+85561 777 090
Logo
ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
Updated on: June 5, 2022, 5:20 p.m.
Published on: February 21, 2020, 10:44 a.m.

ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


ខណៈនេះ​ ការងារទប់ស្កាត់ និងបង្ការការផ្ទុះឡើងនូវជំងឺរលាកសួតដែលចម្លងដោយវីរុស កូរូណាប្រភេទថ្មី (COVID-19) កំពុងស្ថិតក្នុងដំណាក់កាលក្ដៅគគុក។ ការពាក់ម៉ាស គឺជាវិធីបង្ការ ដ៏មានប្រសិទ្ធភាពបំផុតខណៈពេលនេះ។ ម្យ៉ាងវិញទៀតវាក៏អាចជួយបង្ការការឆ្លងជំងឺផ្ដាសាយ និងការចម្លងមេរោគផ្សេងៗបានផងដែរ។

ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺរលាកសួតនេះបន្តរីករាលដាល ហើយស្ថានភាពកាន់តែ យ៉ាប់យ៉ឺនទៅៗទៀតនោះ ជាហេតុបណ្ដាលឱ្យម៉ាស ដែលប្រើប្រាស់សម្រាប់ការពារបានក្លាយជា ធនធានដ៏ខ្វះខាតមួយ។ បន្ទាប់ពីទទួលបានព័ត៌មានមួយនេះរួចមក ក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានចូលរួមចំណែកក្នុងការងារការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរូណាប្រភេទថ្មីនេះ។

ដើម្បីធានានូវសុវត្ថិភាព និងសុខភាពរបស់ប្រជាជនខ្មែរ និងចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំកម្មវិធីសប្បុរស​ក្រោមប្រធានបទ “បង្ការការរាតត្បាតជំងឺ ចាប់ផ្ដើមពីយើង” ដោយការចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចិនដោយឥតគិតថ្លៃ។

ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំស្តង់សម្រាប់ធ្វើជាទីតាំងចែកម៉ាស់នៅតាមអគារ ផ្នែកលក់លើមហាវិថីព្រះមុន្នីវង្ស អគារផ្នែកលក់នៃបុរី អ&អេហ្វ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុនសែន និងនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកអ្នកគ្រាន់តែ ស្កេនបារកូដនៅនឹងកន្លែង ហើយចូលរួមលេងល្បែងអនឡាញតាម Facebook ងាយៗ​ដើម្បីឈ្នះម៉ាស់ និងកាដូដ៏អស្ចារ្យផ្សេងៗទៀត។ កម្មវិធីចែកម៉ាស់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26 ខែកុម្ភៈ​ សម្រាប់បងប្អូនដែលមានតម្រូវការ​ សូមអញ្ជើញរួសរាន់មកទទួលយកម៉ាស់ដោយឥតគិតថ្លៃ។

ខណៈពេលដែលស្ថានការណ៍ជំងឺរាតត្បាតកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងនោះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ក្រៅពីរៀបចំធ្វើការបង្ការ និងទប់ស្កាត់នៅក្នុងក្រុមហ៊ុនផ្ទាល់រួចរាល់ហើយនោះ ក្រុមហ៊ុនក៏នឹងចូលរួមចំណែកក្នុងការជួយទប់ស្កាត់ និងបង្ការជាសាធារណៈដោយសកម្មភាពជាក់ស្ដែងផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះទាំងអស់គ្នា។ ពួតដៃគ្នាជំនះឧបសគ្គ រួមគ្នាឆ្លងកាត់គ្រាលំបាកនេះ។

ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រក្សាគោលគំនិតដើម គឺបោះជំហានឆ្ពោះទៅមុខជានិច្ចដោយចូលរួមចំណែកជាកម្លាំងក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺរាតត្បាតនេះតាមវិធីរបស់ខ្លួន។ កិច្ចការនេះបង្ហាញអំពីទំនួលខុសត្រូវ និងកាតព្វកិច្ចសង្គមរបស់ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ដើម្បីជាគំរូ និងផ្សព្វផ្សាយឱ្យសកលលោកបានយល់ពីស្មារតីដ៏សប្បុរស មួយនេះ។

ភាពប៉ិនប្រសប់មិនធម្មតា បង្កើតភាពអស្ចារ្យ

ដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជាជាមួយនឹងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាជន តម្រូវការនៃការរស់នៅដ៏ប្រសើរក៏មានការប្រែប្រួលថែមមួយកម្រិតទៀតផងដែរ។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជាបើកដំណើរការគម្រោង Phnom Penh Central City និង Phnom Penh Glory នាំមកនូវរបៀបរស់នៅបែបអន្តរជាតិ តាមរយៈការអនុវត្តតាមស្តង់ដាររស់នៅអន្តរជាតិថ្មីទាំងស្រុង។

គម្រោងទាំងនេះស្ថិតនៅទឹកដីស្នូលរដ្ឋបាលនៃទីក្រុងភ្នំពេញ ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួនពីរដែលជាទីប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកទៅលើចំនុចសំខាន់នៃការអភិវឌ្ឍទីក្រុងនាពេលអនាគតរបស់រាជធានីភ្នំពេញ ដែលជាតំបន់ទីក្រុងថ្មីបែបអន្តរជាតិ។ ការរស់នៅ និងការធ្វើពាណិជ្ជកម្មគឺដើរតាមការអភិវឌ្ឍរបស់ប្រទេសយ៉ាងជិតស្និទ្ធ។ គម្រោងនេះគឺមានទីតាំងនៅជិតផ្សារ Aeon Mall មជ្ឈមណ្ឌលលក់ទំនិញប៉េងហួត អគារគ្រប់ប្រភេទ ផ្ដល់ជូននូវកន្លែងសម្រាកលំហែកាយ​ និងការរស់នៅប្រកបដោយភាពរីករាយជាមួយនឹងជីវិត។



គម្រោងនេះមានសួនឯកជនដែលធំជាងគេនៅទីក្រុងភ្នំពេញមានទំហំ 3 ម៉ឺនម៉ែត្រការ៉ែ រួមមានការិយាល័យឯកជនដែលមានទំហំ 2700 ម៉ែត្រការ៉េ ទីលានវាយសី ក្លឹបវាយកូនហ្គោល អាងហែលទឹក កន្លែងកម្សាន្ដសម្រាប់កុមារ និងកន្លែងលំហែកាយផ្សេងៗទៀត។ បង្កើតគុណភាពរស់នៅដ៏ប្រសើរសម្រាប់ជីវិតមនុស្ស។ លើសពីនេះទៅទៀត គម្រោងនេះមានផែនការសាងសង់អគារពាណិជ្ជកម្មអន្តរជាតិមានទំហំជិត1ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត ដើម្បីធ្វើឱ្យអ្នករស់នៅមានភាពសប្បាយរីករាយជាមួយនឹងការរស់នៅដ៏អស្ចារ្យបែបអន្តរជាតិនេះ។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

Comments