+85561 777 090
Logo
Updated on: June 6, 2022, 5:05 p.m.
Published on: August 10, 2016, 1:44 a.m.
Realestate News

មុខមាត់ថ្មីនៃការគ្រប់គ្រងអចលនទ្រព្យ ជួបជាមួយ កញ្ញា ស៊ូ មុនីពេជ្រ នៅ Realestate.com.khTV​


ជាមួយការលក់ចេញខុនដូថ្មីចំនួន ១៣,៧៣០ យូនីត តាមរយៈការដាក់លក់មុនគម្រោង អំឡុងពាក់ កណ្តាលទីមួយឆ្នាំ២០១៦ នៅភ្នំពេញ វាហាក់បីដូចជាមិនមានការថយចុះសម្រាប់វិនិយោគិនក្នុងទី ផ្សារអចលនទ្រព្យកម្ពុជា ទាំងចំនួននៃខុនដូដែលបានសាងសង់ និងចំនួនលក់ចេញនៅក្នុងទីផ្សារបន្ត កើនឡើង។

ប៉ុន្តែ ប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យ ឫជាវិនិយោគិន អ្នកប្រហែលជាចង់ពិចារណាក្នុងការទទួល យកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមានសក្តានុពលដូចជា Emerald+ ដោយសារអ្នកអាចជៀសវាង ពីភាពស្មុគស្មាញការគ្រប់គ្រងតាមទិដ្ឋភាពខុសគ្នា និងតម្រូវការនៃការវិនិយោគរបស់អ្នក។

មិនថាវាជាអចលនទ្រព្យដំបូង ឫអ្នកមានបំណងចង់បង្កើតជំនួញរបស់អ្នកឲ្យបានច្រើន Emerald+ ផ្តល់ជូនរាល់ដំណោះស្រាយនៃការគ្រប់គ្រងអចលនទ្រព្យ ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកពី បញ្ហា ប្រឈមទាំងអាចគិតទុកមុន និងមិនអាចមើលឃើញជាមុន។

វិធីសាស្រ្តថតរូបកាមេរ៉ា ៣៦០៖

ក្នុងបទសំភាសន៍ថ្មីៗជាមួួយ  Realestate.com.kh កញ្ញា ស៊ូ មុនីពេជ្រប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុនផ្តល់សេវាកម្ម(Emerald+) និយាយថា តម្រូវការនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យនឹងកើន ឡើងនៅពីរបីឆ្នាំបន្ទាប់_ ការផ្គត់ផ្គង់ក្នុងទីផ្សារអចលនទ្រព្យផ្សេងគ្នាកើនឡើងយ៉ាងខ្លាំងផលដែរ។

ក្នុងចំណោមសេវាកម្មរបស់  Emerald+ ត្រូវផ្តល់ជូនគឺ ការថែរក្សាអចលនទ្រព្យ សេវាកម្មបំរើអតិថិ ជន បណ្តុះបណ្តាលបុគ្គលិក សាវនកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទីផ្សារ និងការផ្តល់ជូនគ្រឿងបរិក្ខា ។  ក៏មានផ្តល់សេវាកម្មកម្រិតខ្ពស់នៃប្រភេទអចលនទ្រព្យដូចជា ខុនដូ បុរី និងការិយាល័យ។

ការផ្សងព្រេង៖

អំឡុងពេលធ្វើបទសំភាសន៍ កញ្ញា មុនីពេជ្រក៏លើឡើងថា Emerald+ កំពុងធ្វើការជាមួយក្រុមហ៊ុន ដៃគូ គឺក្រុមហ៊ុន Emerald Architect ដើម្បីផ្តល់ដំណោះស្រាយដែលមានបទពិសោធន៍ច្រើន ដើម្បី ស្រាយបញ្ហាដូចជា ទេសភាព ការប្រឹក្សា និងការសាងសង់ទាំងរចនាបទខាងក្នុង និងខាងក្រៅ នៃអច លនទទ្រព្យ។ កញ្ញាបន្ថែមថា នេះជាជំហានទៅមុខមួយក្នុងការបំពេញចន្លោះនៅក្នុងទីផ្សារបច្ចុប្បន្ន ដែលខ្វះខាតក្រុមហ៊ុនផ្តល់ជូនប្រភេទសេវាកម្មទាំងនេះ។

ពួកគេក៏បង្កើតសាខាផ្សេងទៀតក្នុងការផ្តល់ដំណោះស្រាយអាជីវកម្មដ៏មានប្រសិទ្ធិភាពតាមរយៈ Emerald Hub ដោយបង្កើតកន្លែងធ្វើការរួមគ្នា ដែលសហគ្រិនវ័យក្មេងអាចបង្កើតជំនាញរបស់ពួកគេ និងគំនិតក្នុងការបន្តចាប់ផ្តើមអាជីវកម្មដែលពួកគេកំពុងព្យាយាមបង្កើតឡើងជាមួយនឹងមធ្យោបាយ មានកំណត់។

បេះដូងរបស់ក្រុមហ៊ុន៖

កញ្ញា មុនីពេជ្រ លើកឡើងដែរថា ភាពខ្លាំងរបស់ក្រុមហ៊ុន ដែលជាបេះដូងរបស់  Emerald+ ពឹងផ្នែក លើជំនាញ និងសេចក្តីរបស់ប្រជាជនរបស់ខ្លួន។ នេះជាហេតុផលថាហេតុអ្វីដែលពួកគេផ្តល់ការ បណ្តុះបណ្តាលសម្រាប់បុគ្គលិកទាំងអស់របស់ខ្លួន។

ជាងនេះទៅទៀត  Emerald+ ក៏បង្រៀនដល់បុគ្គលិករបស់ខ្លួននូវតម្លៃនៃអត្ថន័យរបស់សេវាកម្មបំរើ អតិថិជន ដែលសំខាន់ចំពោះគំរូនៃអាជីវកម្មរបស់ពួកគេ។ នេះត្រូវសម្រេចបានតាមរយៈសកម្មភាព ផ្សេងៗ ដែលជំរុញបុគ្គលិករបស់ពួកគេឲ្យយកចិត្តទុកដាក់ និងរៀបចំព្រឹត្តិការណ៍សប្បុរស ដែលមាន ឥទ្ធិពលបំផុតនៅក្នុងសហគមន៍នៅប្រទេសកម្ពុជា។

ថ្វីបើភាពវ័យក្មេងរបស់ខ្លួន ក្រុមហ៊ុនបានសម្រេចជោគជ័យជាច្រើនរួចមកហើយ។ វាគឺជាភស្តុតាង ចំពោះសមត្ថភាពនៃ  Emerald+ ឲ្យដើរតាមការសន្យារបស់ពួកគេក្នុងការគ្រប់គ្រង និងការការពា អចលនទ្រព្យ។

ស្វែងរកបន្ថែមអំពី Emerald+ ថ្ងៃនេះ!

Comments