ការសាងសង់គម្រោងអភិវឌ្ឍចម្រុះដ៏ធំនៅតំបន់ជាប់មាត់សមុទ្រខេត្តព្រះសីហនុ Prince Golden Bay បានបញ្ចប់ការសាងសង់ប្រហែលជា ៥០%ហើយ ខណៈដែលគម្រោងនេះត្រូវបានលក់អស់ច្រើនជាង ៤០% ហើយដែរ។
គម្រោង Prince Golden Bay គ្របដណ្តប់លើផ្ទៃដី ២២,២០១ ម៉ែត្រការ៉េ ដែលមានជាប្រភេទ អាផាតមិន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះមានអគារអាផាតមិនចំនួន ៤ ដែលមានយូនីតសរុបទាំងអស់ជាង ២,០០០ និង ផ្សារទំនើបចំនួន ៥ជាន់មានទំហំធំសម្បើមរហូត ៥០,០០០ ម៉ែត្រការ៉េ។ នេះជាផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុ ដែលផ្តល់ជូននូវសេវាកម្មដូចជា៖ កន្លែងញ៉ាំអាហារ ហាងទិញឥវ៉ាន់ និងការកម្សាន្តផ្សេងៗ។
គម្រោង Prince Golden Bay ស្ថិតនៅលើទីតាំងមានសក្ដានុពលខ្ពស់
គម្រោង Prince Golden Bay ស្ថិតនៅបណ្ដោយ ឆ្នេរសុខា ដែលជាតំបន់ឆ្នេរដ៏ពេញនិយមបំផុតនៅក្នុងខេត្តព្រះសីហនុ។ គម្រោង Prince Golden Bay នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់នៅក្នុងទីក្រុង ដោយមានចំងាយត្រឹមតែ៤០០ ម៉ែត្រប៉ុណ្ណោះពីឆ្នេរខ្សាច់ និងសណ្ឋាគារសុខា ដែលជាទីសម្គាល់ទេសចរណ៍ដ៏ធំមួយនៅក្នុងខេត្តព្រះសីហនុ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងស្វាគមន៍ដល់អ្នករស់នៅប្រមាណ ៥០,០០០ នាក់ ជាមួយនឹងការរស់នៅប្រកបដោយភាពប្រណីត។
មិនត្រឹមតែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះទេ គម្រោង Prince Golden Bay នឹងវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌ នៃខេត្តព្រះសីហនុផងដែរ។
គម្រោង Prince Golden Bay នាំមកជូនផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុ
មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Golden Bay នឹងក្លាយទៅជាកន្លែងដោះដូរទំនិញខ្នាតធំ ដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ ជាមួយទំហំ ៥០,០០០ ម៉ែត្រការ៉េ ដោយមានបែងចែកជា ហាងលក់ទំនិញ ផ្សារទំនើប តូប ហាងលក់រាយ និងសេវាកម្មជាច្រើនទៀត។
គម្រោង Prince Golden Bay ផ្ដល់ការរស់នៅបែបទំនើបជាមួយជម្រើសសម្បូរបែប
អាផាតមិននៅក្នុងគម្រោង Prince Golden Bay មានទំហំ និងការរចនាខុសៗគ្នាដែលសមស្រមជាមួយតម្រូវការផ្សេងៗគ្នានៃមនុស្សសម័យថ្មី។ គម្រោងទាំងមូលមាន យូនីតប្រភេទស្ទូឌីអូសរុប ១៨៤៦ យូនីតមានបន្ទប់គេង១ ចំនួន១៧៥ និង យូនីតដែលមានបន្ទប់គេង២ ចំនួន៣៥៤ ដែលមានទំហំ ចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ អមដោយទេសភាពស្រស់ស្អាតរបស់សមុទ្រ។ គ្រប់យូនីតទាំងអស់នឹងបំពាក់ទៅដោយសម្ភារបរិក្ខារទំនើប និងមានគុណភាពខ្ពស់ ហើយ អ្នករស់នៅក្នុងអគារនេះក៏អាចរីករាយជាមួយការផ្ដល់ឲ្យដ៏សម្បូរបែប ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេងជាមួយសួនច្បារខៀវស្រងាត់នៅជាន់ដំបូល។
គម្រោង Prince Golden Bay ជាគម្រោងដ៏ល្អបំផុតសម្រាប់ការវិនិយោគដោយជាមធ្យមតម្លៃនៃយូនីតនីមួយៗនឹងមានការកើនឡើងប្រហែល ៨%ក្នុងមួយឆ្នាំ ហើយរាល់ការជាវយូនីតណាមួយនៅក្នុងគម្រោង Prince Golden Bay លោកអ្នកគ្រាន់តែបង់ប្រាក់កកត្រឹម ៣០% ប៉ុណ្ណោះនឹងទទួលបានការធានាជួលត្រឡប់វិញពីក្រុមហ៊ុនអភិវឌ្ឍគម្រោងជាមួយអាត្រា៨% ក្នុងរយៈពេល២ឆ្នាំ។ គម្រោង Prince Golden Bay នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែ ធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments