+85561 777 090
Logo
ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ
Updated on: January 17, 2023, 9:34 a.m.
Published on: January 17, 2023, 9:34 a.m.

ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ


ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុង​អត្រា​​១.២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិល​ត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ ។

ឧកញ៉ា គីម ហ៊ាង ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបបានលើកឡើងថា ស្ថានភាពអចលន​ទ្រព្យ​ជារួម​នៅ​ក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់​មានភា​ពល្អ​ប្រសើរ​ដូច​មុន​វិបត្តិ​កូវីដ​១៩​ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះ​ពាល់ក្នុង​រយៈពេល៣ឆ្នាំ​មក​នេះជាជំងឺធ្ងន់ធ្ងរ ។

ប្រធានក្រុមហ៊ុន KW Cambodia ខាងលើបានបញ្ជាក់បន្ថែមថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជានឹង​ចាប់​​ផ្ដើម​មាន​សញ្ញា​វិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រា​នៃការ​ងើបឡើងវិញនៃសេដ្ឋកិច្ចជារួម​របស់​ប្រទេស​នីមួយៗ ។

ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយក្នុងការទាក់ទាញនូវ​វិនិយោគ​បរទេសចូល​មកកាន់​ប្រទេស​កម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២​​៣នឹងអាច​​មានការ​​កើនឡើងវិញ ៕

Comments