+85561 777 090
Logo
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ
Updated on: May 31, 2022, 6:07 a.m.
Published on: December 17, 2019, 10:28 a.m.

រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ


គម្រោងភ្លើងបំភ្លឺផ្លូវ(រូបតំណាង៖ គម្រោងបំពាក់អំពូលភ្លើងនៅតាមផ្លូវ)

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចាត់ឲ្យក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី សិក្សាស្រាវជ្រាវគម្រោងភ្លើងបំភ្លឺលើផ្លូវសំខាន់ៗតាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ និងឈានឆ្ពោះទៅរៀបចំដំឡើងជាផ្លូវការនាពេលឆាប់ៗ​ខាងមុខនេះ។

លោកថា ផ្លូវក្នុងក្រុងជិត ៧០ គីឡូម៉ែត្រផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។

លោកស្រី លី ហ៊ួយឆៀន ប្រធានក្រុមហ៊ុន វីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី បានថ្លែងថាបច្ចុប្បន្ន ក្រុមហ៊ុនលោកស្រីបាននឹងកំពុងដំណើរការសិក្សាស្រាវជ្រាវ អំពីគម្រោងរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបន្តពង្រីកវិសាលភាពទៅផ្លូវវាងក្រុងបន្ថែមទៀត។

លោកស្រីបញ្ជាក់ថា៖«ផ្អែកតាមការសិក្សាស្រាវជ្រាវ ក្រុមការងារបានកំណត់បរិវេណបំភ្លឺបាន ៣៦ គីឡូម៉ែត្រ ក្នុងនោះពីកើតទៅលិច «ចាប់ពីរង្វង់មូលផ្តិល ដល់ឧកញ៉ា ឃ្លាំង មឿង ១១គីឡូម៉ែត្រ» និងពីត្បូងទៅជើង «ចាប់ពីស្ពានលលកស ដល់សាលាពោធិ៍កំបោរ ៩.៥ គីឡូម៉ែត្រ» ដោយប្រើប្រាស់បង្គោលភ្លើងចំនួន ៩១៩ បង្កោល អំពូលភ្លើង ៩៣៩ អំពូល និងទូភ្លើង ៤៤ ទូ»

បន្ថែមលើនោះលោកស្រីក៏បានឲ្យដឹងដែរថា ផ្លូវសំខាន់ៗ ក្នុងក្រុងជិត ៧០ គីឡូម៉ែត្រ ផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។

ដោយឡែក ផ្លូវវាងក្រុងជាង ៩ គីឡូម៉ែត្រ (ផ្លូវជាតិលេខ៥) ក្រុមហ៊ុនក៏ត្រូវសិក្សារួមគ្នាផងដែរ ព្រោះថាផ្លូវជាតិលេខ ៥បច្ចុប្បន្ន ចាប់ពីរង្វង់មូលផ្តិលដល់ឧកញ៉ា ឃ្លាំង មឿង ត្រូវកែប្រែទៅជាផ្លូវក្នុងក្រុងវិញ។ លោកនឹងបន្តអភិវឌ្ឍន៍ភ្លើងបំភ្លឺនៅតាមបណ្តាស្រុកជាប់បណ្តាយផ្លូវជាតិលេខ ៥ គឺស្រុកក្រគរ និងស្រុកបាកាន ជាពិសេសស្រុកវាលវែង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។

លោក ម៉ៅ ធនិន ក៏បានស្នើឲ្យក្រុមហ៊ុនសិក្សាទម្រង់ផ្សេងៗ បន្ថែមទៀត មុននឹងឈានដល់ការពិគ្រោះសម្រេច ដោយផ្តោតសំខាន់ពីកំណើនប្រជាពលរដ្ឋ និងផ្លូវដែលពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ក្រុង។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ និងខេត្តត្រាតមានច្រកព្រំដែនមួយឈ្មោះថា ច្រកផ្លូវលេខ៥៥ ឬច្រកថ្មដា ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អក្នុងការចេញចូលដោះដូរទំនិញគ្នាទៅវិញទៅមក។

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានសហការគ្នាដំឡើងបើកច្រកតំបន់នេះជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ៕ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅពោធិ៍សាត់! លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ

Comments