+85561 777 090
Logo
ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង ពីក្រុមហ៊ុន Realestate.com.kh ចាប់បើកទទួលបេក្ខជន ទាំងពីរភេទ ជាច្រើននាក់
Updated on: June 7, 2022, 4:11 a.m.
Published on: October 8, 2020, 7:03 a.m.

ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង ពីក្រុមហ៊ុន Realestate.com.kh ចាប់បើកទទួលបេក្ខជន ទាំងពីរភេទ ជាច្រើននាក់


ចាប់ផ្តើមអាជីពការងាររបស់អ្នកនៅក្នុងការងារបច្ចេកវិទ្យា ទីផ្សារ និងការលក់ ក្នុងវិស័យអចលនទ្រព្យ ជាមួយនឹង វេទិកាទីផ្សារអចលនទ្រព្យធំបំផុតនៅកម្ពុជា។ អ្នកនឹងទទួលបានបទពិសោធន៍ការងារល្អបំផុត នៅក្នុងជំនាញដែលកំពុងមានត្រូវការចាំបាច់បំផុត ដោយការដាក់ពាក្យធ្វើការជាមួយយើង។

Realestate.com.kh បច្ចុប្បន្នកំពុងស្វែងរកបុគ្គលដែលត្រូវបានជ្រើសរើស និងសកម្មក្នុងការងារដែលទើបតែនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងផ្នែក ទីផ្សារ ការលក់ ទំនាក់ ទំនងជាមួយអតិថិជន និងជំនាញបច្ចេកទេស ដើម្បីមកធ្វើការអភិវឌ្ឍន៍ខ្លួន នៅក្នុងវិស័យ ទាំងនេះ។ កម្មវិធី «REAKH Internship Program» នេះត្រូវបានបង្កើតឡើង ដើម្បីបង្ហាញអ្នក អំពីដំណើរប្រព្រឹត្តទៅនៃទីផ្សារឌីជីផល បង្ហាត់បង្ហាញអ្នកជាមួយនិងបរិយាកាសការងារពិតៗ ហើយណែនាំអ្នកពីអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នក ក្នុងជំនាញដែលអ្នកកំពុងធ្វើ។

Realestate.com.kh គឺជាផ្នែកមួយនៃ Australia-based Digital Classifieds Group (DCG) ដែលមានការិយាល័យនៅលើទីផ្សារជាសកលដូចជា ប្រទេសអូស្ត្រាលី កម្ពុជា ឡាវ ប៉ាពួញូហ្គីណេ និងហ្វីជី។ យើងនាំមុខគេនៅក្នុងទីផ្សារនេះ ក្នុងតួនាទីជាអ្នកផ្តល់សេវាកម្មទីផ្សារឌីជីថលដែល គួរឲ្យទុកចិត្តបំផុត។ ក្រុមហ៊ុនរបស់យើងផ្តល់ជូនប្រាក់ខែប្រកួតប្រជែងដល់បុគ្គលដែលមាន ជំនាញខ្ពស់ដែលចូលរួមជាមួយយើង ហើយថែមទាំងលើកទឹកចិត្តកាន់តែខ្លាំងសម្រាប់អ្នកដែល ផ្តល់លទ្ធផលលេចធ្លោដល់ក្រុមហ៊ុន។

Realestate.com.kh ប្រមូលផ្ដុំទៅដោយបុគ្គលជាតិ​ និងអន្តរជាតិ ដែលសុទ្ធសឹងតែជាអ្នកមាន ជំនាញច្បាស់លាស់នៅក្នុងផ្នែករបស់ពួកគេ។ នៅពេលដែលអ្នកត្រូវបានជ្រើសរើសចូលក្នុង កម្មវិធី REAKH Internship Programនេះ អ្នកនឹងធ្វើការជាមួយបុគ្គលដែលមានជំនាញខ្ពស់ ទាំងអស់នេះ ហើយអ្នកនឹងរៀនជំនាញដែលធ្វើឱ្យនិស្សិតទើបបញ្ចប់ការសិក្សាថ្មីដូចជាអ្នក ទាំងអស់គ្នា ក្លាយជានិយោជិកមានសមត្ថភាពខ្ពស់ដែលក្រុមហ៊ុនជាច្រើនកំពុងស្វែងរក។

ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង

  • ជំនាញដែលអ្នកត្រូវរៀន និងអភិវឌ្ឍន៍ខ្លួនឯង
  • ការអនុវត្តការលក់ប្រកបដោយប្រសិទ្ធភាព
  • ទំនាក់ទំនង​អតិថិជន
  • យុទ្ធសាស្ត្រទីផ្សារឌីជីថល
  • ការធ្វើផែនការយុទ្ធនាការទីផ្សារ
  • ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ការគ្រប់គ្រងគម្រោង និង​កម្មវិធី
  • អ្នកអភិវឌ្ឍន៍គេហទំព័រ និងកម្មវិធី
  • អ្នកគ្រប់គ្រងប្រព័ន្ធ
  • អ្នកនិពន្ធ
  • អ្នកផលិតវីដេអូ
  • អ្នករចនា (ក្រាហ្វិកឌីហ្សាញ)

តម្រូវការដែលចាំបាច់របស់បេក្ខជន៖

  • បរិញ្ញាបត្រផ្នែកទីផ្សារ ការគ្រប់គ្រងពាណិជ្ជកម្ម រចនា ការសរសេរច្នៃប្រឌិត និងសញ្ញាប័ត្រដែលពាក់ព័ន្ធផ្សេងទៀត
  • អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស
  • អាចប្រើប្រាស់ភាសាចិនបាន មិនតម្រូវ ប៉ុន្តែមានអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់
  • មានបំណងប្រាថ្នាខ្លាំងក្នុងការអភិវឌ្ឍ និងរៀនជំនាញថ្មីៗ
  • មានការជំរុញទឹកចិត្តខ្ពស់​
  • សមត្ថភាពក្នុងការធ្វើការជាក្រុមឬឯករាជ្យតាមតម្រូវការ
  • ត្រូវមានឧបករណ៍ផ្ទាល់ខ្លួន (កុំព្យូទ័រយួរដៃ / ទូរស័ព្ទចល័ត)
  • ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង។
  • មិនមានប្រាក់បៀវត្សរ៍-ទោះជាយ៉ាងណា-មានប្រាក់ការលើកទឹកចិត្តសម្រាប់ការអនុវត្ត និងសក្តានុពលភាពក្នុងការងារបន្ទាប់ពីការចុះកម្មសិក្សារយៈពេលមួយខែដំបូងបានបញ្ចប់។ ប្រាក់ឧបត្ថម្ភសម្រាប់ប្រេងសាំង និងទូរស័ព្ទតាមវិសាលភាពការងារ។

REAKH Internship Program ស្វះស្វែងបង្កើតនូវឱកាសការងារសម្រាប់បុគ្គលដែលមានជំនាញ ខ្ពស់ត្រៀមខ្លួនទទួលយកទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់។ អ្នកហាត់ការឆ្នើមក្នុង កម្មវិធី មានឱកាសចូលរួមជាមួយ Realestate.com.kh និងទទួលបាននូវអត្ថប្រយោជន៍ និង កិត្យានុពលភាពនៃការធ្វើការងារនៅក្នុងក្រុមហ៊ុនអន្ដរជាតិ អ្នកខ្លះក៏អាចមានឱកាសធ្វើ ដំណើរទៅបរទេសតាមរយៈការផ្ដល់ឲ្យរបស់ទីផ្សារឌីជីថលអន្តរជាតិនេះផងដែរ។

ប្រសិនអ្នកកំពុងតែរង់ចាំនូវដំណឹងល្អពីការចាប់ផ្ដើមការងាររបស់អ្នក ដូចនេះ REAKH Internship Program គឺជាជម្រើសរើសល្អបំផុតសម្រាប់អ្នក។

ផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់អ៊ីម៉ែលរបស់យើងខ្ញុំ។

Email subject: “REAKH Internship Applicant - [YOUR NAME]”
និង​ ផ្ញើទៅកាន់អាស័យដ្ឋាន ៖ solida.som@realestate.com.kh

សោម សូលីដា
អ្នកគ្រប់គ្រងផ្នែករដ្ឋបាល

លិខិតយោងដែលពាក់ព័ន្ធពិតជាជួយ ប៉ុន្តែមិនចាំបាច់សម្រាប់ការដាក់ពាក្យនេះទេ៕

Comments