+85561 777 090
Logo
តម្លៃដីនៅខណ្ឌព្រែកភ្នៅ ដង្កោ និងច្បារអំពៅ កើនឡើងខ្ពស់ជាងគេ
Updated on: June 7, 2022, 3:31 a.m.
Published on: July 3, 2019, 3:58 a.m.

តម្លៃដីនៅខណ្ឌព្រែកភ្នៅ ដង្កោ និងច្បារអំពៅ កើនឡើងខ្ពស់ជាងគេ


បើយោងតាមរបាយការណ៍របស់ ឃី រៀល អ៊ីស្ទេត ខណ្ឌចំនួនបីនៅក្នុងទីក្រុងភ្នំពេញមានតម្លៃដីកើនឡើងខ្ពស់ជាងគេក្នុងចំណោមតម្លៃក្នុងតំបន់ផ្សេងៗសម្រាប់ពាក់កណ្តាលឆ្នាំ ២០១៩នេះ។​

របាយការណ៍នេះ ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាខណ្ឌព្រែកភ្នៅ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ គឺជាតំបន់ដែលមានតម្លៃដីហក់ឡើងខ្ពស់បំផុតនៅក្នុងរយៈពេល ៦ ខែ​ក្នុងឆ្នាំនេះ។

តម្លៃកើនឡើងខ្ពស់ក្នុងខណ្ឌទាំង ៣ 

បើយោងតាមរបាយការណ៍ខាងលើ អត្រាតម្លៃដីនៅព្រែកព្នៅកើនឡើងជាង ២៧% នៅក្នុងរយៈ ៦ខែដំបូងក្នុងឆ្នាំ ២០១៩នេះ។ ជាក់ស្តែង ដីនៅតាមផ្លូវធំ នៅសង្កាត់ព្រែកព្នៅ ដែលពីមុន​ (២០១៨) មានតម្លៃជាមធ្យម ២៨០ដុល្លារក្នុងមួយមែត្រការ៉េ ដល់ ១,៥០០ដុល្លារ ក្នុងមួយមែត្រការ៉េ។ បច្ចុប្បន្ននេះ តម្លៃដីតំបន់នេះបានកើនឡើងដល់ ៣០០ដុល្លារ ទៅ ១,៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ខណ្ឌដង្កោជាខណ្ឌទីពីរ ដែលមានតម្លៃដីកើនឡើងខ្ពស់។ ដោយសារតែមានទីតាំងនេះងស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ខណ្ឌនេះ នៅមានតម្លៃដីមិនទាន់ថ្លៃខ្លាំងនៅឡើយ។ តម្លៃជាមធ្យមនៅទីនេះបានកើនឡើងជាង ២៦% នៅពាក់កណ្តាលនៃឆ្នាំ ២០១៩ នេះ។ សង្កាត់ជើងឯក និងសង្កាត់ដង្កោ ឃើញមានការកើនឡើងយ៉ាងខ្ពស់ជាងគេ។ ដីនៅតាមផ្លូវធំនៅតំបន់ទាំងពីរមានតម្លៃចាប​ពី ១,១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េដល់ ២,២០០ ដុល្លារក្នុងមួយមែត្រការ៉េ។  

សង្កាត់ប្រទះឡាង និងសាក់សំពៅ នៅតែជាតំបន់ដែលមានតម្លៃថោកជាងគេក្នុងខណ្ឌដង្កោ។ តម្លៃដីនៅតាមផ្លូវធំមានតម្លៃរហូតដល់ ៤០ ដុល្លារក្នុងមួយមែត្រការ៉េ។

ចំណែគនៅជុំវិញតំបន់នោះគឺខណ្ឌច្បារអំពៅ។ តម្លៃដីនៅទីច្បារអំពៅ កើនឡើងជិតដល់ ១៥%។ ដីនៅសង្កាត់ព្រែកប្រា និងព្រែកឯងកើនឡើងពី ៣០០ ដុល្លារ និង ១,០០០ ដុល្លារក្នុងមួយមែត្រការ៉េ។ ម្យ៉ាងវិញទៀតសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ មានដី តម្លៃចន្លោះពី ១,៣០០ ដុល្លារ និង ៣,២០០ ដុល្លារក្នុងមួយមែត្រការ៉េ។

លោកសន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត  បានលើកឡើងថា ដីនៅកណ្តាលទីក្រុងភ្នំពេញមានការកើនឡើងក្នុងអត្រាតិចតួចបើធៀបទៅនឹងឆ្នាំមុន។  វាផ្ទុយពីតម្លៃដីជាយក្រុងដែលបានកំពុងកើនឡើងយ៉ាងខ្ពស់។

លោកបានបន្ថែមទៀតថា ព្រែកព្នៅ កំពុងក្លាយខ្លួនជាតំបន់សក្តានុពលសម្រាប់ការវិនិយោគ​ ហើយបច្ចុប្បន្នតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានផ្លូវធំៗ មានផ្លូវក្រវ៉ាត់ក្រុង ជិតផ្លូវជាតិ លេខ ៥១ និងមានរ៉ារថភ្លើងដ៏ធំឆ្លងកាត់ផ្សារបាត់ដឹង។

លោក សៀបមើលឃើញថាការរអភិវឌ្ឍនៅតំបន់សែន សុខ និងខណ្ឌជ្រោយចង្វារ ជាដើម បាននាំជះឥទ្ធិពលខ្លាំងដល់តំបន់ព្រែកព្នៅ ហើយវាបានជួយធ្វើឲ្យតម្លៃដីនៅព្រែកកើនឡើង។

ទាក់ទងនឹងកការកើនឡើងនៃតម្លៃដីនៅតំបន់ច្បារអំពៅវិញ លោកសៀបបានអះអាងថាសក្តានុពលនៃគម្រោងវិនិយោគធំៗនៅក្នុងតំបន់នេះបានបន្ថែមការចាប់រម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកទិញ។ តួយ៉ាងដូចជាគម្រោងបុរីប៉េងហួតទំហំជាង ១៥០ ហិចតា និងការពង្រីកបន្ថែម ២០០ហិចតាទៀតនោះ គឺបាន​ទាក់ទាញការអ្នករស់នៅថ្មីៗឲ្យចូលមកកាន់នៅតំបន់ច្បារអំពៅនៅកាន់តែច្រើនថែមទៀត។

និយាយអំពីខណ្ឌដង្កោវិញ លោក​សៀប បញ្ជាក់ថា ខណ្ឌដង្កោមានការកើនឡើងតម្លៃដី ដោយសារតែការអភិវឌ្ឍនៃផ្លូវក្រវ៉ាត់ក្រុងទី៣ ការសាងសង់មហាវិថីសម្តេច ហ៊ុន សែន គម្រោងលំនៅដ្ឋានថ្មីៗ និងផ្សារទំនើបអុីអន ៣ ជាដើម។ 

“ខ្ញុំជឿថាផែនការអភិវឌ្ឍន៍ក្រុង និងការពង្រីកទីក្រុង បានជំរុញតម្លៃដីឲ្យកើនឡើង។” នេះជាការលើកឡើងរបស់លោក សៀប។ 

តម្លៃដីនៅតំបន់កណ្តាលក្រុងភ្នំពេញហាក់នៅថេរ ឬកើនឡើងតិចតួច 

បើតាមរបាយការណ៍ ដីនៅកណ្តាលនៃទីក្រុងភ្នំពេញមានការកើនឡើងតិចតួច និងកន្លែងខ្លះនៅថេរ។ ជាក់ស្តែង ខណ្ឌដូនពេញមានតម្លៃកើនឡើង ០.៤% ខណ្ឌ ៧ មករា កើន ១.៦% ខណ្ឌចំការមនកើន ០.៨% និងខណ្ឌទួលគោក កើន ០.៣%។ ទោះជាកើនឡើងតិចតួចក្ដី ប៉ុន្តែខណ្ឌទាំងនេះជាខណ្ឌដែលមានតម្លៃដីខ្ពស់ខ្លាំងជាងគេ នៅទីក្រុងភ្នំពេញ។ ឧទាហរណ៍ ខណ្ឌដូនពេញ មានតម្លៃដីជាមធ្យម ៥,០០០ដុល្លារក្នុងមួយមែត្រការ៉េ។ ក្នុងនោះតំបន់ខ្លះ ដូចជាសង្កាត់ផ្សារថ្មី តម្លៃដីអាចឈានដល់ ១២,០០០ ដុល្លារក្នុងមួយមែត្រការ៉េ។ 

ស្វែងរកទិញអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!




Comments