+85561 777 090
Logo
ចូលជាសមាជិកផ្នែកលក់នៅ Realestate.com.kh ដើម្បីបង្កើត ប្រាក់ចំណូលរបស់អ្នក បន្ថែមនៅថ្ងៃនេះ
Updated on: June 6, 2022, 5:01 p.m.
Published on: October 8, 2020, 7:45 a.m.

ចូលជាសមាជិកផ្នែកលក់នៅ Realestate.com.kh ដើម្បីបង្កើត ប្រាក់ចំណូលរបស់អ្នក បន្ថែមនៅថ្ងៃនេះ


បង្កើនប្រាក់ចំណូលកាន់តែច្រើន ដោយការចូលរួមជាមួយវេទិកាទីផ្សារឌីជីថលឈានមុខគេ នៅកម្ពុជា។ Realestate.com.kh ដែលត្រូវបានគេស្គាល់ថា ក្រុមហ៊ុន ផ្សព្វផ្សាយទីផ្សារ អចលនទ្រព្យតាម អ៊ិនធើណេតធំបំផុតនៅកម្ពុជា។ បច្ចុប្បន្នកំពុងជ្រើសរើស អ្នកប្រឹក្សា ផ្នែកលក់បន្ថែម ដែលនឹងទទួលបាន ប្រាក់ចំណូលសាកសមនឹងទីផ្សារអចលនទ្រព្យ និងទីផ្សារឌីជីថល ដែលកំពុងរីកចម្រើននៅក្នុងប្រទេស ដើម្បីរកកម្រៃបន្ថែម ហើយនេះជាការឱកាសដែលល្អបំផុតមួយ។

Realestate.com.kh ជាផ្នែកមួយនៃ Digital Classifieds Group (DGG) ដែលមាន ការិយល័យច្រើននៅលើ សកលលោកដូចជាអូស្ត្រាលី កម្ពុជា ឡាវ​ ប៉ាពួញូហ្គីណេ និងហ្វីជី។ យើងផ្ដល់ជូនចំនួនទឹកប្រាក់ដែលសមរម្យ​មួយ ហើយមានឱកាសក្នុងការបានចេញទៅបរទេស និងអាចជួយដល់បុគ្គលិកផ្នែកលក់របស់យើង លើជំនាញចាំបាច់ និងការបណ្តុះបណ្តាល ក្នុងផ្នែកលក់របស់ខ្លួនឲ្យមានភាពរីកចម្រើនបានលឿន ព្រមទាំងមានការលើកទឹកចិត្តសម្រាប់ការធ្វើប្រតិបត្តិលក់បានល្អ។

អ្នកពិគ្រោះយោបល់ផ្នែកលក់របស់យើង មានតួនាទីចម្បង គឺការលើកយកផលិតផលនៅលើទី ផ្សារឌីជីថលមានដាក់បង្ហាញលក់ ហើយជាធម្មតាផ្ដោតសំខាន់លើទីផ្សារអចលនទ្រព្យរបស់ក្រុម ហ៊ុនដៃគូ។ នៅរៀងរាល់ឆ្នាំ គឺនឹងមានពេលវេលាកំណត់មួយ អ្នកត្រូវចូលរួមក្នុងសកម្មភាពនៃ ការលក់ស្ដង់ និងដៃគូសហការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ ដែលផ្តោតសំខាន់លើអតិថិជន​ ដែលបានកំណត់ស្តង់ដារដ៏ល្អបំផុតសម្រាប់ពិព័រណ៍នៅកម្ពុជា។ អ្នកផ្ដល់យោបល់ផ្នែកលក់​ត្រូវពាំ នាំព័ត៌មានទៅកាន់អ្នកគ្រប់គ្រងផ្នែកលក់ ដែលជាអ្នកបញ្ជូនព័ត៌មានបន្តទៅកាន់នាយក ប្រតិបត្តិ។ ការបណ្តុះបណ្តាលផ្នែកលក់នេះ នឹងផ្តល់ឱ្យអ្នកលក់ម្នាក់ៗនូវយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ដើម្បីប្រតិបត្តិការលក់ដោយខ្លួនឯង។ រាល់សកម្មភាពលក់ទាំងអស់នឹងត្រូវបានត្រួតពិនិត្យ លើប្រព័ន្ធCRM។

ប្រាក់បៀវត្សរ៍នឹងផ្ដល់ជូនទៅតាមបទពិសោធន៍ដែលអ្នកមាន។ ហើយអ្នកដែលឆ្លងកាត់ការ សាកល្បងរួចរាល់ ត្រូវតែបង្ហាញពីភាពជោគជ័យនៃការលក់របស់ពួកគេតាមរយៈប្រាក់ខែដែល ពួកគេត្រូវបាន។ កម្រៃជើងសារដែលអ្នកផ្នែកលក់ធ្វើប្រតិបត្តិការលក់បានច្រើន ត្រូវទទួលបាន ពីចន្លោះពី ៥០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយខែ ដោយអាស្រ័យលើប្រតិបត្តិការណ៍របស់ ពួកគេ។ មានទីតាំងនៅចំកណ្ដាលនៃខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ហើយអ្នកនឹងទទួល បាននូវប្រាក់ឧបត្តម្ភបន្ថែមលើការធ្វើដំណើរ សេវាទូរស័ព្ទដែលប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិ ការលក់។ ក្នុងអំឡុងពេលសាកល្បងការងារចំនួន២ខែ អ្នកត្រូវស្នើឲ្យមានកុំព្យូទ័រផ្ទាល់ខ្លួន ប៉ុន្តែក៏នឹងអាចផ្ដល់ជូនពីក្រុមហ៊ុនប្រសិនបើក្នុងករណីចាំបាច់។ មិនមែនគ្រប់គ្នាសុទ្ធតែអាច ជាប់នូវការហាត់ការនេះបានទេ គឺត្រូវពិនិត្យមើលលើការហ្វឹកហ្វឺន និងសាកល្បងរយៈពេល២ខែ នេះជាមុនសិន ហើយមានតែបុគ្គលដែលធ្វើសកម្មភាពការងារបានល្អបំផុតប៉ុណ្ណោះដែលមាន លទ្ធភាពក្នុងការក្លាយទៅជាបុគ្គលិកពេញសិទ្ធិ។ ផ្នែកលក់ គឺជាផ្នែកមួយដែលធ្វើការរប្រកួត ប្រជែងប្រាក់ចំណេញខ្ពស់នៅក្នុងក្រុមហ៊ុន។

តម្រូវការអប្បបរមា៖

  • អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស

  • ការអាចប្រើប្រាស់ភាសាចិនបាននៅតែជាជម្រើសដ៏ល្អ ប៉ុន្តែមិនតម្រូវ

  • មានការជំរុញទឹកចិត្តខ្ពស់, អាចសម្រេចគោលដៅក្រុមហ៊ុនបាន មានជំនាញនៅក្នុង អាជីព​ការងារ និងមិនមានភាពនឿយហត់ក្នុងការស្វែងរកប្រាក់កម្រៃ។

  • មានរបៀបរាប់រយ​ មានលក្ខណៈជាអ្នកជំនាញ និងអាចកំណត់ពេលវេលាបានល្អ

  • មានជំនាញខាងទំនាក់ទំនងយ៉ាងល្អ និងជំនាញអន្តរបុគ្គល

  • ឡាន / ម៉ូតូផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរទៅប្រជុំមានប្រយោជន៍ផងដែរ ប៉ុន្តែមិនតម្រូវ ចាំបាច់នោះទេ

  • មានបំណងចង់រៀន និងអភិវឌ្ឍន៍ខ្លួនឯងបន្ថែម

  • អាចអត់ធ្មត់ពីលការរងសម្ពាធពីគោលដៅនៃការលក់ដែលអ្នកត្រូវបំពេញ និងការកំណត់រយៈពេលផុតកំណត់ដ៏តឹងរឹងក្នុងមួយខែដែលអ្នកត្រូវសម្រេចឲ្យបាន។

បទ​ពិសោធ​ពាក់ព័ន្ធ:

  • មានបទពិសោធន៍ក្នុងផ្នែកលក់យ៉ាងល្អ

  • មានបទពិសោធន៍ក្នុងទីផ្សារ រួមបញ្ចូលទាំងទីផ្សារឌីជីថលក៏អាចជួយផងដែរ ប៉ុន្តែមិន ចាំបាច់នោះទេ ត្រូវយល់ដឹងអំពីភ្នាក់ងារអចលនទ្រព្យ និងការអភិវឌ្ឍន៍ផងដែរ

  • ទំនាក់ទំនងក្នុងការលក់ដ៏មានសក្តានុពល

  • មានបទពិសោធន៍ធ្វើការជាមួយអ្នកលក់ និងអ្នកដឹកនាំផ្នែកលក់អន្តរជាតិ

  • ចាំបាច់ត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ CRM លើផ្នែកលក់

ឯកសារយោង

សូមភ្ជាប់មកជាមួយប្រសិនបើអ្នកមាន៖ ឯកសារយោងផ្សេងៗ និងរបាយការណ៍ដែលទាក់ទង នឹងការលក់ និងសកម្មភាពទីផ្សារផ្សេងៗ ក្នុងករណីចាំបាច់ ។

សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារដែលជារបាយការណ៍ទាក់ទងនឹងផ្នែកលក់ មកលោក កាំង នីន (ប្រធានផ្នែកលក់) តាមរយៈអ៊ីម៉ែល nin.kang@realestate.com.kh និងផ្ញើជាCC ទៅកាន់ solida.som@realestate.com.kh និង James.whitehead@realestate.com.kh ។

សម្គាល់៖ អ្នកដែលបានជ្រើសរើស និងត្រូវមកសំភាសន៍ផ្ទាល់៕

Comments