ យោងតាមរបាយការណ៍ ១H២០១៥ ស្តីពីសម្រង់អចលនទ្រព្យកម្ពុជារបស់ Knight Frank Cambodia “តម្លៃដីនៅរាជធានីភ្នំពេញ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៨០ ភាគរយចាប់តំាងពីឆ្នាំ ២០១០ ដែលត្រូវបានព្យាករថានឹងកើនឡើងរហូតដល់ ២៥ ភាគរយបន្ថែមទៀតក្នុងឆ្នាំ ២០១៥។” លោក Yang ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ដែលសំដៅទៅលើ គម្រោងផ្លូវដែកក្នុងតំបន់របស់ប្រទេសចិននៅឆ្នាំបន្ទាប់ នឹងជួយដល់ការវិនិយោគរបស់ប្រទេសចិនលើវិស័យអចលនទ្រព្យកម្ពុជា។ លោក Yang បានបន្តទៀតថា “រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកម្ពុជា បានទាក់ទាញក្រុមអ្នកវិនិយោគទុនតូចៗជាច្រើន បើប្រៀបធៀបទៅនឹងស្តង់ដារនៃការវិនិយោគភាគច្រើនរបស់ចិនដីគោក និងអន្តរជាតិ។      ជាទូទៅ ការវិនិយោគលើអចលនទ្រព្យថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា មានតម្លៃប្រហែលជា ប្រាំ ទៅដប់ លានដុល្លារតែប៉ុណ្ណោះ។ ទុននៃការវិនិយោគលើអចលនទ្រព្យធំជាងនេះដែលមានតម្លៃចាប់ ២០០ ទៅ ៦០០ លានដុល្លារ មិនទាន់មកដល់ប្រទេសកម្ពុជានោះទេ ក៏ប៉ុន្តែវានឹងមកឆាប់ៗនេះ។” ជាមួយនឹងការឌីហ្ស៉ាញស្ថាបត្យកម្មតាមបែបសិង្ហបុរី Sky Tree Condominium ដែលមានកម្ពស់ ៣២ ជាន់ លោកអ្នកអាចមើលឃើញទេសភាពរាជធានីភ្នំពេញទាំងមូលបាន។ ជាពិសេស ៤០ ភាគរយនៃបរិវេណអគារទាំងមូលទុកសម្រាប់កន្លែងសាធារណៈជាច្រើនទៀតដូចជា សួនច្បារលើដំបូល កន្លែងចុះចតឧទ្ធម្ភាគចក្រ គ្លីនិក Sky bar កន្លែងហាត់ប្រាណ ស្ប៉ា កន្លែងលក់ទំនិញយីហោល្បីៗលំដាប់ថ្នាក់អន្តរជាតិ ចំណតរថយន្តគ្រប់គ្រាន់ អគារអាជីវកម្ម និងកន្លែងផ្សេងៗជាច្រើនទៀត។ ចំណុចទំាងនេះ ធ្វើឱ្យគម្រោងនេះមានលក្ខណៈល្អឥតខ្ចោះសម្រាប់គ្រួសារខ្មែរដែលចង់រស់នៅប្រកបដោយស្តង់ដារល្អប្រសើរក្នុងទីក្រុង។
CLICK HERE TO INQUIRE TODAY

Comments