+85561 777 090
Logo
រើតែខោអាវអាចចូលនៅបានភ្លាមជាមួយនឹងគម្រោងដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ១នេះ
Updated on: May 15, 2022, 7:47 a.m.
Published on: December 8, 2021, 7:36 a.m.

រើតែខោអាវអាចចូលនៅបានភ្លាមជាមួយនឹងគម្រោងដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ១នេះ


អ្នកអភិវឌ្ឍន៍គម្រោងខុនដូធំៗនៅទីក្រុងភ្នំពេញបន្តមើលឃើញពីការរីកចម្រើន ស្របពេលសកម្មភាពនានាត្រូវបានកាត់បន្ថយដោយសារកត្តាជំងឺរាតត្បាតកូវីដ១៩ ។ ជាក់ស្តែងគម្រោង Parc 21 Residence គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ គម្រោងខុនដូប្រណីតស្តង់ដា បែបសិង្ហបុរីមួយនេះនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ។

ចំពោះអតិថិជនដែលមានបំណងស្វែង រកប្រភេទខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី គម្រោង Parc 21 Residence មួយនេះល្អស័ក្តិសមបំផុតសម្រាប់លោកអ្នក ។ គម្រោង Parc 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគម្រោងមួយនេះនឹងប្រគល់ជូនអតិថិជនក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

មិនតែប៉ុណ្ណោះគម្រោង Parc 21 Residence មានការផ្តល់ជូនពិសេសជាច្រើនទាំងការបញ្ចុះតម្លៃ គ្រឿងសង្ហារឹម និងមានជម្រើសបង់ប្រាក់មានភាពងាយស្រួលរហូតដល់៥ឆ្នាំ ។ ជាងនេះទៅទៀតគម្រោងស្តង់ដារសឹង្ហបុរីមួយនេះក៏បានផ្តល់ជូននូវអត្រាជូលត្រឡប់៧%រយៈពេល២ឆ្នាំដែលវាល្អបំផុតសម្រាប់អ្នកដែលចង់វិនិយោគដើម្បីចំណេញ និងមានការបញ្ចុះតម្លៃពិសេសរហូតដល់១៣%គ្រប់យូនីតទាំងអស់ ។ ថែមទាំងមានការផ្តល់ជូនទូរស័ព្ទ​ iPhone 13 Max 256GB ទៀតផងសម្រាប់អតិថិជន៣នាក់ដំបូង ។

Parc 21 Residence ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។

ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន ។

បន្ថែមពីនេះទៅទៀត សន្ដិសុខ និងសុវត្ថិភាពរបស់អ្នករស់នៅក្នុងអគារនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ជាមួយការបំពាក់ប្រព័ន្ធប្រកាសអាសន្នសម្រាប់អគ្គីភ័យ និងកាមេរ៉ាសុវត្ថិភាព ។ គម្រោង ផាក ២១ រេសុីឌិន ក៏មានផ្ដល់ឱ្យនូវសេវាគ្រប់គ្រងអចនលទ្រព្យដែលធ្វើឱ្យការរស់នៅរបស់អ្នកមានភាពងាយស្រួល និងអស់កង្វល់ ៕

Comments