+85561 777 090
Logo
ថ្ងៃស្អែក! ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមហើយ!
Updated on: June 6, 2022, 5:02 p.m.
Published on: October 3, 2019, 2:55 a.m.

ថ្ងៃស្អែក! ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមហើយ!


ព័ត៌មានពិព័រណ៍ឆ្នាំ២០១៩

វេទិកាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នឹងដំណើរការជាផ្លូវការនៅថ្ងៃនេះហើយ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច រយៈពេលពីរថ្ងៃ នៅថ្ងៃទីសុក្រ និងថ្ងៃសៅរ៍ នៅសណ្ឋាគារណាហ្គាវើល។

គ្រប់គ្នាអាចចូលរួមដោយសេរីទាំងពីរថ្ងៃ ដើម្បីទិញអចលនទ្រព្យ ដើរមើលគម្រោងណាមួយដែលល្អជាងគេ និងស្វែងយល់ពីគម្រោងធំៗជាង ៦០ គម្រោង [និងក្រុមហ៊ុនផ្សេងៗទៀត] ជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗជាច្រើន។​ អ្វីដែលសំខាន់មួយទៀតគឺការចូលរួមស្តាប់អ្នកជំនាញ ធ្វើបទបង្ហាញពីឱកាស សក្តានុពល តំបន់វិនិយោគ និងគន្លឹះល្អៗដើម្បីអាចវិនិយោគដោយជោគជ័យក្នុងវិស័យអចលនទ្រព្យ។ 

ប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើន អ្នកគួរចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជឆ្នាំ២០១៩ នៅថ្ងៃស្អែកនេះ។ 

ពិព័រណ៍លំនៅដ្ឋានកម្ពុជាគឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាងមកពីទូទាំងប្រទេសកម្ពុជា​ ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូតិ៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនគម្រោង។

ទោះបីមិនទាន់ទិញផ្ទះក៏ដោយ តែអ្នកគួរទៅមើលក៏ល្អដែរ ដោយសារនេះជាឱកាសដែលមានតែម្តងក្នងមួយឆ្នាំ។ ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានចំណេះដឹង និងដឹងពីជម្រើសលំនៅដ្ឋានកាន់តែច្រើនទៅពេលអនាគត។

តារាងកាលវិភាគកម្មវិធី និង​ការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនជំនាញក្នុង​ពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ នេះ។ 

វាគ្មិន និងកាលវិភាគ

ឱកាសល្អមកដល់ហើយ!​ ឆ្លៀតពេលចូលរួមក្នុងពិព័រណ៍ និងសិក្ខាសាលាឥតគិតថ្លៃរបស់យើង​ នៅឯពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។ កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ! 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

ចុះឈ្មោះចូលរួមដោយសេរី

Comments