+85561 777 090
Logo
Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង
Updated on: June 6, 2022, 5:01 p.m.
Published on: January 2, 2020, 9:38 a.m.

Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង


ក្នុងនាមជាប្រទេសមួយដែលមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនលឿន និងសក្តានុពលបំផុតនៅ លើពិភពលោក។ ប្រទេសកម្ពុជាកំពុងតែបានវិវត្តខ្លួនយ៉ាងលឿនបំផុត ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាការគួរកត់សម្គាល់នៅរាជធានីភ្នំពេញ តម្លៃអចលនទ្រព្យ លក់ និង ជួល បានឡើងថ្លៃក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានតម្រូវការកាន់តែច្រើន។ តម្រូវការអគារការិយាល័យនៅក្នុងរាជធានី 

ភ្នំពេញកំពុងកើនឡើង

តម្រូវការអគារពាណិជ្ជកម្មកំពុងមានការកើនឡើង

ខណៈដែលប្រទេកម្ពុជាកំពុងទទួលបានការវិនិយោគ និង ការចូលមកបោះទីតាំងការិយាល័យពីសំណាក់ ក្រុមហ៊ុនបរទេសជាច្រើនក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ “ត្រីមាសទី៣ នៃទីផ្សារអចលនទ្រព្យរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩” ដែលចេញផ្សាយដោយ CBRE Cambodia បានបង្ហាញថា ចំនួនការិយាល័យនៅកម្ពុជាបន្តកើនឡើង ហើយអត្រានៃការកាន់កាប់ជាមធ្យមនៃអគារការិយាល័យគ្រប់លំដាប់ថ្នាក់ (A / B / C) បានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានឈានដល់ចំណុចកំពូល ៨៧.៧% ។

ដោយផ្តោតលើទីផ្សារទីក្រុងភ្នំពេញ របាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៩ បានបង្ហាញថាអគារការិយាល័យលំដាប់ខ្ពស់ នៅភ្នំពេញ មានការកាន់កាប់ពេញលេញ ក្នុងនោះមានកំណើន ០.៥៤% បើធៀបនឹងត្រីមាសទី១ ហើយការជួលក៏បន្តកើនឡើងផងដែរ។

កាលពីឆ្នាំមុនអត្រានៃផលចំណេញរបស់ការិយាល័យនៅទីក្រុងភ្នំពេញមានកម្រិតខ្ពស់ពី ១០% - ១៥% ខ្ពស់ជាងផលចំណេញនៃលំនៅដ្ឋាន ៦% - ៨% ។ ការជួលការិយាល័យលំដាប់A ប្រចាំខែ មានតម្លៃ ពី ២៨-៨៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ការិយាល័យកម្រិត B មានតម្លៃ ២២- ២៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃពី ១២- ១៧ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់កម្រិត C ដែលស្ថិតនៅតំបន់កណ្តាលក្រុង។

ថ្មីៗនេះទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគ្របដណ្ដប់ទូលំទូលាយដោយអគារការិយាល័យ កម្រិត C និង B ដែលកម្រិត C មាន ៥១% និងកម្រិត B មាន ៣៥% ​និង ១៤% សម្រាប់ការិយាល័យកម្រិត A ។ គេបានព្យាករណ៍ថា ចំណែកទីផ្សារនៃការិយាល័យកម្រិត A និង B នឹងកើនឡើងពី ៤៩% ទៅ ៧២% នៅចុងឆ្នាំ២០២១។

គម្រោង Prince Happiness Plaza ផ្តល់ជូនកាន់តែច្រើនជាមួយការិយាល័យបែបទំនើប

គម្រោង Prince Happiness Plaza គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានរួមបញ្ចូលទាំងអគារ ពាណិជ្ជកម្ម ការិយាល័យ និង អាផាតមិន ឬ ខុនដូរ។ គម្រោង Prince Happiness Plaza មានទីតាំង ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និង ស្ថិតនៅក្បែរតំបន់ប្រវត្តិសាស្ត្រជាច្រើនមានដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង និង តំបន់ដែលមានស្ថានទូតជាច្រើន ដូចជា ស្ថានទូត អូស្រ្តាលី ជប៉ុន ថៃ រុស្ស៊ី ម៉ាឡេស៊ី និងប្រទេសដទៃទៀត។

អ្វីដែលកាន់តែពិសេសវាក៏មានទីតាំងស្ថិតនៅក្បែរ សាលារៀន ភោជនីដ្ឋានល្បីៗ ហាងលក់ទំនិញ និង ផ្សារទំនើបដូចជា ផ្សារទំនើបជប៉ុន AEON។

បន្ថែមលើសពីនេះទៅទៀត គម្រោង Prince Happiness Plaza ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុនសែន ដែលជាផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និង តំបន់សំខាន់ផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Prince Happiness Plaza សូមចុចត្រង់នេះ

ឬទំនាក់ទំនងមកយើង +៨៥៥​ ៩២​ ៩២​ ១០០០​ ឬ​អ៊ីម៉ែល info@realestate.com.kh

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments