+85561 777 090
Logo
កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​ឱ្យ​នាវា​​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់​ចេញចូល​ដឹក​ជញ្ជូន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម
Updated on: June 1, 2022, 5:51 p.m.
Published on: April 28, 2022, 6:52 a.m.

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​ឱ្យ​នាវា​​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់​ចេញចូល​ដឹក​ជញ្ជូន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម


កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ប្រកបដោយ​សក្កា​នុ​ពល មាន​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ការ​កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ឃ្ល​ង​ចូល​នាវា មាន​ចម្ងាយ​ជិត​នឹង​ទឹក​ជ្រៅ ដែល​ពុំ​ចាំបាច់​ចំណាយ​លើ​ការ​បូម​ស្តារ​ជា​ប្រចាំ ។

ដោយឡែក​និយោជិត​កំពង់​ផែ​មាន លក្ខណៈសម្បត្តិ និង​មាន​ជំនាញ​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ​ប្រតិបត្តិការ និង​បាន​បញ្ជូន​ទៅ​បណ្តុះបណ្តាល​នៅ​តាម​បណ្តា​ប្រទេស​នានា​ដូច​ជា​៖ ជប៉ុន កូរ៉េ សឹ​ង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ដើម្បី​បម្រើ​វិស័យ​កំពង់​ផែ​ឱ្យ​មានការ​រីក​ចម្រើន ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។

ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់​ៗ រួម​ជាមួយនឹង​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ JICA លើ​ការ​អភិវឌ្ឍ​កំពង់​ផែ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កំពង់​ផែ​។

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រំពឹង​ទុក​ថា​៖ ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំ​ហ៊ាន​ទី​២ និង​ជំនាញ​ទី​៣ នឹង​មាន​សមត្ថភាព​ឱ្យ​នាវា​កុងតឺន័រ​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់ អាច​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​ពី​កំពង់​ផែ​ក្រុងព្រះសីហនុ​ទៅ​មក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អឺរ៉ុប និង​អា​មេ​រិ​ក ដោយ​ពុំ​បាន​ចាំបាច់​ធ្វើការ​ផ្ទេរ ផ្ទុក​នៅ​តាម​កំពង់​ផែ​ផ្សេង​ៗ​ទៀត​ឡើយ ។

ក្រៅពី​អាជីវកម្ម​លើកដាក់ និង​ថែរក្សា​ទំនិញ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​មាន​អាជីវកម្ម​បន្ទាប់បន្សំ​មួយទៀត​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ ។ តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មាន​ផ្ទៃដី​ទំហំ​៦៤​ហិ​កតា ដែល​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់ និង​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​កំពង់​ផែ​ក្រុងព្រះសីហនុ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ធុរកិច្ច​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន ។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ពិសេស​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​គាំទ្រ​អាជីវកម្ម​កំពង់​ផែ​ផង​ដែរ ។ សេវាកម្ម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន​ជួល​ដី​សម្រាប់​សាងសង់​រោងចក្រ​ភស្តុ​ភារ​កម្ម និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ជួល​រោងចក្រ និង​ឃ្លាំង ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ទឹក​ស្អាត និង​ចម្រោះ​ទឹក​កខ្វក់ ជួល​ការិយាល័យ ជួល​អគារ​ស្នាក់​នៅ និង​សេវា​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕

Comments