+85561 777 090
Logo
ការចាត់ថ្នាក់ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: August 28, 2015, 4:53 p.m.
Realestate News

ការចាត់ថ្នាក់ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា


នៅពេលទីផ្សារអចលនទ្រព្យកម្ពុជាពង្រីក និងខុសប្លែកគ្នាយ៉ាងឆាប់រហ័សជាងពីមុនមក ទាំងអ្នកក្នុងស្រុក និងជនបរទេស កំពុងសំឡឹងរកឱកាសនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ការបង្កើនសក្តានុពលគឺគ្មាន ដែនកំណត់ ហើយក្នុងពេលជាមួយគ្នាទីផ្សារក៏ទូលំទូលាយ និងខុសគ្នា ស្ទើរតែគ្រប់គ្នាអាចស្វែងរកទីផ្សារលក់ និង ភាពជោគ ជ័យ។

នៅក្នុងប្រទេសជាច្រើនមានប្រភេទភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា ជាមួយនឹងអាជ្ញាប័ណ្ណសមស្របទៅនឹងសកម្មភាពរបស់ អ្នកលក់អចលនទ្រព្យ ថាតើវាជាការជួល លំនៅដ្ឋានសម្រាប់លក់ សម្រាប់ពាណិជ្ជកម្ម  ដីធ្លី គម្រោងលំដាប់ខ្ពស់ លំដាប់ទាប  ការអភិវឌ្ឍន៍ថ្មី ។ល។ ទោះបីជានៅកម្ពុជា ភ្នាក់ងារអចលនទ្រព្យត្រឹមតែទាមទារឲ្យមានអាជ្ញាប័ណ្ណដោយភ្នាក់ងារអចលន ទ្រព្យដែលបានចុះឈ្មោះត្រឹមត្រូវ។ សម្រាប់អ្នកដែលចង់ធ្វើជាភ្នាក់ងារមួយ ពួកគេត្រូវជ្រើសរើសយកទិសដៅណាមួយទៅ តាមការងាររបស់ពួកគេ ហើយសម្រាប់អ្នកដែលស្វែងរកអចលនទ្រព្យមូយ ពួកគេត្រូវតែជ្រើសរើសជាភ្នាក់ងារប្រភេទណា មួយដែលល្អបំផុតសម្រាប់តម្រូវការអចលនទ្រព្យរបស់ពួកគេ។

នេះជាការណែនាំអំពីប្រភេទផ្សេងគ្នានៃភ្នាក់ងារដែលមាននៅកម្ពុជា និងហេតុអ្វីគួរ ឫមិនគួរជ្រើសរើសពួកគេសម្រាប់ការ ស្វែងរកអចលនទ្រព្យពេលក្រោយរបស់អ្នក....

  Real-Estate-Agent (1)

  • ភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ

ភ្នាក់ងារដែលមានប្រាក់បៀវត្សរ៍ពេញលេញត្រូវបានចុះបញ្ជីបុគ្គលិកនៅទីភ្នាក់ងារអចលនវត្ថុដែលទទួលបានការត្រួតពិនិត្យ លើការចំណាយ ដោយមិនគិតពីលទ្ធផលនៃការលក់របស់ពួកគេ។ ក្នុុងពេលជាមួយគ្នាភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ ជា ធម្មតាក៏ទទួលបានប្រចំណូលបន្ថែមចន្លោះពី១០ទៅ១៥ភាគរយដែលជាចំណែកប្រាក់កំរៃជើងសារសរុបចុងក្រោយ នៅពេលពួកគេបានលក់។

ផលប្រយោជន៍សម្រាប់ភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ គឺពួកគេត្រូវបានធានានូវចំណូលមួយ ទោះបីជានៅពេលទីផ្សារអចលនទ្រព្យមានការថយចុះ និងការលក់មានការលំបាក ប៉ុន្តែអត្រាកំរៃជើងសារតិចជាងភ្នាក់ងារផ្សេងទៀត។

សម្រាប់ម្ចាស់ទីភ្នាក់ងារ ផ្តល់ប្រាក់បៀវត្សរ៍ថេរទៅភ្នាក់ងារប្រហែលអាចកំណត់ការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង លក់របស់ពួកគេ

សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ជួលភ្នាក់ងារប្រភេទនេះអាចធ្វើឲ្យការផ្តល់សេវាកម្មអតិជនគុណភាពទាប ដោយសារពួកគេគ្មានសិទ្ធិផ្តាច់មុខលើទីផ្សារជុំវិញការដាក់អចលនទ្រព្យ ប្រសិនជាការលក់ ហើយធៀបទៅនឹងប្រាក់លើកទឹកចិត្ត តិចដែលត្រូវស្វែងរកឲ្យអ្នកនូវអលចនទ្រព្យល្អបំផុត ប្រសិនអ្នកជាអ្នកទិញ។  គុណភាពនៃសេវាកម្មសម្រាប់ភ្នាក់ងារប្រភេទ នេះត្រូវពឹងផ្អែកទៅលើកេរ្តិ៍ឈ្មោះរបស់ទីភ្នាក់ងារ ដូច្នេះសូមឲ្យជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យរបស់អ្នក។

  • ភ្នាក់ងារធ្វើការដោយពឹងផ្នែកលើប្រាក់កំរៃជើងសារ

ភ្នាក់ងារប្រភេទនេះគឺទំនងជាអ្នកធ្វើការក្នុងទីផ្សារអចលនទ្រព្យដ៏សមញ្ញបំផុត។ ភ្នាក់ងារធ្វើការដោយពឹងផ្អែកលើប្រាក់កំរៃ ជើងសារគឺត្រូវជួលដោយភ្នាក់ងារអចលនទ្រព្យដែលមានស្រាប់ និងទទួលបានកំរៃទាល់តែពេលពួកគេបញ្ចប់កិច្ចសន្យាលក់។ នៅពេលពួកគេលក់ នឹងទទួលបានប្រហែល ៤០% ទៅ ៦០%នៃចំនែកកំរៃជើងសារសរុប ចំណែកឯកំរៃដែលនៅសល់នឹង ត្រូវផ្តល់ទៅឲ្យទីភ្នាក់ងាររបស់ពួកគេ។ ជាការពិត ពួកគេបានផ្តល់ឲ្យភ្នាក់ងារជាមួយនឹងទ្រព្យបញ្ចាំនិង Leads និង listings សម្រាប់ការលក់។

ភ្នាក់ងារចាប់ផ្តើមការងារដំបូង នេះជាភាពងាយស្រួលមួយក្នុងការចាប់ផ្តើមការ ការងារ។ ហេតុអ្វី? អ្នកនឹងចូលរួមជាមួយក្រុមហ៊ុនផ្លូវការ និងចូលរួមក្នុងការងារទីផ្សារ មានន័យថា មិនត្រូវការប្រាក់ដើមជា មុនពីអ្នកទេ។ អ្នកនឹងត្រូវបានលើកទឹកចិត្តលើភាពជោគ ជ័យ ជាមួយនឹងចំណែកភាគហ៊ុនដ៏ច្រើនរបស់អ្នក ប៉ុន្តែប្រសិនបើ អ្នកមិនលក់បាន នោះអ្នកក៏មិនទទួលបានអ្វីដែរ។

សម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យ ត្រូវដឹងថាទោះបីភ្នាក់ងារអចលនទ្រព្យ ជាច្រើនជួលភ្នាក់ងារនៅក្នុងលក្ខខណ្ឌទាំងនេះ មិនមែនភ្នាក់ងារទាំងអស់ល្អដូចគ្នាទាំងអស់ទេ។ ដូច្នេះ មុនពេលអ្នកជួលភ្នាក់ ងារមួយបែបនេះ អ្នកត្រូវតែធ្វើការអង្កេតមើលពីកេរ្តិ៍ឈ្មោះនៃភ្នាក់ដែលពួកគេធ្វើការឲ្យ។ ភ្នាក់ងារល្អមួយនឹងជួយអ្នកលើគ្រប់ រូបភាពនៃការលក់ និងទិញអចលនទ្រព្យ ដូចជាការត្រួតពិនិត្យ វាយតម្លៃ កំណត់ទីផ្សារ និងការពិចារណាតាមច្បាប់មុនពេល  និងក្រោយពេលលក់។ ស្វែងរកជំនាញដ៏ទូលំទូលាយនិងការស្វែងយល់ច្បាស់លាស់ពីទីផ្សារអចលនទ្រព្យក្នុងស្រុក។  Don’t settle for less.

  • ភ្នាក់ងារធ្វើការក្រៅម៉ោង:

ភ្នាក់ងារអចលនទ្រព្យដែលធ្វើការក្រៅម៉ោង គឺជាការងារមួយដ៏សមញ្ញនៅកម្ពុជា។ ទោះជាយ៉ាងណា បច្ចុប្បន្នភ្នាក់ងារទាំង គឺមិនស្របច្បាប់។ ភ្នាក់ងារអចលនទ្រព្យមួយចំនួននៅកម្ពុជាត្រូវតែចុះឈ្មោះដើម្បីទទួលបានជាក្រុមហ៊ុនមួួយដែល មានអា ជ្ញាប័ណ្ណ។ ភ្នាក់ងារធ្វើការក្រៅម៉ោងគឺទទួលខុសត្រូវសម្រាប់កំរៃពេញលេញលើការលក់ ពួកគេមានការលើកទឹកចិត្តខ្លាំងជាង ភ្នាក់ងារផ្សេងទៀតដើម្បីបញ្ចប់កិច្ចសន្យា និងជាធម្មតាធ្វើការកាន់តែច្រើនដើម្បីរកផលប្រយោជន៍ទៅវិញទៅមករវាងភាគី អ្នកលក់ និងអ្នកទិញ។ ទោះជាយ៉ាងណាហានិភ័យនៃការធ្វើការជាមួយ 'Cowboys' គឺមានកម្រិតខ្ពស់ អ្នកធ្វើការក្រៅម៉ោងនឹង ធ្វើអ្វីច្រើនបំផុតដើម្បីព្យាយាមបញ្ចប់កិច្ចសន្យា។ អ្នកធ្វើការក្រៅម៉ោងមិននិយាយទៅនរណាម្នាក់ និងភ្នាក់ងារណាមួយទេ។ សម្រាប់ហេតុផលទាំងនេះ គឺមានតែសហការជាមួយភ្នាក់ងារអចលនទ្រព្យដែលមានចុះបញ្ជីនៅកម្ពុជា។

.ប្រសិនបើអ្នកស្វែងរកភ្នាក់ងារមួយ កន្លែងមុខគេបំផុតគឺនៅ បញ្ជីឈ្មោះភ្នាក់ងារអចលនទ្រព្យកម្ពុជានៅRealestate.com.kh

Comments