+85561 777 090
Logo
គម្រោង Prince Happiness Plaza ផ្ដល់ជូនការិយាល័យប្រណីតក្នុងតំបន់CBD​នៃរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:01 p.m.
Published on: February 28, 2020, 5:03 a.m.

គម្រោង Prince Happiness Plaza ផ្ដល់ជូនការិយាល័យប្រណីតក្នុងតំបន់CBD​នៃរាជធានីភ្នំពេញ


មានការសិក្សាមួយបានបង្ហាញថា ជាទូទៅមនុស្សចំណាយពេលជាមធ្យមចំនួន១០ឆ្នាំនៃជីវិត៧៨ឆ្នាំរបស់ពួកគេនៅកន្លែងធ្វើការ។ ជាក់ស្ដែងការងារបានដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់មនុស្ស ហើយបរិយាកាសការងារក៏រឹតតែសំខាន់សម្រាប់ពួកគេ។ ការចំណាយពេលវេលានៅកន្លែងធ្វើការដែលមានបរិយាកាសល្អនឹងជួយជម្រុញផលិតកម្មការងាររបស់អ្នកឲ្យឆ្ពោះទៅមុខកាន់តែប្រសើរ។

ការិយាល័យប្រណីតកំរិត5A បានក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ក្រុមហ៊ុននានា ដោយសារតែកត្តា ទីតាំង​ សេវាកម្មសម្បូរបែប និងបរិយាកាសដែលសាកសមក្នុងការបង្កើតមុខជំនួញ និងអាជីវកម្មផ្សេងៗ។ ភាពខុសគ្នារវាងការិយាល័យកំរិត5A និងការិយាល័យកំរិតមធ្យមស្ថិតនៅត្រង់ទីធ្លាអាជីវកម្មប្រកបដោយផាសុកភាព ដែលនាំមកនូវបទពិសោធន៍ការិយាល័យថ្មី សាកសមបំផុតក្នុងការសហការ និងផលិតភាពនៃការងាររបស់អ្នក។

Prince Happiness Plaza គឺជាគម្រោងការិយាល័យលំដាប់អន្ដរជាតិ ជាមួយការរចនាទំនើបប្រកបដោយស្ដង់ដារខ្ពស់ជួយបង្កើននូវបរិយាកាសសាកសមបំផុតសម្រាប់ក្រុមការងារ។ ចូរធ្វើការស្រមៃមើលពីបទពិសោធន៍របស់អ្នកចំពោះការធ្វើការនៅក្នុងអគារ Prince Happiness Plaza។ ឧទាហរណ៍អ្នកមិនចាំបាច់បារម្ភច្រើនពីការកកស្ទះចរាចរណ៍ និងមកដល់កន្លែងធ្វើការយឺត។ ការិយាល័យ Prince Happiness Plaza ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ២៧១។

ក្រៅពីការិយាល័យប្រណីតគម្រោង Prince Happiness Plaza ក៏មានរួមបញ្ចូល អាផាតមិន សណ្ឋាគារ ដែលមាន​ផ្ទៃក្រឡាសរុបចំនួន ២២០,០០០ ម៉ែត្រការ៉េ។ គម្រោងទាំងមូលត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ១៧. ០០០ ម៉ែត្រការ៉េ និង គ្រោងបញ្ចប់នៅខែកុម្ភៈឆ្នាំ ២០២៣។ អាគារនេះក៏មានបំពាក់ជណ្ដើរយន្ដប្រអប់ល្បឿនលឿនចំនួន១១ ដែលនឹងបង្កើននូវភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់អគារទាំងអស់។

នៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ជាមួយនឹងសម្ពាធពីការងារ អ្នកអាំចឡើងទៅជាន់ខាងលើដើម្បី បន្ថូរអារម្មណ៍ជាមួយទស្សនីយភាពនៃទីក្រុងភ្នំពេញ ជាពិសេសដងទន្លេមេគង្គ។

លើសពីនេះទៅទៀត អគារការិយាល័យ Prince Happiness Plaza ត្រូវបានរចនាឡើងដ៏ល្អឥតខ្ចោះ មានទំហំចាប់ពី ៤១ ដល់ ២២៩៤ម៉ែត្រការ៉េ។ ការរៀបចំផ្នែកខាងក្នុងត្រូវបានធ្វើឡើងជាពិសេសដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់អាជីវកម្ម និងបុគ្គលិករបស់ពួកគេ។ ការរៀបចំបែបចំហ​ដែលបង្កជាភាពងាយស្រួលដល់ការប្រជុំ ​និងការរៀបចំកម្មវិធីផ្សេងៗ។

បន្ទាប់ពីបញ្ចប់ការងារអ្នកអាចក៏រីករាយជាមួយ ការដើរទិញឥវ៉ាន់  ការញ៉ាំអាហារ មើលកុន និងសេវាកម្មជាច្រើនផ្សេងទៀតដែលមានស្រាប់នៅក្នុងអគារនេះ ដូចជា អាងហែលទឹក និងស្កាយបារ។  

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments