+85561 777 090
Logo
ភ្នាក់់ងារអចលនទ្រព្យ អេហ្វ ឌីឌី  ចូលរួមតាំងបង្ហាញ សេវាកម្ម និង ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩
Updated on: June 6, 2022, 5:02 p.m.
Published on: September 16, 2019, 2:15 a.m.

ភ្នាក់់ងារអចលនទ្រព្យ អេហ្វ ឌីឌី ចូលរួមតាំងបង្ហាញ សេវាកម្ម និង ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩


2018 property show in phnom penhក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារជាច្រើន​ដែលនឹងចូលរួមក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ ក៏មានក្រុមហ៊ុន អេហ្វ ឌីឌី រៀល​អ៊ីស្ទេត (FDD Real Estate) មួយផងដែរ។​ អេហ្វ ឌីឌី រៀល​អ៊ីស្ទេត បានត្រៀមខ្លួនរួចរាល់ក្នុងការតាំងបង្ហាញគម្រោង និងសេវាកម្មផ្សេងៗជាច្រើនដល់អ្នកចូលរួមនៅក្នុងថ្ងៃពិព័រណ៍ខាងមុខនេះ។

ក្រុមហ៊ុន អេហ្វ ឌីឌី កំពុងសហការជាមួយគេហទំព័រអចលនទ្រព្យ Realestates.com.kh ដែលជាគេហទំព័រទទួលបានប្រជាប្រិយច្រើនបំផុតនៅប្រទេសកម្ពុជា។​ ការសហការគ្នានេះធ្វើឡើងក្នុងគោលដៅ ផ្សព្វផ្សាយព័ត៌មានដ៏មានប្រសិទ្ធភាព និងបង្កើតទំនាក់ទំនងល្អជាមួយអ្នកលក់ និងអ្នកទិញនៅទូទាំងប្រទេស។

ក្រុមការងាររបស់ អេហ្វ ឌីឌី តែងតែត្រៀមខ្លួនជួយសម្រួល និងដោះស្រាយរាល់បញ្ហាតាមតម្រូវការរបស់អតិថិជន។

ភ្នាក់ងារផ្តល់ជូនទំនុកចិត្តខ្ពស់

ជាភ្នាក់ងារជំនាញ ប្រកបដោយវិជ្ជាជីវៈ ដែលបានបង្កើតឡើងតាំងពី​ឆ្នាំ២០១៨ អេហ្វ ឌីឌី មានគោលបំណង​ចង់ក្លាយជាភ្នាក់ងារធំជាងគេ និងពេញនិយមជាងគេក្នុងការជួយសម្រួលទៅដល់អ្នកវិនិយោគ ដែលចង់ធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុន អេហ្វ ឌីឌី មានជំនាញឯកទេសលើសេវាកម្មជាច្រើនដូចជា៖ សេវាកម្មលំនៅដ្ឋាន ការលក់ ​និងជួលអចលនទ្រព្យ លក់ និងជួលផ្ទះអាជីវកម្ម និងការិយាល័យ លក់ដី និងសេវាកម្មវាយតម្លៃ។

អ្វីដែលពិសេសមួយទៀតក្រុមហ៊ុនមានអ្នកជំនាញប្រឹក្សាពិគ្រោះយោបល់ស៊ីជម្រៅលើស្ថានភាពទីផ្សារ ផ្នែកច្បាប់ និងការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់អ្នកអាចគេចផុតពីហានិយភ័យ និងទទួលបានផលចំណេញពិតប្រាកដពីការវិនិយោគ។
ដោយសារមូលហេតុនេះហើយ ទើបក្រុមហ៊ុននឹងចូលរួមជាមួយព្រឹត្តិការអចលនទ្រព្យដែលរៀបចំដោយ Realestate.com.kh នៅពេលខាងមុខនេះ។ ហើយក្រុមហ៊ុននឹងបញ្ជូនអ្នកជំនាញ ដែលមានជំនាញឯកទេស និងចំណេះដឹងជំនាញយ៉ាងទូលំទូលាយលើផ្នែកនីមួយៗ ដើម្បីបង្ហាញដល់អតិថិជន និងអ្នកចូលរួម​ដែលចង់វិនិយោគនៅកម្ពុជា។

ដើម្បីទទួលបានព័ត៌មានបន្ថែមពីក្រុមហ៊ុន អេហ្វ ឌីឌី អ្នកអាចចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩ នៅថ្ងៃទី ៤ និងទី៥ ខែតុលានេះ នៅសណ្ឋាគារ ណាហ្គាវើលភ្នំពេញ ចាប់ពីម៉ោង១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។

ក្រុមការងាររបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ អេហ្វ ឌីឌី នឹងរង់ចាំលោកអ្នកនៅស្តង់លេខ ៦៧ ៦៨ និង៦៩។

សូមធ្វើការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃនៅថ្ងៃនេះ។

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលប្រមូលផ្ដុំនូវគម្រោងអភិវឌ្ឍន៍ធំៗ និងបានជំរុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព ពោលគឺទទួលបានភាពជោគជ័យបំផុតនៅក្នុងប្រវត្តិនៃការទិញលក់អចលនទ្រព្យកម្ពុជា។ ជាតួយ៉ាងពិព័រណ៌ឆ្នាំ២០១៨ មានអ្នកចូលរួមជាង​ ១ ម៉ឺននាក់ គម្រោងតាំងបង្ហាញជិត ១០០ គម្រោង ជាពិសេសអចលនទ្រព្យបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ៣០ លានដុល្លារ៕


ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

cambodia's biggest property show in 2019

 

Comments