+85561 777 090
Logo
Realestate.com.kh លើកទឹកចិត្តភ្នាក់ងារអចលនទ្រព្យឲ្យឆ្លើយតបសារតាម Direct Chat ឲ្យបានឆាប់រហ័ស
Updated on: June 6, 2022, 5:01 p.m.
Published on: January 2, 2020, 9:47 a.m.

Realestate.com.kh លើកទឹកចិត្តភ្នាក់ងារអចលនទ្រព្យឲ្យឆ្លើយតបសារតាម Direct Chat ឲ្យបានឆាប់រហ័ស


កាលពីខែកញ្ញាឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុន Realestate.com.kh បានដាក់ដំណើរការមុខងារថ្មីមួយ មានឈ្មោះថា “Direct Chat” ឬប្រែជាភាសាខ្មែរថា “ជជែកផ្ទាល់”។ 

 

មុខងារថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ ជួល ឬទិញ នៅក្នុងប្រទេសកម្ពុជា នេះបើយោងទៅតាមទិន្នន័យរបស់ក្រុមហ៊ុន Realestate.com.kh។

មុខងារជជែកផ្ទាល់នេះបានដាក់ឲ្យដំណើរការលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh។ មុខងារថ្មីនេះអនុញ្ញាតឲ្យអ្នកស្វែងរកអចលនទ្រព្យអាចផ្ញើសារ ឬចាប់ផ្តើមការសន្ទនាដោយផ្ទាលភ្លាមៗជាមួយភ្នាក់ងារអចលនទ្រព្យ ឬអ្នកអភិវឌ្ឍន៍គម្រោង។ 

មុខងារនេះមានភាពងាយស្រួលបំផុត វាមានដំណើរការដូចគ្នាទៅនឹងកម្មវិធីផ្ញើសារល្បីៗផ្សេងទៀត ដូចជា WeChat, Telegram និង WhatsApp ជាដើម។ វាបង្ហាញឲ្យឃើញប្រសិនបើភ្នាក់ងារណាមួយកំពុងអនឡាញ ឬបានអានសាររបស់អ្នក។ អ្វីដែលកាន់តែពិសេសនោះ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបកប្រែ សារទៅជាភាសាណាមួយដែលពួកគេចេះរួមមាន ៖ខ្មែរ ចិន និង អង់គ្លេស។

ទាញយកកម្មវិធី Direct Chat នៅទីនេះ។ 

ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមអំពីមុខងារ Direct Chat និងមុខងារថ្មីៗផ្សេងទៀត។

អ្នកស្វែងរកអចលនទ្រព្យកាន់តែច្រើនបានងាកមកប្រើប្រាស់មុខងារ Direct Chat

ទិន្នន័យរបស់គេហទំព័រ Realestate.com.kh បានបង្ហាញថាជារៀងរាល់ថ្ងៃមានអ្នកប្រើប្រាស់កម្មវិធី ទូរស័ព្ទសកម្ម ប្រហែល ១,០០០ នាក់។ ក្នុងនោះជាមធ្យមមានអ្នកស្វែងរកអចលនទ្រព្យចំនួន ១៨០នាក់ធ្វើការសួរព័ត៌មានអំពីចលនទ្រព្យផ្សេងៗពីភ្នាក់ងារតាមរយៈមុខងារ Direct Chat។

ទិន្នន័យដដែលនោះក៏បង្ហាញផងដែរថាអ្នកដែលបានជ្រើសរើសយកមុខងារ Direct Chat នេះ ពួកគេជជែកជាមួយភ្នាក់ងារពី ៥ ទៅ ៦ នាក់ផ្សេងគ្នាក្នុងពេលតែមួយ។

ជាមធ្យមការសន្ទានប្រហែល ១៨៣ ត្រូវបានបង្កើតឡើងតាមរយៈមុខងារ Direct Chat ដោយអ្នកស្វែងរកអចលនទ្រព្យផ្ទាល់ ក៏ប៉ុន្ដែក្នុងចំណោមសារទាំងអស់នោះមានតែសារចំនួន ១៤១​ ប៉ុណ្ណោះដែលទទួលបានការឆ្លើយតបពីភ្នាក់ងារអចលនទ្រព្យ នេះមានន័យថាការសន្ទនាចំនួន៤២​ទៀតដែលស្មើនឹងអ្នកចាប់អារម្មណ៍ទិញ ឬជួលអចលនទ្រព្យចំនួន៤២នាក់មិនទទួលបានការឆ្លើយតប។

លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ក្រុមហ៊ុនលើកទឹកចិត្តឱ្យមានការឆ្លើយតបលឿនជាងនេះ និងផ្តល់រង្វាន់ដល់អ្នកដែលបំពេញការងារបានល្អ ដោយគ្រាន់តែឆ្លើយតបសារឲ្យបានលឿន ឬទាន់ពេលវេលា នោះព័ត៌មាននៃអចលនទ្រព្យដាក់លក់ ឬជួល (listings) នៅលើគេហទំព័រ Realestate.com.kh របស់ពួកគេនឹងត្រូវបានរុញឡើងទៅខាងលើដោយស្វ័យប្រវត្តិ បើប្រៀបធៀបជាមួយព័ត៌មាននៃអចលនទ្រព្យដាក់លក់ ឬ ជួល (listings) របស់ភ្នាក់ដែលមិនឆ្លងតប សារ ឬ ឆ្លើយតបយឺតយ៉ាវ។

លោក Thomas បានបន្ថែមទៀតថា៖ «អ្នកពាក់ព័ន្ធដ៏សំខាន់បំផុតរបស់ Realestate.com.kh គឺអ្នកស្វែងរកអចលនទ្រព្យ។ យើងចង់ធ្វើឲ្យប្រាកដថាពួកគេទទួលបានបទពិសោធន៍ល្អបំផុត ពីការប្រើប្រាស់សេវាកម្មរបស់យើងទាំងការប្រើប្រាស់គេហទំព័រ Realestate.com.kh និងកម្មវិធីលើទូរស័ព្ទ»។

លោក Thomas បានអះអាងថា ដើម្បីធ្វើបែបនេះបាន Realestate.com.kh បានបង្កើតរ៉ូបូត (Artificial Intelligence) ដ៏មានអានុភាពមួយ ដែលអាចវាយតម្លៃពីការឆ្លើយតបរបស់ភ្នាក់ងារ ពោលគឺពិនិត្យមើលពីរយៈពេលដែលភ្នាក់ងារប្រើប្រាស់សម្រាប់ឆ្លើយតបទៅកាន់សារសន្ទនា និង ការដាក់ពិន្ទុ ឬ ការវាយតម្លៃដែលភ្នាក់ងារទទួលបានពីអ្នកស្វែងរកអចលនទ្រព្យ ដែលប្រព័ន្ធវាយតម្លៃនេះដូចគ្នាទៅនិងការវាយតម្លៃរបស់កម្មវិធី Grab និង Uber អញ្ចឹងដែរ ។

លោកបានលើកឡើងដែរថា “ ជាធម្មតាប្រសិនបើភ្នាក់ងារមួយមានចំណាត់ថ្នាក់ល្អ និងឆ្លើយតបរហ័សជាមួយអតិថិជន នោះព័ត៌មានអចលនទ្រព្យ (listings) របស់ពួកគេនឹងត្រូវបានរុញ ទៅផ្នែកខាងលើនៃបញ្ជីបើប្រៀបធៀបទៅនឹងភ្នាក់ងារដែលមានចំណាត់ថ្នាក់ទាប”។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការងារទាំងនេះក៏ជួយទៅដល់ការបង្កើនវិជ្ជាជីវៈនៃការអនុវត្តន៍ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

“ផ្នែកមួយនៃភ្នាក់ងារអាជីពគឺឆ្លើយតបទៅកាន់អ្នកស្វែងរកអចលនទ្រព្យប្រកដោយវិជ្ជាជីវៈ និងទាន់ពេលវេលា” លោក​ Thomas មានប្រសាសន៍បន្ថែម។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments