+85561 777 090
Logo
សម្រុក​ស្ថាបនា​ផ្លូវ​២​ខ្សែត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ
Updated on: May 9, 2022, 5:58 a.m.
Published on: September 9, 2021, 4:07 a.m.

សម្រុក​ស្ថាបនា​ផ្លូវ​២​ខ្សែត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ


រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនាកំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ6A រហូតដល់មហាវិថីឈ្នះ-ឈ្នះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ នេះបើយោងតាមកិច្ចប្រជុំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៃគម្រោងស្ថាបនាផ្លូវទាំងពីរខ្សែខាងលើ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះក្រោមអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលត្រូវជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះបានជំរុញឱ្យអនុគណៈកម្មការបច្ចេកទេសដែលមានកាតព្វកិច្ចក្នុងការស្ថាបនាផ្លូវ២ខ្សែខាងលើត្រូវអនុវត្តការងារឱ្យបានឆាប់រហ័សបំផុតដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារនៃការស្ថាបនាផ្លូវអនុវត្តការងារឱ្យបានលឿនមិនមានការរាំងស្ទះ ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋដែលត្រូូវរងផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវ២ខ្សែខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានវិធានការដោះស្រាយជូនសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងនោះផងដែរ ។

តាមប្រភពលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា (6A) រហូតដល់មហាវិថី ឈ្នះ-ឈ្នះ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រដែលមានទទឺង១៥ម៉ែត្រសាងសង់អំពីបេតុងឆ្អឹងដែកដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវ ទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះ យើងដាក់លូអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តងដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ ។

គួររម្លឹកផងដែរថា នៅឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEAGAME) ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រៀមខ្លួនរួចជាស្រេចទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ស្របពេលពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ក៏បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងផងដែរ ។

ងាកមកមើល គម្រោងអភិវឌ្ឍដែលកំពុងបង្ហាញខ្លួននៅក្បែរ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ដ៏ថ្មីសន្លាងនោះគឺ «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលអត្តពលិកដែលមកប្រកួតកីឡាអាស៊ីអាគ្នេយ៏ (ស៊ីហ្គេម) និង ប៉ារ៉ាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ហើយមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ។

អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេសសម្រាប់ខុនដូប្រភេទស្ទូឌីយ៉ូដោយបញ្ចុះតម្លៃដល់ទៅ15% និងធានាជួលត្រឡប់វិញ 8% រយៈពេល10ឆ្នាំ ជាមួយតម្លៃចាប់ពី $89,811 ឡើងទៅ និងបញ្ចុះតម្លៃចំនួន 2% បន្ថែមទៀតតាមរយៈធានាគារដែលជាដៃគូសហការរបស់គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីពជាដើម ៕

Comments