+85561 777 090
Logo
គេហទំព័រ Realestate.com.kh ណែនាំមុខងារថ្មី ដែលអាចអ្នកប្រើប្រាស់ស្វែងយល់យ៉ាងស៊ីជម្រៅពីនិន្នាការទីផ្សារអចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:01 p.m.
Published on: August 31, 2020, 11:35 a.m.

គេហទំព័រ Realestate.com.kh ណែនាំមុខងារថ្មី ដែលអាចអ្នកប្រើប្រាស់ស្វែងយល់យ៉ាងស៊ីជម្រៅពីនិន្នាការទីផ្សារអចលនទ្រព្យកម្ពុជា


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យកម្ពុជាបាននិងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ដែលនាំមកនូវការបណ្ដាក់ទុនយ៉ាងសន្ធឹកសន្ធាប់នៅក្នុងវិស័យមួយនេះ។ សន្ទុះនៃការលូតលាស់ដ៏ខ្លាំងក្លាក្នុងវិស័យអចលនទ្រព្យកម្ពុជាកើតចេញពីកត្តាជាច្រើន​ ហើយកត្តាគន្លឹះមួយក្នុងចំណោមនោះ គឺការប្រមូលផ្តុំព័ត៌មាននិងទិន្នន័យយ៉ាងទូលំទូលាយ ដែលបង្កភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការគិតគូរពិចារណា និងសម្រេចចិត្តជ្រើសរើសទិសដៅវិនិយោគរបស់ពួកគេ។ ដោយមើលឃើញពីចំណុចនេះ មានស្ថាប័ននិងគ្រឹះស្ថានមួយចំនួនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រមូលផ្ដុំនិងចងក្រងទិន្នន័យស្ដីអំពីវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែមានភាពពេញលេញជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីរួមចំណែកក្នុងកិច្ចការមួយនេះដែរនោះ គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យលេខ១ នៅកម្ពុជា បានណែនាំនូវមុខងារថ្មីបំផុតខ្លួន គឺ ទំព័រនិន្នាការអចលនទ្រព្យកម្ពុជា

ទំព័រនិន្នាការអចលនទ្រព្យកម្ពុជា គឺជាទំព័រដ៏ពិសេសនិងថ្មីបំផុតនៅលើគេហទំព័រ Realestate.com.kh ដែលបង្ហាញជាសាធារណៈនូវគំរូបង្ហាញស្ដីអំពីតថភាពទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា ដែលអាចឱ្យអ្នកចូលមើលស្វែងយល់យ៉ាងពិស្ដារនិងស៊ីជម្រៅពីនិន្នាការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។

ទំព័រនេះ ប្រមូលផ្ដុំនូវទិន្នន័យនិងព័ត៌មានទាំងស្រុងនៅលើគេហទំព័រ Realestate.com.kh ដោយបង្កើតបានជាទិន្នន័យវិភាគយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់យ៉ាងជាក់លាក់អំពីទីផ្សារអចលនទ្រព្យក្នុងប្រទេស។

និន្នាការតម្លៃអចលនទ្រព្យសម្រាប់លក់/ជួល ក្នុងប្រទេសកម្ពុជា

នេះគឺជាតារាងទី១ នៅលើ ទំព័រនិន្នាការអចលនទ្រព្យកម្ពុជា។ គំនូសតាងខាងលើនេះបង្ហាញពីនិន្នាការនៃតម្លៃលក់ តម្លៃជួល និងចំណូលបាន​មកពីការជួលអចលនទ្រព្យ សម្រាប់ប្រភេទអចលនទ្រព្យលំនៅឋាននិងពាណិជ្ជកម្ម ទូទាំងប្រទេសកម្ពុជា។ វាមានអត្ថប្រយោជន៍បំផុតសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលស្វែងរកព័ត៌មានជាក់លាក់ ស្របពេលដែលការស្វែងរកព័ត៌មានទាំងអស់នេះ ជាទូទៅ ត្រូវការចំណាយពេលវេលាយូរ។ វាអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍យល់ដឹងពីទិដ្ឋភាពជាក់ស្ដែងស្ដីពីទីផ្សារអចលនទ្រព្យ ដោយគ្រាន់តែក្រឡេកមើលគំនូសតាងដ៏ស៊ីជម្រៅមួយនេះតែប៉ុណ្ណោះ។

និន្នាការនៃតម្លៃលក់អចលនទ្រព្យ ផ្អែកលើចំនួនបន្ទប់គេង

នេះគឺជាតារាងទី២ នៅលើ ទំព័រនិន្នាការអចលនទ្រព្យកម្ពុជា។ គំនូសតាងមួយនេះបង្ហាញពីនិន្នាការនៃតម្លៃលក់ អាផាតមិន/ខុនដូ និងផ្ទះ ផ្អែកលើចំនួនបន្ទប់គេង ដោយមានខ្សែបន្ទាត់ផ្សេងគ្នាដើម្បីបង្ហាញពីទិន្នន័យនីមួយៗ។ វាមានអត្ថប្រយោជន៍បំផុតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យទូទៅ ពិសេសគ្រួសារ ដែលចង់ស្ទង់មើលពីតម្លៃទីផ្សារមុននឹងធ្វើការពិចារណាទិញប្រភេទផ្ទះណាមួយ។

និន្នាការនៃតម្លៃជួលអចលនទ្រព្យ ផ្អែកលើចំនួនបន្ទប់គេង

នេះគឺជាតារាងទី៣ នៅលើ ទំព័រនិន្នាការអចលនទ្រព្យកម្ពុជា។ គំនូសតាងមួយនេះបង្ហាញពីនិន្នាការនៃតម្លៃជួលអចលនទ្រព្យទូទាំងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យស្ដីនិន្នាការតម្លៃជួលអាផាតមិន/ខុនដូ និងផ្ទះ តាមរយៈគំនូសតាងនេះ។​ វាមានអត្ថប្រយោជន៍បំផុតសម្រាប់ជនបរទេស ដែលចង់ស្ទង់មើលពីតម្លៃជួលលំនៅឋានក្នុងប្រទេសកម្ពុជា។

សន្ទស្សន៍ស្ដីពីប្រជាប្រិយភាព និងមេដ្យាន​នៃតម្លៃអចលនទ្រព្យទៅទីតាំងនានា ទូទាំងប្រទេសកម្ពុជា

តារាងមួយនេះផ្តល់ជូនអ្នកប្រើប្រាស់នូវគំរូបង្ហាញយ៉ាងស៊ីជម្រៅស្ដីពីនិន្នាការទីផ្សារអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជា។ គំនូសតាងត្រូវបានរៀបចំយ៉ាងសាមញ្ញ ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រៀបធៀបអំពីបំលាស់ប្តូរនៃតម្លៃ និងប្រជាប្រិយភាពនៅគ្រប់ទីតាំងទូទាំងប្រទេស។ ជាមួយគ្នានេះដែរ អ្ន​កប្រើប្រាស់ក៏អាចស្វែងរកទិន្នន័យស្ដីពីមេដ្យាននៃតម្លៃ/ប្រជាប្រិយភាពនៃប្រភេទអចលនទ្រព្យជាក់លាក់ណាមួយ ទៅតាមកាលកំណត់យ៉ាងជាក់លាក់។ តួរយ៉ាង អ្នកប្រើប្រាស់អាចប្រៀបធៀបតម្លៃអាផាតមិន/ខុនដូ មុននិងក្រោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ តាមរយៈគំនូសតាងមួយនេះ ដែលជាព័ត៌មានដ៏មានសារសំខាន់សម្រាប់ទាំងអ្នកទិញ និងអ្នកលក់អចលនទ្រព្យទូទាំងប្រទេស។

ទំព័រនិន្នាការទីផ្សារអចលនទ្រព្យកម្ពុជា គឺជាកិច្ចការដ៏សំខាន់ ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារនៃគេហទំព័រ Realestate.com.kh។ ទន្ទឹមពេលដែលទីផ្សារអចលនទ្រព្យកម្ពុជារីកលូតលាស់ទៅមុខ និន្នាការអចលនទ្រព្យកម្ពុជា ក៏មានការភិវឌ្ឍន៍ទៅមុខផងដែរ។ នាពេលអនាគត ពួកយើងនឹងធ្វើបច្ចុប្បន្នភាពស្ដីពីទិន្នន័យទាំងអស់នេះ ដើម្បីបង្កើនភាពសុក្រិត និងបទពិសោធនៃការប្រើប្រាស់កាន់តែងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់។

ទំនាក់ទំនងផ្នែកលក់ និងទីផ្សារ៖
លោក តាំង ណារ៉ា
+855 86 644 903
nara.tang@realestate.com.kh

Comments