ក្រុមហ៊ុន Realestate.com.kh កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការនូវមុខងារថ្មីចំនួនពីរនៅលើកម្មវិធីទូរស័ព្ទរបស់ខ្លួន។ មុខងារថ្មីទំាងពីរនេះអាចប្រើប្រាស់បានទាំងនៅលើគេហទំព័ររបស់ក្រុមហ៊ុន និង កម្មវិធីនៅលើទូរស័ព្ទដៃ។ ការបន្ថែមនូវមុខងារថ្មីនេះគឺដើម្បីជួយបង្កើនភាពងាយស្រួលទៅដល់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ក្នុងការស្វែងរកអចលនទ្រព្យ។
ក្រុមហ៊ុន Realestate.com.kh គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យ។ ដើម្បីអាចគ្រប់គ្រងដំណែងជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យដែលល្អជាងគេបំផុតនោះ ការខិតខំប្រឹងប្រែងនេះគឺជាអាទិភាពចំបងមួយរបស់ក្រុមហ៊ុនក្នុងការបន្ដការអភិវឌ្ឍន៍ និង នាំយកមកនូវមុខងារថ្មីៗដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អឥតខ្ជោះចំពោះការស្វែងរកអចលនទ្រព្យ។
កម្មវិធីប្រើប្រាស់លើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh អាចទាញយកបានតាមបណ្ដាញភ្ជាប់នេះ សម្រាប់ iOS និង Android.
មុខងារថ្មីឈានមុខគេចំនួនពីរដែលបម្រើឲ្យទីផ្សារអចលនទ្រព្យ
មុខងារថ្មីពីរដែលទើបតែត្រូវបានបន្ថែមនៅលើកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh ក៏ដូចជាគេហទំព័ររបស់ក្រុមហ៊ុនផងដែរនោះគឺ Direct Chat និង Home Finder។ ការបន្ថែមមុខងារថ្មីនេះគឺជាកិច្ចខំប្រឹងប្រែងចុងក្រោយរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការជួយធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍របស់អ្នកប្រើប្រាស់។
លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ៉៉យើងពិតជារំភើបខ្លាំងណាស់សម្រាប់ការដាក់ឲ្យដំណើរការនៃមុខងារថ្មីទាំងពីរនេះ។ ខ្ញុំជឿជាក់ថាមុខងារថ្មីទាំងពីរនេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីមួយចំពោះការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ វាគឺជាអទិភាពរបស់យើងក្នុងការនាំយកមកនូវផលិតផល និង សេវាកម្មល្អៗទៅកាន់អតិថិជនរបស់យើង និង អ្នកស្វែងរកអចលនទ្រព្យទាំងអស់។"
មុខងារ Direct Chat
Direct Chat គឺជាមុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជជែក (chat) ឬ ចាប់ផ្ដើមសន្ទនាជាមួយភ្នាក់ងារលក់ ឬ ជួលអចលនទ្រព្យនៅលើកម្មវិធីទូរស័ព្ទ ឬ គេហទំព័រដោយផ្ទាល់។ វាមានដំណើរការដូចគ្នាជាមួយកម្មវិធី WhatsApp អញ្ចឹងដែរ។ អ្នកអាចចុះឈ្មោះជាអ្នកប្រើប្រាស់ធម្មតាដើម្បីប្រើប្រាស់វាសម្រាប់ស្វែងរកអចលនទ្រព្យ ឬផ្ទះថ្មីរបស់អ្នក ឬអ្នកអាចចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យដើម្បីទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ។
ឧទាហរណ៍ អ្នកកំពុងស្វែងរកអចលនទ្រព្យ ដូចជា ខុនដូ ផ្ទះល្វែង ឬ ការិយាល័យ ឥឡូវនេះអ្នកអាចទំនាក់ទំនងដោយផ្ទាល់ (chat) ទៅកាន់ភ្នាក់ងារណាមួយ ដែលបានផ្សព្វផ្សាយអចលនទ្រព្យដែលអ្នកចាប់អារម្មណ៍ជាងគេបំផុត។
អ្នកអាចសួរនាំព័ត៌មានបន្ថែមដែលអ្នកចង់ដឹងអំពីអចលនទ្រព្យទាំងអស់នោះ ហើយ ភ្នាក់ងារទាំងអស់នោះក៏អាចឆ្លើយតបមកអ្នកវិញភ្លាមៗផងដែរ។ អ្នកមិនចាំបាច់ហៅទូរស័ព្ទ ឬ ផ្ញើអ៊ីម៉ែលដូចមុនទៀតទេ។ កាន់តែពិសេសជាងនេះទៅទៀតមុខងារថ្មី (Direct Chat) ក៏អនុញ្ញាតឲ្យអ្នកផ្ញើជា រូបភាព ឯកសារ (Files) និង ព័ត៌មានអចលនទ្រព្យ (Listings) របស់អ្នកទៅកាន់អតិថិជនសក្ដានុពលផងដែរ។ អ្វីទាំំងអស់អាចធ្វើទៅបានតាមរយៈការចុចប៊ូតុងមួយ ឬ ពីរនៅលើទូរស័ព្ទដៃរបស់អ្នកជាការស្រេច។
បន្ថែមពីនេះទៅទៀត មុខងារ Direct Chat ក៏មាននូវចំណុចពិសេសៗជាច្រើនទៀតដែលជួយឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរឡើង។ នៅផ្នែកខាងលើនៃផ្ទាំងកញ្ចក់ទូរស័ព្ទរបស់អ្នកអនុញ្ញាតឲ្យអ្នកដឹងអំពីស្ថានការណ៍ (status) របស់អ្នកនៅម្ខាងទៀត ថាតើនាង ឬ គាត់កំពុងតែប្រើប្រាស់កម្មវិធី នេះឬក៏អត់ (online or offline)។ ចំណុចពិសេសមួយទៀតគឺប្រសិនបើសាររបស់អ្នកត្រូវបានអាន នោះសញ្ញាគ្រីសពីរនឹងលិចឡើងនៅក្បែរសាររបស់អ្នក។
ចំណុចដែលកាន់តែពិសេសបំផុតសម្រាប់មុខងារថ្មីមួយនេះគឺ ការបកប្រែភាសាដោយស្វ័យប្រវត្ថិ (auto-translation)។ មុខងារនេះដំណើរការដូចគ្នាជាមួយកម្មវិធី WeChat ដែរ។ ប្រសិនបើអ្នកមានការបារម្មណ៍អំពីភាពមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសនោះ ចូរកុំបារម្មណ៍ មុខងារបកប្រែភាសាដោយស្វ័យប្រវត្ថិអាចជួយអ្នកបាន។ មុខងារនេះអនុញ្ញាតឲ្យអ្នកបកប្រែរវាងភាសា ខ្មែរ អង់គ្លេស និង ចិន។
មុខងារ Home Finder
អ្នកអាចស្វែងរកឧបករណ៍ Home Finder នៅត្រង់ចំណុចក្រោមខាងស្ដាំដៃនៃផ្ទាំងកុំព្យូទ័រ ឬ ផ្ទំាងទំព័រដើមនៃកម្មវិធីលើទូរស័ព្ទរបស់អ្នក។
មុខងារនេះអនុញ្ញាតឲ្យអ្នកដែលកំពុងស្វែងរកអចលនទ្រព្យអាចបំពេញនូវព័ត៌មានជាក់លាក់ទៅតាមតម្រូវការរបស់ពួកគេ។ បន្ទាប់ពីពួកគេបំពេញទម្រង់រួចរាល់ហើយនោះ ពួកគេនឹងត្រូវបានណែនាំឲ្យនូវភ្នាក់ងារល្អៗដែលអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។
មុខងារនេះជួយបង្កើតភាពងាយស្រួលសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ដែលមានគោលបំណងស្វែងរកភ្នាក់ងារដែលគួរឲ្យទុកចិត្តបាន ហើយ ដើម្បីធានាបានថាពួកគេអាចមានឪកាសទៅពិនិត្យមើលអចលនទ្រព្យចុងក្រោយបំផុតដែលកំពុងដាក់ផ្សព្វផ្សាយនៅលើទីផ្សារ។
ដើម្បីធ្វើឲ្យប្រាកដថាកម្មវិធីនេះនៅតែបង្កភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់នោះ មុខងារនេះអនុញ្ញាតឲ្យតែភ្នាក់ងារចំនួនបីប៉ុណ្ណោះចាប់យកឪកាសនេះគឺសំដៅទៅលើទម្រង់ដែលអ្នកបានបំពេញ។ ឪកាសនេះនឹងបាត់ទៅវិញនៅពេលមានភ្នាក់ងារចំនួនបីបានឆ្លើយតបទៅកាន់វា។
ដូច្នេះអ្នកប្រើប្រាស់កម្មវិធីយើងទាំងអស់មិនចាំបាច់ចំណាយពេលវេលាខ្ជះខ្ជាយជាមួយភ្នាក់ងារជាច្រើនដ៏ទៃទៀតដែលព្យាយាម លក់ ឬ ជួលអចលនទ្រព្យរបស់ពួកគេនោះទេ។
ហេតុអ្វីបានជាអ្នកគួរទាញយកកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh?
កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh គឺជាកម្មវិធីដែលមានប្រយោជន៍ និង ងាយស្រួលប្រើប្រាស់មួយសម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ទាំងអស់ អាចស្វែងរកនូវអចលនទ្រព្យគ្រប់ប្រភេទទាំងអស់នៅកម្ពុជាដោយឥតគិតប្រាក់ ទំាំងការជួល និង ទិញ ជាមួយអចលនទ្រព្យច្រើនជាង ១៥០០០ កំពុងដាក់ផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលចំនួននេះគឺច្រើនជាងកម្មវិធីដ៏ទៃផ្សេងទៀត។ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកន្លែងណាផ្សេងទៀតនោះទេ។ អ្វីគ្រប់យ៉ាងអាចធ្វើបានចេញពីបាទដៃរបស់អ្នកជាមួយកម្មវិធីទូរស័ព្ទសម្រាប់ការស្វែងរកអចលនទ្រព្យដែលល្អជាងគេនៅកម្ពុជា។
ទាញយកកម្មវិធីទូរស័ព្ទឥឡូវនេះ នៅលើ iOS និង Android
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ៖
Comments